លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីការលក់ឡាយឡុងរបស់តុលាការ មិនមែនទៅរំលោកបំពានដូចការចោទប្រកាន់របស់អ្នកស្រីហូប៉ោះដូចដែលទូរទស្សន៍ហង្សមានបានផ្សាយនោះទេ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 06:22 នាទី ចំនួនអានៈ 2011

កាលពី​ថ្ងៃទី​២៧ ខែមិនា ឆ្នាំ២០១៧ តុលាការ​ និង​សមត្ថកិច្ចបានចុះអនុវត្តសាល​ដេការ​រឹបអូស​ដីនិង​ផ្ទះមួយកន្លែង​ស្ថិតនៅក្នុងភូមិតា​វៀន​ សង្កាត់​សាលាកំរើក ក្រុងសៀមរាបទៅ​តាម​សាលដេ​ការសម្រេច​ ព្រោះម្ចាស់​ផ្ទះជំពាក់​បំណុល​គេ​​គ្មាន​លទ្ធភាពសងអស់រយៈពេល​ជាយូរ​ឆ្នាំ។

យោងតាមសម្តីរបស់​លោស្រី ហូប៉ោះ បាន​ប្រាប់​ទូរទស្សន៍ហង្សមាស​កាលពីពេល​ថ្មីៗនេះថា ម្ចាស់​បំណុល​ឈ្មោះ​ ហ៊ឹម សុកុល បាន​បង្កើន​ប្រាក់​បំណុលទាំង​ការ​ទាំងដើម​​ពី​ជាង​២ម៉ឺន​ដុល្លារទៅ​ជា១០​ម៉ឺនឬជាង​១០​ម៉ឺន​ដុល្លារតាំង​ពី​ឆ្នាំ២០១០មក​ដល់​ឆ្នាំ២០១៧នេះ ហើយ​លោកស្រីថាមាន​រឿង​អយុត្តិធម៌ មាន​ការ​គាបស​ង្កត់​ជិះ​ជាន់ លើក​ដៃសំពះស្វែង​រក​យុត្តិធម៌។

