ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃស្នងការខេត្តសៀមរាបកើត​ដែរ?????

ដោយៈ កម្ពុជាសុវណ្ណភូមិ ខេត្តសៀមរាប ថ្ងៃទី 25 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 10:19 នាទី ចំនួនអានៈ 1789

ពលរដ្ឋ​ខេត្តសៀមរាប​រិះគន់ទៅ​លោក នេសារឿន អគ្គស្នងការនគរបាលជាតិថា អ្នក​មាន​ស្នាដៃស្ថានាជាតិមើល​មិន​សូវ​ឃើញមិន​តំឡើង​បុណ្យសក្តិ តែអ្នក​រក​ស៊ី​ដឹកតែ​​ឈើ​ស្ទើរមួយជីវិត មិន​ដែល​ចូល​ការិយាល័យបំពេញភារកិច្ចតាមតួនាទី ដូចជាលោក យិនថាវ ជាដើម ​បែជាតំឡើង​បុណ្ណសក្តិរហូត​ដល់​សក្តិបួនកន្លះនាយ​រងការិល័យ នៅ​ស្នង​ការ​ដ្ឋាន​ខេត្តសៀម​រាប​ទៅវិញ។

អ្នក​ណាៗ​ក៏គេ​ស្គាល់ដែរថាលោក យិនថាវ ជាមេឈ្មួញ​រក​ស៊ី​ដឹក​តែឈើ​មិន​ស្រប​ច្បាប់​ពី​តំបន់​វាលលើ​យក​មក​លក់​ចែក​ចាយ​នៅ​ក្នុង​ខេត្តសៀមរាប ប៉ុន្តែ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ និង​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​មិន​ដែល​យក​ភ្នែក​មើល​ទាល់​តែសោះ​ ដែល​ជាហេតុ​ធ្វើ​អោយ​មហាជន​មាន​ការ​សង្ស័យថា សមត្ថ​កិច្ច​ និង​ជំ​នាញ​មេព្រៃ​ហាក់​មាន​ការ​ឃុប​ឃិត​ណាមួយ​ជាមិន​ខាន ហើយ​ប្រហែល​ជាមាន​ការបើក​ភ្លើង​ខៀវ​ពី​លោក​ ឃឹមប៊ុនសុង​ អភិបាលខេត្តសៀមរាបផងដែរ។

អ្នក​កាសែត​ជាច្រើន​រូបនៅ​ខេត្តសៀមរាប​បាន​អះ​អាង​ថា លោក​យិន​ថាវ តែងតែគំរាម​គំហែង​អ្នក​កាសែត​នៅ​ពេល​ដែល​អ្នក​កាសែត​ទៅ​ថត​រថយន្ត​ដឹក​ឈើ​របស់​ខ្លួន មិន​ថាដឹក​តាម​ដង​ផ្លូវ ឬនៅ​កន្លែងស្តុក​ឈើ​ដែល​មាន​អាស័យ​ដ្ឋានក្នុង​ភូមិ​អញ្ចាញ (ខាងត្បូងទ្រនប់អញ្ចាញ) សង្កាត់​នគរធំ ក្រុង​សៀមរាបនោះទេ។

លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ បាន​អោយ​ដឹង​ថា លោក​យិន​ថាវ​ធ្លាប់​គំរាមគំហែង​លោកតាម​ទូរស័ព្ទ​កាល​ពីថ្ងៃទី៥ ​ខែ​តុលា ​ឆ្នាំ​២០១២ វេលា​ម៉ោង​១០​និង​៤០​នាទីព្រឹក នៅ​ពេល​ដែល​មាន​ រឺ​ម៉ក​ដឹក​ឈើ​មុខ​កាត់​ធំៗ របស់​លោក​  យិន​ថាវ បាន​ដឹក​ចេញ​ពី​ផ្ទះ​ស្តុក​ឈើ​របស់​ខ្លួន​នៅ​ភូមិ​អញ្ចាញ​ខាង​លើ យក​មក​លក់​អោយ ដេប៉ូលក់​ឈើ​ដ៏​មហិ​មា​មួយដែល​មាន​យី​ហោ​ ” ដេ​ប៉ូ​ផេម​ផាត់“ ស្ថិត​ក្នុង​ភូមិ​ជន្លង់ សង្កាត់សាលាកំ​រើក ក្រុង-ខេត្ត​សៀមរាប។លោក​យិន​ថាវ​បាន​គំរាម​លោកផ្លុងរ៉េតតាមទូរស័ព្ទថា ”ឈើ​របស់អញ ហើយអញ​​ធ្លាប់​ប្រ​កាស​ថា ផ្អាក​ដឹក​មួយ​រយៈ វាយ៉ាង​មេច ឯង​ចង់​យ៉ាង​មេច​ជាមួយអញ បើ​ឈើ​ហ្នឹង​ជា​របស់អញមែន​? ឯង​ចងសាកមើល​ជាមួយអញ់ឬ? អញ់ចង់​ផ្អាកឬចង់​ដឹកស្រេចតែអញ់“ រួចក៏បិត​ទូរស័ព្ទ​បាត់ទៅ។

លោក ដួងសម្ភស្ស អ្នក​កាសែត​ខ្មែរ​ម្ចាស់​បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥​វេលាម៉ោង​១២និង១៦នាទីរសៀល មានរឺម៉ក​ដឹក​ឈើ​ចល័យចេញ​ពី​កន្លែង​ស្តុកឈើរបស់​លោក យិនថាវ ស្ថិត​ក្នុង​ភូមិអញ្ចាញ សង្គាត់​នគរធំ ក្រុង​សៀមរាប (ខាង​ត្បូងទ្រនប់​អញ្ចាញ) តាម​ដង​ផ្លូវ​លេខ​៦០​ម៉ែត្រ យក​មក​លក់​អោយ ​ដេប៉ួតារ៉េ ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​៦០ម៉ែត្រទល់​មុខ​សារមន្ទីរ​ក្រហម។ លោក​ដួងសម្ភស្សបាន​បន្តថា នៅ​ពេល​រូប​គាត់​តាម​ថត​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ ស្រាប់​តែ​លោក យិនថាវ ចុះ​ពី​រថ​យន្ត​សាំង​យ៉ុង​ពណ៍ស​មក​ស្តី​បន្ទោស​អោយ​រូប​លោកថា ˝មេចឯង​មក​ថត​ធ្វើ​អី​ឈើ​ជា​របស់​អាក្រាញ់​ទេ ឯង​មិន​ស្រណោះ​វា​ទេឬ? ហើយ​បើ​ឯង​មិន​យល់មុខ​វា(អាក្រាញ់) ឯង​ក៏គួរតែយោគយល់​អញ់ (យិនថាវ) ដែរ ព្រោះ​នៅ​ខេត្ត​សៀមរាប​​សមត្ថ​កិច្ច មន្ត្រីជំនាញណា ក៏គេ​យោគយល់​មុខ​អញ់​ដែរ˝។ លោក​ដួងសម្ភស្ស បាន​បន្ថែមថា លោក​បាន​ទូរស័ព្ទរាយការណ៍​ជូនលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប ភ្លាមៗបន្ទាប់​ពី​ឃើញ​សកម្មភាព​ដឹក​ឈើ​ចល័តយ៉ាង​គគ្រឹកគគ្រេងបែបនេះ តែ​លោក​ ទាគឹម​សុទ្ធ ថាជាប់​ប្រជុំ​រួច​ក៏​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

