ព័ត៌មានក្ដៅ

    ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា បាត់ឈើប្រហែលជាងពាក់កណ្តាលនៃចំនួនសរុបគ្រាន់តែដឹកពីស្រុកអន្លង់វែងទៅក្រុងសំរោង

    ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 05 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 05:43 នាទី ចំនួនអានៈ 1431

    លោកសូតស៊ីសុឃៀង ប្រធានមន្ទីកសិកម្មខេត្តឧត្តរមានជ័យ និង លោក អឹម សាវរឹទ្ធ នាយខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​បាន​ស​ហ​ការ​ជា​មួយ​និង​កង​កំ​លាំង​អន្ត​រា​គមន៍​ពិ​សេស​នៃ​ស្នង​ការ​នគបាល​ខេត្ត​ដឹក​នាំ​ដោយ​លោក​ឧត្ដមសេនីត្រី ហង្សបូ បាន​ចុះ​ធ្វើ​ការ​បង្ក្រាប​ឃ្លាំង​ស្តុប​ឈើ​ក្រ​ញូង​ដ៏​ធំ​ជាង​នៅ​ស្រុក​អន្លង់​វែង​ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជា​របស់ជនជាតិវៀត​ណាម​ឈ្មោះ យាយម៉ៃ និង ឈ្មោះទូ ក្រោម​បទ​បញ្ជា​របស់​ឯក​ឧត្ត​មសរ​ថា​វីអភិបាលខេត្តឧត្តមាន​ជ័យ បន្ទាប់​ពី​ពល​រដ្ឋ​ និង​អ្នក​កាសែត​ជាង​ជិត​២០​នាក់​បាន​រាយ​ការណ៍ជូន។

    ការ​បង្ក្រាប​ខាង​លើ​នេះ​ត្រូវ​បាន​មហាជន​និង​អ្នក​តាម​ដាន​ហេតុ​ការណ័​ដាក់​ការ​សង្ស័យ​ថា បាន​បាត់​វត្ថុ​តាង​ឈើ​ក្រ​ញូង​ជាង​ពាក់​កណ្ដាល​នៅ​ក្រោយ​ពេល​​សមត្ថ​កិច្ច​ចម្រុះ​ប្រ​មូល​វត្ថុ​តាង​ឈើ​ក្រ​ញូង​ទាំង​នោះ​ទៅ​រក្សា​​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ឧត្តរ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​គុម្ភៈ ឆ្នាំ​២០១៧ម្សិលមិញ។

    ក្នុង​យុទ្ធ​នា​ការ​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុប​ឈើ​ក្រ​ញូង​និង​ធ្វើ​ការ​រឹប​អូស​ឈើ​ក្រ​ញូង​ដែល​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ពេញ​របស់​​សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​ឧត្តរមានជ័យ ដោយ​ធ្វើ​កា​រឹប​អូស​បាន​ឈើ​ក្រូង​ជាង​២​តោន ​និង​ម៉ា​ស៊ីន​តាប​ចំ​នួន​៣​គ្រឿង​​ជញ្ជីង​​ថ្លឹង​​ និង​ផ្លែ​រណា​ជ្រាក​ជា​ច្រើន​នេះ​បើ​យោង​តាម​របាយ​ការ​របស់​សមត្ថកិច្ច។

    ទីតាំង​ឃ្លាំង​លាក់​ទុក​ឈើ​ក្រ​ញូង​ដែល​សមត្ថ​កិច្ច​បង្ក្រាប​ខាង​លើ​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍​ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

    ប្រភព​ច្បាស់​ការ​បាន​បង្ហើប​អោយ​ដឹង​ថា​ឈើ​ក្រ​ញូង​ដែល​បាន​ស្តុប​ទុក​នៅ​ក្នុង​ឃ្លាំង​ខាង​លើ​មាន​ចំនួន​ជិត​៧តោន​ ដែល​ខុស​គ្នា​និង​របាយ​ការណ៍​សមត្ថ​កិច្ច ​ដូច​មេឃ​និង​ដី ដែល​គេ​សង្ស័យ​ថា សមត្ថ​កិច្ច​ទាំង​នោះ​បាន​ត្រូវ​រ៉ូវ​និង​ឃុប​ឃិត​គ្នា​យក​ឈើ​ទៅ​លក់​នៅ​គ្រា​ដែល​បញ្ជូន​វត្ថុ​តាង​ទាំង​នោះ​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ។