លោកស្រី ហ៊ឹម សុកុល អាយុ៤០ឆ្នាំបច្ចុប្បន្នរស់នៅ​ក្នុង​ភូមិតាវៀន បាន​ប្រាប់​អ្នក​យក​ព័ត៌មានយើង​ទាំង​ការ​អាក់​អន់​ស្រពន់ចិត្តថា លោកស្រី ហូ ប៉ោះ និយាយបំភ្លើស​ពីការ​ពិតទាំងស្រុង អាច​និយាយបាន​ថា និ​យាយសម្តីក្បត់ទៅនិងឧត្តមគតិរបស់​ខ្លួនឯង ក្បត់​អ្នក​ច្បាប់ ហើយ​ក្បត់​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ លោកស្រីហ៊ឹមសុកុលបាន​រៀបរាប់ថា កាលដើមឡើយ​លោក​ស្រី​មិន​មែន​ជាម្ចាស់​បំ​ណុលនោះទេ លោក​ស្រី​ជា​អ្នក​ធានា​របស់​លោក​ស្រី ហ៊ូប៉ោះ និង​លោក ធីវលី ហើយ​ម្ចាស់​បំ​ណុល​ពិត​ប្រាកដ​នោះ​គឺឈ្មោះ​លោក​ ណុប ស៊ីផា។ លោក​ស្រីហូប៉ោះ​ទៅ​ខ្ចី​លុយ​លោក​​ ណុបស៊ី​ផា តែ​គាត់​មិន​ហ៊ាន​អោយ​ខ្ចី បើ​ខ្ចី តម្រូវ​អោយ​ខ្ញុំ(ហ៊ឹមសុកុល)ជួយធានាទើប​គេ​ហ៊ាន​អោយ​លុយខ្ចី ដល់​តែ​ខ្ចីលុយ​គេ​បាន​ហើយ​ការ​ក៏មិន​បង់​ដើម​ក៏មិន​បង់​ រហូត​ដល់​ម្ចាស់​បំ​ណុល​គេ​ចង់​ប្តីង​អោយខ្ញុំជា​​អ្នក​ធានា(ហ៊ឹមសុកុល) ​សង​ជំនួស ព្រោះ​ ហូប៉ោះ​ និង​ស្វាមីអត់​មានលុយសងទេ បន្ទាប់​មក​ខ្ញុំ​ខ្លាច​ម្ចាសលុយ​គេ​ប្តឹង​ខ្ញុំ​(ហ៊ឹមសុកុល) ទើ​ប​ខ្ញុំ​សម្រេច​ចិត្ត​អោយ​ម្ចាស់​បំ​ណុល​(ណុបស៊ីផា)ផ្ទេរសិទ្ធអោយ​ខ្ញុំជាអ្នកប្តឹងទៅតុលាការ​ អស់​រយៈ​ពេល​ជាយូរ​ឆ្នាំ ​ទើប​តុលាការ​សម្រេច​លក់​ដី​និង​ផ្ទះឡាយឡុង ដែល​មាន​សមត្ថកិច្ចអ្នក​ជំនាញ​គ្រប់​ជាន់​ថ្នាក់​ចុះ​វាយ​តំលៃទៅតាម​តំលៃទីផ្សាទៅ​តាម​និ​តិ​វិ​ធី​​​ច្បាប់​។ នាង​ខ្ញុំ​ ហ៊ឹម សុកុល សូម​បដិសេធជាដាច់ខាត​ថា រាល់​ការ​ចោទប្រកាន់​របស់​លោកស្រី ហូប៉ោះ ថាខ្ញុំទៅ​បង្កើន​បំណុល១០ម៉ឺនដុល្លារនោះគឺខុសស្រឡះហើយ ព្រោះ​សាលដេការ​សម្រេចរបស់តុលាការ អោយ​លោក ធីវ​លី និង​អ្នក​ស្រី ហូប៉ោះ សង​លុយតែ​៣០២០០ដុល្លារ (បីម៉ឺនពីររយដុល្លារ) ប៉ុណ្ណោះ បូក​ទាំង​ដើម ​ទាំងការ ទាំង​ប្រាក់​ជំងឺចិត្រ។ លោកស្រី ហូប៉ោះ គាត់​ប្រហែល​ជាចង់​យក​ដៃបាំង​មេឃ បាន​ជា​គាត់​ហ៊ាន​និយាយបំភ្លើស​បំភាន់​ភ្នែក​ថ្នាក់​ដឹក​នាំ បំភាន់ភ្នែក​អ្នក​មិន​ដឹងរឿង និង​បំភាន់​ភ្នែកមហាជនអោយ​គេ​មាន​ការ​ស្រណោះអាណិត​ថាគាត់​មាន​រឿង​អយុត្តិធម៌ មាន​ការ​ជិះជាន់គាបសង្កត់ទៅវិញ តាមពិត​ទៅទោះយ៉ាង​ណា​ក៏គាត់​មិន​អាច​គេច​វេស​ពីផ្លូវ​ច្បាប់​បានដែរ។

