ព័ត៌មានក្ដៅ

    នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់អ្នកកាសែតយកទៅឃុំខ្លួន ហើយបង្វិលសាច់រឿងទៅជាបទកំហែងទាប្រាក់ពីឈ្មួញដឹកឈើទៅវិញ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 06 ឆ្នាំ 2016 វេលាម៉ោង 10:49 នាទី ចំនួនអានៈ 3746

    នាយ​រង​ប៉េអឹម​ស្រុក​ត្រ​ពាំង​ប្រាសាទឈ្មោះ​ គង់​សម្បត្តិ (ហៅតង) បាន​ឃាត់​ខ្លួន​អ្នក​កា​សែត​​ម្នាក់​ឈ្មោះ ខៀវ សុផានុរស្ស តាំង​ពី​ម៉ោង​ជាង​១រសៀលម្សិល​មិញ រហូត​ដល់​ព្រឹក​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ មិន​ទាន់​ដោះលែង​នៅ​ឡើយ​ទេ​ ដោយមូល​ហេតុ​​ខឹង​និង​អ្នក​កាសែត​ទៅ​ថត​រថ​យន្ត​​របស់​ខ្លួន​ ក្នុងខណៈពេលក្រុម​ប៉េអឹម​របស់​ខ្លួន​ចុះ​បំ​ពេញ​បេសកម្ម​ចាប់​ម៉ូតូចោរលួច​ច្រឡំស្លាកលេខ។​​

    លោក ខៀវ សុផានុរស្ស​ អាយុ​៣៣​ឆ្នាំ​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​អោយ​ទូរទស្សន៍​អប្ស​រា​ប្រ​ចាំ​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ជា​អតី​ត​ជា​អ្នក​យក​ព័ត៌មាន​អោយ​សារព័ត៌មាន​កម្ពុជា​សុវណ្ណ​ភូមិប្រ​ចាំ​ខេត្តឧត្តរ​មាន​ជ័យ បច្ចុប្បន្ន​ស្នាក់​នៅ​ស្រុក​អន្លង់​វែង ត្រូវ​បាន​កម្លាំង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ ឃាត់​ខ្លួន​ភ្លាមៗ​យក​ទៅ​សាក​សួរ​បន្ទាប់​ពី​លោក សុផានុរស្ស​ បាន​ទៅ​ថត​រថ​យន្ត​ប៉េអឹម​ខាង​លើ​ដែល​បាន​ទៅ​ចាប់​ម៉ូតូ១គ្រឿង​ច្រ​ឡំ​ដែល​​ចោរ​​បាន​លួច​​កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

    អ្នក​កាសែត​ម្នាក់​ក្នុង​ចំ​ណោម​២នាក់​ដែល​ត្រូវ​បាន​ប៉េអឹម​ឃាត់​ខ្លួន​ហើយ​បាន​ដោះ​លែង​វិញ​ ​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាល​ពី​​យប់​​​ថ្ងៃទី១២ម្សិល​មិញថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​មាន​ចោរ​បាន​លួច​កាច់​សោ​ម៉ូតូមួយ​គ្រឿង​ដែល​មាន​ស្លាកលេខ 4267 លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​១២​នេះ​ខាង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទបាន​បើក​រថយន្ត​ទៅ​ចាប់​ម៉ូតូ​មួយគ្រឿង​ច្រឡំដែល​ពាក់​ស្លាកលេខ 2067 រួច​ក៏បាន​ដោះ​លែង​ទៅ​វិញ។ ប្រ​ភព​បន្តថា ឃើញ​ដូច្នេះ​លោក​ ខៀវ សុផានុរស្ស​បាន​ទៅ​ថត​រូប​ភាព​យក​ព័ត៌មាន​​តាម​វិជ្ជាជីវៈ ដោយ​ថត​ទាំង​រថ​យន្ត​របស់​ប៉េអឹម​ផង ទើប​បណ្តាល​អោយលោក គង់​សម្បត្តិ (ហៅតង) នាយ​រង​ស្តី​ទី​​ប៉េអឹមស្រុក​ត្រពាំង​ប្រាសាទ​​ខឹង​សម្បា​យ៉ាង​ខ្លាំង​ ហើយ​ក៏ស្ទុះ​មក​ប្រ​វាយ​ប្រ​តប់​បម្រុង​យក​ទូរស័ព្ទ​អ្នក​កា​សែត​ទៅ​លុប​រូប​ចោល តែ​លោក​សុផានុរស្ស​មិន​ព្រម​អោយ​ទើប​បណ្តាល​អោយ​មាន​រឿង​កាន់​តែ​វែង​ឆ្ងាយ។ ​អ្នក​កាសែត​រូប​នេះ​បាន​បន្តថា ឃើញ​ដូច្នេះ​លោក​ក៏រត​ទៅ​ឃាត់​ បន្ទាប់​មក​នាយ​រង​ប៉េអឹម​រូប​នេះក៏បាន​នាំខ្លួន​អ្នក​កាសែត​ទៅ​ស្នាក់​ការ​ប៉េអឹម​ស្រុក​ត្រពាំង​ប្រា​សាទ​តាំង​ពី​ម៉ោង​១រសៀលថ្ងៃទី១២ខែ​មិថុនា​ឆ្នាំ២០១៦​ម្សិល​មិញ​ដោយ​បង្វិល​ពី​រឿង​ឈ្លោះ​គ្នា​ជាមួយអ្នក​កាសែតទៅជា មាន​ពាក្យ​បណ្តឹង​ពី​ឈ្មួញ​រក​ស៊ី​ដឹក​ឈើថា អ្នក​កាសែត​ខាង​លើ​នេះ​ធ្លាប់​បាន​ទៅ​កំហែង​ទាប្រាក់​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ទៅវិញ។

