ព័ត៌មានក្ដៅ

    លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 11 ឆ្នាំ 2016 វេលាម៉ោង 06:04 នាទី ចំនួនអានៈ 1770

    គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ្ឋាន សុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច ក៏ជាអតីតអ្នកយកពត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្បរាចាប់ពីឆ្នាំ១៩៩៥ ដល់ ២០០៣ ផងដែរនោះ​ បាន​ផ្ញើ​លិខ​ស្នា​មួយ​ចំ​នួន​អោយ​​ខាង​សារ​ព័ត៌មាន​យើង​ជួយ​ចុះ​ផ្សាយ​ ដែល​ជា​សារ​មួយ​ផ្ញើជូន​ថ្នាក់​ដឹក​នាំ​អោយ​​ជួយ​ដោះ​ស្រាយ​រក​យុត្តិ​ធម៌​ជូណ​លោក​។

    លោក ចេង ដារ៉ាវុធ  ធ្លាប់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទថា ដោយ​សា​លោក ជាមនុស្សមានឆន្ទះបម្រើការងារ វិស័យសុខុមាលភាពមនុស្សចាស់។ ដូច្នេះទើបថ្នាក់ដឹកនាំស្នើសុំតែងតាំងពីប្រធានស្តីទីនៅប្រធាននាយកដ្ឋានសុខុមាលភាពមនុស្សចាស់។ ប៉ុន្តែចាញ់គេត្រង់បក្សពួកនិងមិនចេះអែបអប ហើយមើលឃើញអ្វីនិយាយអញ្ជឹង បានជាមានបញ្ហាគេកំចាត់ចោល ព្រោះជាឆ្អឹងទទឹងក របស់ក្រុមបក្សពួកគេ។ លោក​ចេង​ដារ៉ាវុធ​ សូម​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេស​ប៊ុគ ជួយចែក​រំលែក​(ស៊ែរ)អត្ត​បទ​នេះ​បន្ត ដើម្បី​ជា​សារ​ជូនមុខរាជរដ្ឋាភិបាលបាលអោយ​បាន​ដឹង​ និង​សូម​ជួយ​ផ្តល់​ភាព​យុត្តិ​ធម៌ជូន​រូប​លោក​ផង! អំពីការ​គ្មានតម្លា​ភាព បក្ខ​ពួក និង អយុត្តិធម៌។ ខាង​ក្រោម​នេះ​ជាសារដែល​លោក ចេង ដារ៉ាវុធ ផ្ញើជូន​ថ្នាក់​ដឹក​នាំ៖

    សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការលុបឈ្មោះពីមន្រ្តីរាជការ ដែលបាត់បង់អត្ថប្រយោជន៍ជាច្រើន

                ខ្ញុំបាទចេង ដារ៉ាវុធ បម្រើកាងារជាង ៣៦ឆ្នាំ (អតីត)ប្រធានស្តីទីនាយកដ្ឋាន សុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច គឺបន្ទាប់ពីរងភាពអយុត្តិធម៌អំពីការតែងតាំង ហើយរំលោភច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីដកតួនាទីបានជាមានការតវ៉ា ស្រាប់តែចាប់កំហុស លុបឈ្មោះពីមន្រ្តីរាជការ។  ខ្ញុំបាទបានដាក់លិខិតស្នើសុំ ក្រសួងមុខងារសាធារណៈ ដើម្បីផ្តល់យុត្តិធម៌ ប៉ុន្តែជាច្រើនខែគ្មានដំណោះស្រាយចំពោះ បញ្ហាដែលប្រតិកម្មតវ៉ា និងផ្សព្វផ្សាយ គឺផ្តើមចេញពីថ្នាក់ដឹកនាំទទួលបន្ទុក ស្នើសុំតែងតាំងពីប្រធាន ស្តីទីទៅប្រធាននាយកដ្ឋាន ឯកឧត្តម  វង សូត រដ្ឋមន្ត្រីក៏ បានឃើញ និងឯកភាពជូនលោក សួង ម៉េងឡុង អត្តនាយករដ្ឋបាល និងហិរញ្ញវត្ថុ (មុខការ) ប៉ុន្តែជំទាស់ ខ្ញុំបាទ

