កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំរបស់លោក សថាវី អភិបាលខេត្តឧត្តរមានជ័យ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 07:52 នាទី ចំនួនអានៈ 1384

ក្រោម​ការ​ដឹក​នាំរបស់​លោក សថាវី អភិបាលខេត្តឧត្តរមានជ័យគេ​សង្កេត​ឃើញថា មាន​បទ​ល្មើស​ជាច្រើន​ករណី​បាន​កើត​ឡើង​ជាហូរហែដូច​ជា​បទ​ល្មើស​ព្រៃឈើ ការ​លេង​ល្បែង​ស៊ីសង​ស្ទើរ​គ្រប់​ប្រភេទ ហើយ​ជាពិសេសនោះ​គឺ​លោកអភិបាល​ខេត្ត​រូប​នេះបាន​អនុញ្ញាតិអោយ​ជន​ជាតិ​ថៃចូល​មកបើក​បន​​លេង​ល្បែង​បាញ់​កាំជ្រូចម៉ីស៊ីលភ្នាល់​គ្នា​ដាក់​លុយជា​មួយជន​ជាតិខ្មែរ ដែល​សកម្ម​ភាព​នេះ​ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​មាន​ការ​ខឹង​សម្បារយ៉ាង​ខ្លាំង។

បន​ល្បែង​បាញ់​កាំជ្រូចម៉ីស៊ីលខាងលើនេះស្ថិតនៅក្នុងភូមិ​អូរថ្ម ឃុំត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ ហើយ​ភាគ​ច្រើន​គេលេង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ក្រោម​ការ​វៀប​ចំរបស់​ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារ នៅ​មាត់ច្រកអន្តរជាតិជាំសាងាំ ជាអ្នករៀបចំឡើង។

ប្រជាពលរដ្ឋ​សម្តែងការ​មិន​ពេញ​ចិត្តយ៉ាងខ្លាំងដោយ​ពួកគាត់​បានថ្លែងថា ការ​បាញ់​ជ្រូចភ្នាក់​ដាក់​លុយ​រាប់​សិប​លាន​នេះគឺ​ហាក់​តែកំពុង​បំផ្លាញសុខ​ភាព​របស់​ពួកគាត់ដោយ​ផ្សែងរំសេវ ម្យ៉ាង​ទៀតសំបកកាំជ្រូចដែល​ធ្វើ​អំពី​បំពង់​ទីបជ័រ បំពង់​ឬស្សី ដែល​មាន​ប្រវែងចាប់​ពី៦ទៅ៩ម៉ែត្រ ហើយ​បាញ់​បង្ហោះ​ទៅ​លើ​មេឃ​ដែល​មានរយៈកំពស់ចាប់ពី១ទៅ២ពាន់ម៉ែត្រ រួច​ធ្លាក់​សំបក​ចុះ​តាម​វាល​ស្រែ តាម​ព្រៃ តាម​ភូមិ​អ្នក​ស្រុក ធំ​ក្លិន​ឆ្ងៀម​ឈួល​ពុល​ទាំងមនុស្ស​ទាំងសត្វ។

អ្នក​ចូលលេង​ល្បែង​ភ្នាល់កាំជ្រូច​ខាងលើនេះបាន​អោយ​ដឹងថា អ្នក​ដែល​ចូល​ទៅ​មើល​ការ​ភ្នាល់​កាំជ្រូច ត្រូវ​បាន​គេ​លក់​សំបុត្រមួយតំលៃ៥រយ​បាត (ជិន៦ម៉ឺនរៀល)។

យោង​តាមប្រភពព័ត៌មានពីពលរដ្ឋ​ថៃបាន​អោយ​ដឹងថា នៅ​ស្រុក​ថៃត្រូវ​បាន​គេហាម​ប្រាមដោយ​ច្បាប់​ មិន​អនុញ្ញាតិអោយ​លេង​ល្បែង​ភ្នាល់​បាញ់​កាំជ្រូចនេះទេ តែ​នៅ​ស្រុក​ខ្មែរ​បែ​ជា ​លោក សថាវី អភិ​បាល​ខេត្តឧត្តរ​មានជ័យរូប​នេះ ​បើក​ចំហរ​អោយ​គេ​បើក​បទ​ល្បែង​ដ៏ចម្លែក ដែល​ស្រុក​គេ​មិន​អនុញ្ញាតិ​អោយ​លេង​ដាច់​ខាត។

ការលេង​ល្បែងខាងលើនេះ គេបានសរសេរលើបដាថា ˝អបអរសាទរ ពិធីបើកលេងអុជកាំជ្រូច ជាល្បែងភ្នាល់​ស៊ីសងផ្តាច់មុខ ជាអចិន្តៃ្រយ៍ នៅភូមិអូរថ្ម ឃុំត្រពាំងព្រីយ៍ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី២៦ ខែគុម្ភៈ ឆ្នាំ២០១៧˝ ដែល​មានរូប​ព្រះឆាយាល័ក្ខរបស់​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។

ពលរដ្ឋ​កម្ពុជាមានការងឿង​ឆ្ងល់​យ៉ាងខ្លាំង ថាហេតុអ្វី​បាន​ជាលោក សថាវី អភិបាល​ខេត្តរូបនេះ បើក​ដៃ​អោយ​ក្រុម​បើក​បន​ល្បែង​ យក​ព្រះឆាយាល័ក្ខព្រះមហាក្សត្រធ្វើ​ជាខែលក្នុងការ​បើក​បន​ល្បែង​ស៊ី​សង​បែប​នេះ?

ពលរដ្ឋ​នៅ​ស្រុក​អន្លង់​វែង សំនូមពរ​ទៅ​ដល់​ សម្តេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ទៅ​លោក​អភិ​បាល​ខេត្ត សថាវី អោយ​បញ្ឈប់​ការបើក​បន​ល្បែង​ភ្នាល់​បាញ់​កាំជ្រូចម៉ីស៊ីល​ ដែល​ការ​លេង​ល្បែង​នេះវា​ផ្ទុយ​ពី​គោ​ល​នយោ​បាយ​ ភូមិឃុំ​មានសុវត្ថិភាព ដែល​​រដ្ឋាភិបាលដាក់ចេញ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1557ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1511ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន1888ដង តើអៀរគឹមស្រេង ជានរណា?   អាន1499ដង ដីលក់   អាន1694ដង ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន2055ដង កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន1836ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន618ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1445ដង ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន1547ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      29876នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    176360នាក់
ខែនេះ    559640នាក់
ឆ្នាំនេះ   1941872នាក់
សរុប   51301798នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 22:03