    ​លោក លី ណារិទ្ធ មេប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទបាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ល្ងាច​ម៉ោង​៦និង១១នាទីថ្ងៃទី១២​ម្សិល​មិញថា លោក​នៅ​ឯភ្នំពេញ​ ហើយ​សាច់​រឿង​ឃាត់​ខ្លួន​អ្នក​កាសែត​ខាងលើនេះ​គឺ​​លោក គង់ សម្បត្តិ (ហៅ​តង) ប្រ​ធាន​ស្តី​ទីប៉េអឹម​ស្រុកត្រ​ពាំង​ប្រាសាទ​​របស់​លោក​កំពុង​សាក​សួរមិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ លោកលីណារិទ្ធបន្ថែមថា រឿង​ថត​ឡានប៉េអឹម​មិន​ជា​រឿង​ដើមចម​ក្នុង​ការ​ឃាត់​ខ្លួន​នោះទេ តែ​មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​គេ​ប្តី​ថា លោក​ ខៀវ​ សុផានុរស្ស​ ទៅ​កំហែង​ទាប្រាក់​គេ។

    កម្ពុជា​សុវណ្ណភូមិ​បាន​ខល​ទូរស័ព្ទ​ទៅ​លោក គង់សម្បត្តិ ប្រ​ធាន​ស្តី​ទី​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ និង​លោក គយ​ កាន់យ៉ា ព្រះ​រាជអាជ្ញាសាលាដំ​បូង​ខេត្ត​ឧត្តរ​មាន​ជ័យ​នៅ​ម៉ោង​៦ថ្ងៃទី១២​ម្សិល​មិញ​ ដើម្បី​សុំ​សាក​សួរ​ព័ត៌​មាន​ពាក់​ព័ន្ធ​និង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ខាងលើ​​តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទនោះ​ទេ។