    ក៏ប្រតិកម្មអំពីការមិនគោរពចំណាររបស់ថ្នាក់ដឹកនាំ  ស្រាប់តែប្រជុំគណៈអចិន្រ្តៃយ៍ គណៈបក្សក្រសួងដើម្បីដកតួនាទី ពីប្រធាននាយកដ្ឋានស្តីទីរុញទៅជាទីប្រឹក្សាក្រសួង។ បន្ទាប់បាត់បង់តួនាទីប្រធានាយកដ្ឋានស្តីទី ក៏ព្យាយាមដោះស្រាយ ជាលក្ខណៈផ្ទៃក្នុង ប៉ុន្តែមិនបានសម្រេចក៏ផ្សព្វផ្សាយអំពីភាពអយុត្តិធម៌និងបក្ខពួក ព្រោះអយុត្តិធម៌បាត់បង់តួនាទី ដែលតស៊ូបម្រើការងារជាង ៣៦ឆ្នំាកន្លងមក។ ក្រសួងមុខងារសាធារណៈ យោងលិខិតក្រសួងសង្គមកិច្ច ប៉ុន្តែគ្មានសិក្សាស្វែងយល់អំពីការតវ៉ា ដោយសារអយុត្តិធម៌របស់លោក សួង ម៉េងឡុង អត្តនាយក រដ្ឋបាល និងហិរញ្ញវត្ថុ (ជំទាស់មិនព្រមគោរពចំណារថ្នាក់ដឹកនាំ) ដូច្នេះទើបមានការតវ៉ា និងផ្សព្វ​ផ្សាយ​​រកយុត្តិធម៌ស្រាប់តែចាប់កំហុសលុបឈ្មោះពីមន្ត្រីរាជការ គឺអយុត្តិធម៌ ធ្ងន់ធ្ងរខ្លាំងណាស់។

    ខ្ញុំបាទ ចេង ដារ៉ាវុធ (អតីត) ប្រធាននាយកដ្ឋានស្តីទីក្រសួងសង្គមកិច្ច គឺ គ្មានកំហុសគណៈបក្ស និងកំហុសវិជ្ជាជីវៈ ប៉ុន្តែក្រសួងសង្គមកិច្ចគឺគ្មានផ្តល់យុត្តិធម៌ សម្រាប់មន្ត្រីរាជការ តស៊ូបប្រើការងារដែលជិតចូលនិវត្ត។ ខ្ញុំបាទ កាលពីថ្ងៃទី០១ ខែមិនាឆ្នាំ២០១៦ ដាក់លិខិតនៅខុទ្ទការល័យវិមានឯករាជស្នើសុំ ជួយផ្តល់យុត្តិធម៌ ឯកឧត្តមនាយកខុទ្ទកាល័យ ប្រគល់ជូនឯកឧត្តម ប៉ាវ ចាន់រ៉ា មេធាវីរដ្ឋាភិបាលសម្របសម្រួលដោះស្រាយ ប៉ុន្តែមិនទាន់បានដោះស្រាយផងគឺ ក្រសួងសង្គមកិច្ចសុំក្រសួងមុខងារសាធារណៈស្នើសុំ សម្តេចតេជោនាយករដ្ឋមន្ត្រី លុបឈ្មោះពី មន្ត្រីរាជការបន្តទៀត។

           សូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាទីគោរព មេត្តាផ្តល់យុត្តិធម៌អំពីការដកតួនាទីអនុប្រធាននាយកដ្ឋាន និងការតវ៉ារកយុត្តិធម៌ស្រាប់តែស្នើសុំលុប ឈ្មោះពីមន្ត្រីរាជការ សូមរក្សាក្របខ័ណ្ឌមន្ត្រីរាជការនិងតួនាទីវិញ ខ្ញុំបាទ តស៊ូបម្រើការងារជាង៣៦ឆ្នំា ស្រាប់តែជួបភាពអយុត្តិធម៌ និងបក្ខពួកបាត់បង់អត្ថប្រយោជន៍ និងប្រាក់សោធន៍និវត្តទាំងស្រុង ។

                                                                                                                            សូមអរគុណ!

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1147ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន632ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន992ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន626ដង សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន1119ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន605ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន4140ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1037ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន590ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1392ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀងក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
    ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែកគ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4461នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42439នាក់
    ខែនេះ    158356នាក់
    ឆ្នាំនេះ   1371184នាក់
    សរុប   29476435នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:00