លោក ប៉ាតសុខ ចាហ្វាង​កាសែតព្រះច័ន្ទកម្ពុជា កាលពីព្រឹក​ថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០១៦​ម្សិលមិញត្រូវ​បាន​លោក​យិន​ថា មេឈ្មួញដឹក​ឈើ​ដុះ​ស្លែខាងលើនេះ​ជេរប្រមាត​ខណៈពេល​ដែល​លោក​ជិះ​ម៉ូតូតាម​ថត​រូប​ឡាន​ដឹក​ឈើ​របស់​លោក​យិន​ថាវ ដែល​ដឹក​ចេញ​ពី​ឃុំ​ខ្វាវ​ស្រុក​ជីក្រែងមក​កាន់​ភូមិ​អញ្ចាញ ឃុំ​នគរធំ ក្រុង​សៀមរាប។ លោក​ប៉ាតសុខបាន​ប្រាប់ទៀតថាលោក​យិន​ថាវបាន​ជេរលោកថា ˝អាសុខឯងពូ​កែទេទូរ​ស័ព្ទ​ចាក់​ខ្កឹសពី​ឡាន​ដឹក​ឈើ​អញ់ម្លេះអា! អាសុខ​អាកន្ទុយខ្វៀន គេដឹក​ដូចតែអញ់ដែរមេចឯងមិន​រក​រឿង អញ់​១អាទិត្យ​​ចេញ​តែ១ជើងក៏ឯងតាមចងកម្មចងពៀរដែរអាហា……។ល។លោក​ប៉ាតសុខបានបន្ថែមថា លោក យិន​ថាវ បាន​ជេរប្រមាតលោកហូរដូចទឹក​ជាច្រើន​ជាងនេះ ដែល​លោក​សុំ​អោយ​ស្នងការ​ខេត្ត​សៀមរាប​ អភិ​បាលខេត្តសៀមរាប លោកអគ្គស្នងការមេត្តា បកស្រែកលោក​ យិន​ថាវ ចោល​ទៅ​ជៀស​វាង​ខូច​កិត្តិយស​ដល់​​ស្ថាប័ណរបស់​រដ្ឋ និង​អាប់​អោយ​កិត្តិយស​ដល់​សម្តេច​តេជោហ៊ុន​សែន ដែល​មាន​មន្ត្រី​នគរបាល​រក​បទល្មើស​យ៉ាង​ដូច្នេះ។

សូម​បញ្ជាក់ថា ឆ្នាំ២០១៦នេះ លោក យិនថាវ បាន​ប្រើ​ស្តាយ​ថ្មី​ដោយ​យក​រថ​យន្ត​នីកសាន់​កែច្នៃតកន្ទុយ​អោយ​វែង​ដឹក​ឈើ​ប្រណិត បង្កប់​ក្រោម​អុស បង្កប់ក្រោមសសរក្រាក់ ឬយក​ស្លឹក​ឈើ​គ្រប​ពីលើ។

ពលរដ្ឋ​ និង​អ្នក​កាសែតជាច្រើន​នាក់​សូម​អង្វយ៉ាង​ទទួចទៅ​លោក នេសាវឿន អគ្គស្នងការនគរបាលជាតិ និង​សម្តេច ​សខេង ឧបនាយក​រដ្ឋ​មន្ត្រី មេត្តាចាត់​ចែង​លោក យិនថាវ សក្តិ​បួន​កន្លះ​នាយ​រងការិ​យា​ល័យ​ព័ត៌​មាននៃស្នងការ​ដ្ឋាន​ខេត្តសៀមរាបផង ព្រោះ​ដឹក​តែឈើ​ ជល់តែមាន់ ស្ទើរមួយជិត​ទៅ​ហើយ បែរជាតំឡើង​បុណ្យសក្តិរហូត បើ​នៅ​តែដូច្នេះប្រទេស​កម្ពុជាច្បាស់ជារលាយមិន​ខានឡើយ៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1487ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1429ដង សារគោរបជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា   អាន1943ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1569ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1715ដង ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល   អាន1517ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2104ដង របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈព?...    អាន1959ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1594ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2048ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      94នាក់
ម្សិលមិញ    4570នាក់
សប្ដាហ៍នេះ    10430នាក់
ខែនេះ    319598នាក់
ឆ្នាំនេះ   2330137នាក់
សរុប   51690063នាក់
ថ្ងៃទី 17 ខែ 04 ឆ្នាំ 2024 ម៉ោង 01:21