បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់អហង្កាថា លោកមិនបានប្រើហឹង្សា និងមិនបានគំរាមបាញ់ពលរដ្ឋដូចការចោទប្រកាន់នោះទេ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 20 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 1355

នៅ​រសៀល​ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧នេះ លោក ស៊ុន-បូរ៉ា មេបញ្ជាការ​រង គ៥ យោធា​សឹករង​ស្រុក​ត្រពាំង​ប្រាសាទបាន​ខល​ទូរស័ព្ទ​មក​ប្រាប់​កម្ពុជាសុវណ្ណភូមិសាជាថ្មីម្តងទៀត​​ថា ការ​ចោទប្រកាន់​របស់​ពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ថាលោកប្រើ​អំពើ​ហឹង្សា វាយដុំច្រំធាក់ និង​គំរាម​យក​​កាំភ្លើង​មក​បាញ់​​សម្លាប់​នោះ វាជារឿង​មិន​ពិត​នោះទេ ហើ​យ​សូម​អោយ​កម្ពុជាសុវណ្ណភូមិជួយ​ចុះបកស្រាយ​បំភ្លឺ​។

លោក ស៊ុន-បូរ៉ា បាន​ធ្វើ​ការ​បដិសេធម្តងរួច​ទៅ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃទី២០នេះនៅ​ពេល​អ្នក​សារ​ព័ត៌​មាន​យើង​​ខលទូរស័ព្ទសុំធ្វើបទ​សម្ភាសន៍ពាក់​ព័ន្ទ​ករណី​ខាង​លើ​ ហើយ​នៅ​រសៀល​ថ្ងៃទី២០​ដដែល​នេះ លោក​បាន​ខលទូរស័ព្ទមក​​ទី​ចាត់​ការ​​សារព័ត៌មានកម្ពុជាសុវណ្ណភូមិសាជាថ្មីម្តងទៀត សុំ​អោយ​ជួយ​ចុះ​បក​ស្រាយ​បំភ្លឺ ក្នុងករណីមានការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ដែល​ជាកូន​បំណុល​របស់​លោកជាង​២ឆ្នាំមកហើយនោះ។

លោក ស៊ុន-បូរ៉ា បានរៀបរាប់ថា ឈ្មោះ ផុន-ម៉ាប់ នេះបានជំពាក់លុយគាត់ជាង​១លាន​រៀល​ ជាង​២​ឆ្នាំ​ហើយ កាលពី​ខ្ចីលុយ​បាន​សន្យាថា និង​អារឈើគ្រឿង​ធ្វើ​ផ្ទះ​អោយ​លោក​ក្នុង​ពេល​ឆាប់​ៗ តែពីមួយថ្ងៃទៅ​មួយ​ថ្ងៃ ពី​មួយខែទៅមួយខែទៀត ពីមួយឆ្នាំទៅ​ជាជាង២ឆ្នាំ នៅ​តែមិន​បាន​ឈើ​ប្រគល់​អោយ ហើយ​ថែមទាំង​​ប្រើ​ពាក្យ​សម្តីត្រគោះបោះបោកថា ចាំបាច់​ទាញឹកញាប់​ធ្វើ​អី បើ​គេអារឈើ​បានគេ​យក​ទៅ​អោយហើយ បើ​មិន​ទាន់​ឃើញ​ឈើ​មានន័យ​ថា មិន​ទាន់​បាន​អារនោះទេ។

លោកបូរ៉ាបន្តថា លោក​ពិត​ជាបាន​ទាញ​កអាវ​លោក ផុន-ម៉ាប់​ ពិត​ប្រាកដ​មែនក្នុង​ន័យលេង​សើច​ផង​ព្រោះ​មនុស្សស្គាល់​គ្នា តែ​មិន​បាន វៃដំច្រំធាក់​ ឬ​គំរាម​បាញ់​ដូចការ​ចោទប្រកាន់​នោះទេ សូម​ថ្នាក់​លើ​ និង​ថ្នាក់​ដឹក​នាំ​មេត្តាធ្វើ​ការ​សិក្សាស្រាវ​ជ្រាវ​ចុះ ជាពិសេសអាច​សួរទៅអាជ្ញាធរបាន។

សូមរំលឹកផងដែរថា ហេតុការ​ណ៍​ខាង​លើ​នេះបាន​កើត​ឡើង​នៅ​វេ​លាម៉ោ​ង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅ​ចំ​នុច​រង្វង់​មូល​​អូរ​ស្វាយ ស្ថិត​ក្នុង​ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ។

សូមមិត្តអ្នកអានចុច​លើចំណងជើង ​ឬលីងដែល​នៅ​ក្នុងវង់ក្រ​ចកនេះ (http://www.ksnews.info/detail.php?m=10&id=3014)​ ដើម្បី​អានអត្ថបទ​ដើម​ដែល​ពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ចោទថា លោក ស៊ុន-បូរ៉ា គំរាម​កំហែកលើរូបលោក៕ ដោយ៖ផ្លុងរ៉េត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន1849ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1577ដង ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន1408ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1399ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1359ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3061ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1563ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1554ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1368ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន1802ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      24330នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    170814នាក់
ខែនេះ    554094នាក់
ឆ្នាំនេះ   1936326នាក់
សរុប   51296252នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 18:58