អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោទថា ទៅឃុបឃិតអោយគេកាត់ឈើទៅវិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 08:23 នាទី ចំនួនអានៈ 1329

លោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ អនុ​ប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប និង​លោក សួស្តី៍ សាខាន់ នាយក​រង​ឧទ្យាន​ជាតិ​ព្រះជ័យវរ័្មននរោត្តម ត្រូវបាន​មន្ត្រីឧទ្យាននុរក្សជាប់កិច្ច​សន្យា​ចំនួន​០៩​នាក់ នៃទី​ស្នាក់​ការ​បរិស្ថាន​ខ្នង​ភ្នំ​​គូលែន​ បានសម្រេចផ្តិតមេដៃប្តឹងពី​ករណី​ ស៊ុំ​គ្រ​លំ​នឹង​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ។

យោង​តាម​ពាក្យ​បណ្តឹង​ដែល​មិន​មាន​ចុះ​ថ្ងៃ ក្នុង​ខែសី​ហា ឆ្នាំ​២០១៦​​របស់​មន្ត្រីឧទ្យាននុរក្សជាប់កិច្ច​សន្យា​ចំនួន​០៩​នាក់​ដែល​បាន​ប្តឹង​ទៅ​ប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្តបាន​សរសេរថា ˝នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង​០៩ព្រឹក​លោក​ ស៊ី​ម​ ឈីវ​ឈាន​ពិសិដ្ឋ​ អនុប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ បាន​កោះ​ប្រ​មន្ត្រី​ឧទ្យាន​នុរក្ស​ស្នាក់ការ​ខ្នង​ភ្នំ​ទាំង​អស់​អោយ​មក​ជួម​ជុំ​គ្នា​នៅ​ស្នាក់ការ។ បន្ទាប់​មក​គាត់​បាន​ហៅ​ពួក​ខ្ញុំ​អោយ​ចូល​បំ​ភ្លឺ​ម្នាក់​ម្តង​ៗ នឹង​បាន​បង្ខិត​បង្ខំ​អោយ​ពួក​ខ្ញុំ​ផ្តិត​មេដៃ​ធានា​លើ​ចម្លើយ​របស់​ខ្លួន និង​អោយ​ស្វែង​រក​ជន​ល្មើ​ស​នឹង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​បទ​ល្មើស​ដែល​ពាក់​ព័ន្ទករណី​អាឈើ​ចំ​នួន​០៦​ដើមនៅ​ក្នុង​សហគមព្រៃ​ធំ​ នៃ​ភូមិ​ពពេល​នោះ​ដោយ​ទុក​រយៈពេល​ជូន​១សប្តាហ៍។ ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០១៦ វេលាពេល​ព្រឹក​គាត់​ (ស៊ីម ឈីវឈានពិសិដ្ឋ) បាន​ទូរស័ព្ទ​សួរ​បញ្ជាក់​ពី​ករណី​ខាងលើ​នេះទៀត​ថា ដល់​ពេល​កំណត់​១សប្តាហ៍​ហើយ ហេតុ​អ្វី​ក៏​មិន​ឃើញ​រាយការណ៍ពី​ការ​ងារ​ដែល​បាន​ដាក់​អោយ​ធ្វើ​។ យើង​ខ្ញុំ​ក៏បាន​ឆ្លើយ​តប​វិញ​ថា រក​មិន​ឃើញ​ទេ ព្រោះ​ការ​ងារនេះ​ត្រូ​វ​មាន​ការ​ចូល​រួម​និង​ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា តាម​ពិត​ករណី​នេះមន្ត្រី​ឧទ្យាននុរក្សឈ្មោះ វ៉ាញវិញ គាត់​ទើប​តែ​បាន​និយាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា ធ្លាប់​មាន​គេ​ទាក់​ទង​ជា​មួយ​គាត់​សុំ​អាឈើ​ម្តង​ហើយ តែគាត់​មិន​ហ៊ាន​សម្រេច​ទេ ក៏បាន​រាយ​ការ​ទៅ​លោក សួស្តី៍ សាខាន់ នាយក​រង​ដើម្បី​ស្នើ​សុំ​យោបល់​។ ជាលទ្ធផល​លោក​នាយក​រង​បាន​ប្រាប់​ថា អនុញ្ញាតិ​អោយ​ឈ្មោះ​ សោម​ ស៊ាត អ្នក​ភូមិ​អន្លង់​ធំ និង​លោក កូវ អ្នក​ភូមិ​ថ្មជ្រួញ​ធ្វើ​ទៅ តែ​ត្រូវ​រក្សាការ​សម្ងាត់។ ក្រោយ​ដើមឈើ​ទាំង​០៦​ដើម​នោះ​ ត្រូវ​បាន​កាប់​រំ​លំ​អា​ដឹក​ចេញ​អស់​មែន រហូត​ដល់​អ្នក​ភូមិ​ព្រះ​អង្គធំ​ឈ្មោះ គ្រូ វណ្ណី បាន​ឃើញ​ភ្ញាក់​ផ្អើល​និង​រាយ​ការ​ណ៍​តែ​ម្តង​ទៅ។ ដោយ​ឡែក​នៅ​ថ្ងៃទី០១​សីហា ឆ្នាំ២០១៦នេះ​លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​អនុញ្ញាតិ​អោយ​ឈ្មោះ សោម ស៊ាត និង​ឈ្មោះ កូវ​ ដដែល​នោះទៅ​អាគល់​ឈើ​គគឺមួយ​គល់​ស្ថិត​ក្នុង​ភូមិ​ថ្មី ជាប់​មុខ​ផ្ទះ​លោក​មេឃុំ​ ដើម្បី​ចែក​គ្នា​ជាមួយលោក​មេឃុំ​ ស៊ឺ ព្រជ្រ។ នៅ​ថ្ងៃទី​០៣ខែសី​ហា​ឆ្នាំ​២០១៦ ប្រហែល​ម៉ោង​១០​ព្រឹក​លោក ស៊ីម ឈីវឈានពិសិដ្ឋ ក៏បាន​បញ្ជាអោយ​មន្ត្រី​ម្នាក់​ឈ្មោះ​ សឿន​វិប៊ុល ទៅ​រក​រណាយន្ត​២គ្រឿង​មក​អាឈើ​ងាប់​សង​ខាង​ផ្លូវ​ ដើម្បី​ធ្វើ​គ្រឿង​ផ្ទះ​ដោះ​ដូរ (លក់) អោយ​តាជា គណកម្មការ​វត្ត​ព្រះ​អង្គធំ˝។