    បើតាម​ការ​អោយ​ដឹង​ពី​អ្នក​ដែល​នៅក្នុង​ហេតុការណ៍​បង្ក្រាប​នោះ​ បានប្រាប់​​អោយ​ដឹង​ថា​ឈើ​ក្រញូ​
    ង​ដែល​សមត្ថ​កិច្ច​រឹប​អូស​បាន​ចំនួន​បីរថ​យន្ដ៖ ១-រថ​យន្ដ​សា​រ៉ែន​ ម៉ាក​អ៊ី​ស៊ុយៗ របស់​នគរបា​ល​អន្តរា​គមន៍​ស្នងការ ទី២-រថយន្ដ​ត្រៃ​តុន​របស់​ខណ្ឌ័​រដ្ឋា​បាល​ព្រៃ​ឈើ និង ទី៣-រថ​យន្ដ​ស្ទូច​ម៉ាក​ហ្វុយ​ស៊ (ជាប្រភេទ​ឡាន​ស្ទួច)។ អ្នក​នៅ​ក្នុង​ហេតុ​ការណ៍​បាន​បន្ថែម​ថា រថ​យន្ដ​ទាំង​៣គ្រឿង​នេះ​ដាក់​ឈើ​ពេញ​ៗ ទាំងអស់។ បើ​តាម​ការ​សន្និ​ដ្ឋាន​ទាំង​ក្រុម​ការ​ងា​រ​ចូល​រូម​ផ្សេង​នោះ​គ្រាន់​តែ​រថ​យន្ដ​ស្ទួច​១​គ្រឿង​ក៏​ផ្ទុក​បាន​ឈើ​ក្រ​ញូង​ជាង​៣តោន​ដែរ​ នេះ​មិន​គិត​ឈើ​ធ្នង់​បូក​ចូល​ជា​មួយ​ផងនោះ។

    លោក សូតស៊ីសុខឃៀង ប្រ​ធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ឧត្តរ​មាន​ជ័យ​លោក​មិន​បញ្ជាក់​អំ​ពី​ទិនន័យ​ពិត​អំ​ពី​វត្ថុ​តាង​បទ​ល្មើស​ឈើ​ក្រ​ញូង​ដែល​បង្ក្រាប​បាន​នោះ​ឡើយ​ នៅ​ថ្ងៃ​អា​ទិត្យ​ ទី៥ ខែគុម្ភៈ ឆ្នាំ២០១៧នេះ។

    រី​ឯ​លោក អឹមសាវរឹទ្ធ ក៏​ឆ្លើយ​មិន​ខុស​គ្នា​ប៉ុន្មានដែរ​ លោក​ថា​រង​ចាំ​បន្តិច​បើ​ចង់​ច្បាស់​អោយ​សួរ​ទៅ​លោក ប្រៃងាម ដែល​ជា​មន្ត្រី​មន្ទីរព័ត៌​មាន​ទៅ​វិញ នេះ​ហើយ​ដែល​គេ​កំ​ពុង​សង្ស័យ​ថា​មន្រ្តី​ជំ​នាញ​ពាក់​ពន្ធ័​កំ​ពុង​តែ​ឆ្លើយ​ដាក់​គ្នា​ដែល​ធ្វើ​អោយ​វត្ថុ​តាង​ឈើក្រ​ញូង​បាត់​ច្រើន​ដ៏​សែន​លើស​លុប។

    ចែម៉ាយ ឬយាយម៉ាយ ម្ចាស់​ឈើ​ក្រញូង​ខាង​លើ​បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិកាល​ពី​ម្សិល​មិញ​​ថា គាត់​បាន​ព្យា​យាម​ខល​ទូរស័ព្ទ​ហៅ​ក្រុម​អ្នក​កាសែត​ជាង​១០នាក់​នោះ​ អោយ​ដក​ខ្លួន​ចេញ​ពី​កន្លែង​ស្តុក​ឈើ​របស់​គាត់​ទៅ ចាំ​គាត់​អោយ​លុយ តែ​អ្នក​កាសែត​ទាំង​នោះ​មិន​ព្រម​ដក​ថយ រួច​ក៏បិទ​ទូរស័ព្ទ​បាត់​ទៅ។

    សូម​ថ្នាក់​ដឹក​នាំ និង​ប្រ​ជា​ពល​រដ្ឋ​មិត្ត​អ្នក​អាន​ជួយ​ធ្វើ​ការ​ប៉ាន់​ប្រ​មាណ​ចំ​នួន​ឈើ​ដែល​ដាក់​៣​រថ​យន្ត​ខាង​លើ​ផង​ថា វា​អាច​មាន​ទម្ងន់​ប៉ុន្មាន​តោ?៕ ដោយ៖ សហការី + ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន491ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន489ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1189ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន3433ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន731ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន621ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន1943ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន952ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន584ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន565ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការសំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
    រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែនទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
    លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      10702នាក់
    ម្សិលមិញ    17918នាក់
    សប្ដាហ៍នេះ    35473នាក់
    ខែនេះ    225993នាក់
    ឆ្នាំនេះ   500852នាក់
    សរុប   28606103នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2018 ម៉ោង 20:15