    លោក​ ខៀវ សុផានុរស្ស​ ​បាន​ប្រាប់​កម្ពុជា​ភូមិ​តាំង​ពី​ព្រឹក​​​ម៉ោង​៩ថ្ងៃទី១២​ម្សិលមិញ​មុន​ប៉េអឹម​ឃាត់​ខ្លួន​ថា កាល​ពី​ថ្ងៃទី​១១​​ខែ​មិថុនាឆ្នាំ២០១៦ មាន​រថ​យន្ត​ដឹក​ឈើ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​ឈើ​ថ្មីនៅ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឧត្តរ​មាន​ជ័យ តែ​បែជា​រត​ច្បាប់​ជា​ឈើ​ផ្ទះ​ចាស់​ទៅ​វិញ​ ឃើញ​ដូច្នេះ​អ្នក​កាសែត​ជិត​១០​នាក់​បាន​ទៅ​ថត​រូប​បម្រុង​ហៅ​មេព្រៃ​អោយ​ចាប់​តែ​អ្នក​រត​ការ​ឡាន​ដឹក​ឈើ​ខាង​លើ​ប្រាប់​ថា មិន​បាច់​ហៅ​មេ​ព្រៃ​ទេ​សុទ្ធ​​តែ​ខ្មែរ​ដូច​គ្នា យក​លុយ​ម្នាក់​ពី​រម៉ឺន​ចាក់​សាំង​ទៅ ហើយ​ឈើ​នេះ​ជា​កូន​ចៅ​របស់​លោក​អភិបាល​ស្រុក​​ត្រពាំង​ប្រាសាទផង គួរ​មាន​ការ​​យោគ​យល់​​ខ្លះ​ផង។ លោក​ សុផា​នុរស្ស​ បន្ថែម​ថា លុះ​ដល់​រថ​យន្ត​ដឹក​ឈើ​ទៅ​បាត់​ស្រាប់​តែ​ព្រឹក​ថ្ងៃទី១២​​​លឺ​ពាក្យ​ចចាម​អារាម​តាម​តុការហ្វេថា កូន​ចៅ​លោក​ចៅ​ហ្វាយ​ស្រុក​​ត្រ​ពាំង​ប្រាសាទ​គំ​រាម​ថា ចៅ​ហ្វាយ​ស្រុក​ខឹង​ខ្លាំ​ងណាស់​ ហើយ​បម្រុង​អោយ​ឈ្មួញ​ដឹក​ឈើ​ខាងលើ​ដាក់​ពាក្យ​ប្តឹង​​ថា​ក្រុម​អ្នក​កាសែត​ទៅ​ជំរិត​ទាប្រាក់​អ្នក​​ដឹក​ឈើ​ផ្ទះ​ចាស់​ទៅ​វិញ។ លុះ​ស្រាប់​តែ​​ម៉ោង​ជាង​៣​រសៀល​ថ្ងៃទី១២​ម្សិល​មិញមាន​អ្នក​កាសែត​ម្នាក់​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​​ថា មាន​ការ​ចាប់​ខ្លួន​លោក ខៀវ​ សុផានុរស្ស​ ដូច​ការ​គំរាម​ពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ ដែល​អួត​ខ្លួន​ថា ជា​កូន​ចៅ​របស់​លោក​ចៅ​ហ្វាយ​ស្រុកដូច​ការ​គ្រោង​ទុកមែន​។

    សូម​បញ្ជាក់​ថា អ្នក​រក​ស៊ី​ស្លូន​ត្រង់​នៅ​ស្រុក​អន្លង់​វែង​ធ្លាប់​បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិថា លោក​ ខៀវ សុផានុរស្ស​ ជាអ្នក​កាសែត​ម្នាក់​សកម្ម​ខាង​ហៅ​សមត្ថ​កិច្ច​អោយ​ចាប់​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ឈ្មួញ​ និង​មន្ត្រី​រាជការ​លេម​លើម​មួយ​ចំ​នួន​ដែល​បាន​ទទួល​លាភ​ស​ការៈ​​ពី​ក្រុម​ឈ្មួញ​អ្នក​រក​ស៊ី​ខុស​ច្បាប់ទាំង​តូច​ទាំង​ធំ។

    សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​សូម​ធ្វើ​ការ​ខន្តី​អភ័យ​ទោស​ចំ​ពោះ​ការ​ចុះ​ផ្សាយ​ច្រឡំកាល​ពី​ថ្ងៃទី១២​ម្បិល​មិញ ទៅ​លើលោក ហោជិនវីរៈយុទ្ធ អភិបាល​ស្រុក​អន្លង​វែង​ថា ជាអ្នក​ជាប់​ព័ន្ធ​ក្នុង​ករណី​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ជាកូន​ចៅ​របស់​លោក តាម​ពិត​ទៅ​គឺ​ជា​ចៅ​ហ្វាយ​ស្រុក​ត្រពាំង​ប្រាសាទទេ ដែល​ជាអ្នក​ជាប់​ពាក់​ព័ន្ធ​ករណី​​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ ដែល​ប្តី​អ្នក​កាសែត។