លោក សឿន វិបុល ប្រធានស្នាក់ការនុរក្សខ្នងភ្នំ បានឲ្យដឹងតាមទូរសព្ទ័ថា ពួកគាត់ពិតជាផ្តិតមេដៃប្តឹង អនុ​ប្រ​ធានមន្ទីរបរិស្ថានខេត្ត និងនាយករងឧទ្យានជាតិមែន។​ចំណែក​រឿង​គាត់​(ពិសិដ្ឋ)​ឲ្យ​យក​រ​ណា​រ​យន្ត​ពីរ​គ្រឿង​ ទៅ​អារ​ឈើក្បែរ​ផ្លូវ​ដើម្បីធ្វើគ្រឿង​ផ្ទះ ទុក​លក់​នោះ​លោក​មិន​ចូល​រួមទេ។

មេឃុំខ្នងភ្នំលោកឈៀង តាំង បានថ្លែងតាមទូរសព្ទ័ដែរថា គល់ឈើគគីដែលពួកគេនាំគ្នាអារនោះ វា​សល់​ជិត​១០​ឆ្នាំ​ម​កហើយ។ ចឹងទេថ្ងៃដែលពួកគេមកអារនោះ លោកក៏មិនបានចូលរួមទេ (បទសម្ភាសន៍​លោក សឿន វិបុល និង​ លោក ឈៀង​តាំង ខាងលើ​ជារបស់​ អង្គរតូច)។

លោកស៊ឹម ឈីវ​ឈានពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ដែលត្រូ​វ​បាន​បន្ត្រី​ខាង​លើ​ប្តឹង​នោះ​បានប្រាប់​កម្ពុជាសុវណ្ណភូមិ​នៅ​ល្ងាច​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះថា វាជាការ​ចោទ​ប្រ​កាន់​មួយ​ដែល​គួរ​អោយ​ចង់​សើច​ ហើយ​ថែម​ទាំង​ហួស​ចិត្ត។ លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​បន្តថា​​ថ្នាក់​លើរបស់​លោក​ជា​អ្នក​ដឹង​ព័ត៌​មាន​រឿង​កាត់​ឈើ​ខាង​លើ ហើយ​​បាន​បញ្ជា (ថ្ងៃទី០៥ កក្កដា ២០១៦) អោយ​លោក​ទៅ​ស៊ើប​អង្កេត​ស្វែង​រក​ចាប់​ជន​ល្មើស​​ ដែល​គេ​រាយ​ការណ៍​មក​ថា បាន​កាត់​ឈើ​ដែល​មាន​ទំ​ហុំ​ប៉ុនៗកង់​រទេះ។ លុះ​យប់​ថ្ងៃទី០៥លោក បាន​ទៅដល់​កន្លែង​ដែល​គេកាត់​ឈើ​លើ​ខ្នង​ភ្នំ ឃើ​ញ​ឈើ​ចំ​នួន​០៦​ដើម​ត្រូវ​បាន​គេ​កាត់​មែន មិន​តែប៉ុណ្ណោះឈើ​ដែល​ជន​ល្មើស​កាត់​នោះ​ដឹក​ចេញ​ជិត​អស់​ទៅ​ហើយ។ លោក​ពិសិដ្ឋ​បន្តទៀតថា រឿង​កាត់​គល់​ឈើ​គគី​ដែល​ដុះ​ស្លែពុក​រលួយ​នោះ​លោក​ជាអ្នក​អោយ​គេ​កាត់​មែន ព្រោះ​ទី​០​១​គល់​ឈើ​នោះ​វា​ត្រូ​វ​បាន​គេ​កាត់​ជាង​១០​ឆ្នាំហើយ ទី០២វានៅ​ក្បែរចិញ្ចើម​ផ្លូវ​​ ទី​០៣បើ​មិន​ប្រកាស​រក​រណាយន្ត​មក​កាត់​គល់​ឈើ​នោះ​ទេ ធ្វើ​យ៉ាង​ណាអាច​ដឹង​ថាអ្នក​ណា​មាន​រណាយន្តខ្លះនៅ​លើ​ខ្នង​ភ្នំ​គូលេន ម្យ៉ាង​ទៀត​បើ​លោក​ចង់​ធ្វើ​អាជីវកម្ម​មែន​ចាំ​បាច់​ទៅ​កាត់​គល់​ឈើ​ពុកនៅ​មុខ​ផ្ទះ​មេឃុំ​ធ្វើ​អី ដូច្នេះ​ថ្នាក់​ដឹក​នាំ​និង​ពល​រដ្ឋ​អាច​ពិចារ​ណា​ដោយ​ខ្លួន​ឯង​បាន មិន​បាច់​ចាំ​ខ្ញុំ​បក​ស្រាយ​ទេ។ លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​បន្ថែមថា លោក​បាន​ធ្វើ​លិខិត​បំ​ភ្លឺ​ទៅ​ប្រធាន​មន្ទីរ និង​ក្រសួង​រួច​ហើយ លោក​មិន​ចង់​និយាយអ្វី​ច្រើន​ជាង​នេះទៀត​ទេ​​ រឿង​រាលនេះ​នៅ​មាន​អាថ៌កំបាំងត្រើន​ទៀត ព្រោះ​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ តែ​អ្នក​ប្រព្រឹត្តិបទ​ល្មើស​ច្បាស់​ជាមិន​រួច​ខ្លួនទេ។

កម្ពុជាសុវណ្ណភូមិមិន​អាច​សុំ​ការ​ពន្យល់​ពី​លោក ភួង​លីណា ប្រធាន​មន្ទីរ​បរិស្ថានខេត្តសៀម​រាប​បាន​ទេ ព្រោះ​ទូរស័ព្ទខល​មិន​ចូល៕ ដោយ​៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1453ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1539ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន1727ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2138ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1352ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1475ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2254ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1412ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន1841ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1353ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6315នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    152799នាក់
ខែនេះ    536079នាក់
ឆ្នាំនេះ   1918311នាក់
សរុប   51278237នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 05:44