    នៅ​ព្រឹក​ថ្ងៃទី១៣​ខែ​មិថុនា​ឆ្នាំ២០១៦​នេះ លោក នៅ ​សមតារារិទ្ធ អភិបាល​ស្រុក​ត្រពាំង​ប្រាសាទមិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេពាក់​ព័ន្ធ​ករណី​គេ​ចោទ​ប្រ​កាន់​ថា លោក​ជាប់ពាក់​​ព័ន្ធ​ជា​មួយ​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដែល​ប្តី​អ្នក​កាសែត​ខាង​លើ ព្រោះ​នៅ​ពេល​ទូរស័ព្ទ​ចូល​លោក​ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​មាន​ជំងឺ​កំពុង​ព្យា​បាល​ខ្លួន​នៅ​​ឯបាង​កក​ប្រទេស​ថៃ បើ​មាន​ការ​អី​ទៅ​ជួប​ប្រធាន​ស្តី​ទី​របស់​លោក​នៅ​ឯសាលាស្រុក​ត្រពាំង​ប្រា​សាទ​ទៅ។

    នៅ​ព្រឹក​ថ្ងៃទី១៣នេះភរិយា​របស់​លោក សុផានុរស្ស បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​តាម​ទូរស័ព្ទ​ថា ប្តី​របស់​គាត់​ខាង​ប៉េអឹម​ស្រុក​ត្រ​ពាំង​ប្រាសាទ​បានបញ្ជូន​ទៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ហើយ។

    លោក សុខសុវណ្ណ ប្រធាន​ក្រុម​ ក្រុម​ប្រឹក្សា​សារព័ត៌មាន​កម្ពុជា បាន​មាន​ប្រ​សាសន៍​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី១៣​នេះ​ថា មន្ត្រី​អាវុធហត្ថ​ ដែលខឹង​និង​អ្នក​កាសែត​ថត​រូប​ ហើយ​​បង្ខំ​អោយ​អ្នក​កាសែត​លុប​រូប​នោះ​ជា​អំ​ពើ​ខុស​ច្បាប់​ ហើយ​ជា​ទង្វើ​មួយ​កំ​ពុង​តែ​គាប​សង្កត់ គំរាម​កំហែង ដល់​​សេរី​ភាព​អ្នក​សារព័ត៌មាន​ ព្រោះ​ថាក្នុង​ពេល​សមត្ថ​កិច្ច​ចុះ​បំ​ពេញ​បេសកកម្ម​នោះ​អ្នក​ឯង​ជា​មន្ត្រី​សាធារណៈរបស់​រដ្ឋ​ ហើយ​នៅ​ទី​សាធារណៈទៀត​ផង​ ដូច្នេះ​អ្នក​កាសែត​មាន​សិទ្ធិ​ថត​រូប​ទុកជាឯកសារ ឬ​ថត​យក​មក​ផ្សយ​ថា ម៉ូតូដែល​ប៉េអឹម​ចាប់​ត្រឡំនោះ​បាន​ដោះ​លែង​ទៅ​វិញ​ហើយ ជាស​វាង​មាន​ការ​ភាន់​ច្រឡំណា​មួយ​ពី​មហាជន តែ​លោក​ម៉េអឹម​ខាង​លើ​ដែល​បង្ខំ​អោយ​អ្នក​កាសែត​លុប​រូប​រហូត​ដល់​ថ្នាក់​ប្រវាប្រតប់​គ្នា​នោះ​ មិន​មែន​ជា​អ្នក​ចេះ​ច្បាប់​នោះ​ទេ សរុប​ទៅ​គឺ​គាត់​ប្រើ​ច្បាប់​ព្រៃ ដែលកំ​ពុង​តែ​​ធ្វើ​អោយ​ខូច​កិត្តិ​យសដល់​ថ្នាក់​លើ​ និង​ថ្នាក់​ដឹក​នាំ​ហើយ។

    ស្ថាប័ណ្ណឯករាជសូម​សំនូម​ពរ​ទៅ​លោក គយ កាន់យ៉ាង ព្រះ​រាជអាជ្ញាសាលាដំ​បូង​ខេត្ត​ឧត្តរ​មាន​ជ័យ​មេត្តា​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅលើ​អ្នក​កាសែត​ឈ្មោះ ខៀវ សុផានុរស្ស ដែល​នាយ​រង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី១២ម្សិល​មិញ ព្រោះនិយម​ន័យ ​បទ​កំ​ហែង​យក​ ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​មិន​សាក​សម​ទៅ​នឹង​ករណី​ខាង​លើ​នេះទេ៕ ដោយ៖ ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1375ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1152ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន477ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន3900ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន781ដង ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន1174ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន3103ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន690ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន670ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន6900ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
    លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាបលោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4474នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42452នាក់
    ខែនេះ    158369នាក់
    ឆ្នាំនេះ   1371197នាក់
    សរុប   29476448នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:01