លោក ណុបស៊ីផា ដែល​ជាម្ចាស់បំណុលដំបូង​ក្នុង​រឿង​ក្តីនេះបាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​តាម​ទូរស័ព្ទនៅ​ល្ងាច​ម៉ោង​៥និង​២៧នាទី ថ្ងៃទី២២ ខែមេសា​ឆ្នាំ២០១៧នេះថា ˝តាមពិត​ឈ្មោះធីវលី និង​ហូប៉ោះ នេះទៅ​ខ្ចីលុយ ហ៊ឹម​សុកុលដំបូង​ឡើយ​ តែហ៊ឹមសុកុល​អត់​លុយអោយខ្ចី ទើ​បអោយ​មក​ខ្ចីលុយខ្ញុំ​ តែខ្ញុំ​មិន​មិន​ហ៊ាន​អោយ​ទេព្រោះ​មិន​ទុកចិត្ត ទើប​ ហ៊ឹម​​សុកុល​ ជួយធានា​អះអាង​ថា ចាំគេ​ធ្វើ​ជាអ្នក​ធានា ដល់​ពេល​ ធីវលី និង​ហូប៉ោះ អត់​សង​លុយ​ខ្ញុំ​ទាំងការ​ទាំង​ដើម ខ្ញុំ​កាលណោះរឹប​ក ហ៊ឹមសុកុលតើ បាន​ហ៊ឹម​សុកុល រត​ទៅ​ប្តឹង​តុលាការ​ដើម្បី​យក​លុយពីលោក ធីវលី និង​អ្នក​ស្រី ហូប៉ោះ មក​សង​ខ្ញុំ​វិញ តែដោយ​សាកូនបំណុលមិន​មាន​លុយសង ទើបតុលាការ​គេឡាយឡុងទ្រព្យសម្បត្តិទៅតាមច្បាប់ទៅ˝។

លោក ឡៅ សុម៉េង បាន​ប្រាប់​អ្នក​យក​ព័ត៌មានយើង​ថា លោក​បាន​​​ទិញ​ដី​និង​ផ្ទះ​ពីលោក ធីវលី និង​អ្នកស្រី ហូប៉ោះ ដែល​តុលាការ​បាន​សម្រេច​លក់​ឡាយ​ឡុង ព្រោះ​ជំពាក់​បំណុល​គេ​គ្មានប្រាក់សង ហើ​យដីនោះ​​មាន​លេខ​វិញ្ញា​បន​បត្រ ១៧១០០៤០៦ចុះ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៨ ដែលមានដី និង​ផ្ទះចំនួនពីរ៖ ផ្ទះទី០១ ថ្មក្រោម​ឈើ​លើ ទំហំ៥ម៉ែត្រគុណ៩ម៉ែត្រ និង​ផ្ទះទី០២ ថ្មក្រោម​ឈើ​លើ​ទំហំ៦ម៉ែត្រ គុណ១២ម៉ែត្រ។  លោក ឡៅសុម៉េង បាន​បន្តថា៖ ˝លោក ធីវលី ប្តី​លោក​ស្រី ហូប៉ោះ ជាអតី​ត​មេភូមិ​តាវៀនដ៏ល្អម្នាក់ គាត់​ក៏ចេះច្បាប់​ទំលាប់​ដែរមិន​មែន​អាច​ទៅ​គាប​សង្កត់​ជិះ​ជាន់​គាត់​បាន​ទេ  ដំបូង​ឡើយ​ខ្ញុំ​សុំ​ទិញ​តែដីទេ តែ​តុលាការ​សុំ​អោយ​ទិញ​ទាំង​ផ្ទះផង ព្រោះ​ផ្ទះបើ​រើ​ទៅ​វាបាក់​បែកខូចខាត​ ទើប​ខ្ញុំ​សម្រេច​ចិត្តទិញ​ទាំង​ផ្ទះពី​ការ​ឡាយ​ឡុង​របស់​តុលាការ​ ដែលមាន​តំលៃសរុប $៤១២១០ (បួនម៉ឺនមួយពាន់ពីររយដប់ដុល្លារ) ម្យ៉ាង​ទៀត​លោក ធីវលី និង​លោកស្រី ហូប៉ោះ ក៏បាន​យល់ព្រម​ផ្ទេរ​ប្លង់​កម្មសិទ្ធ​ស្រម​ច្បាប់​អោយ​មក​ខ្ញុំ​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំនោះទេ តែ​ដល់​ពេល​ដែល​ខ្ញុំ ត្រូវ​ការ​យក​ដី​យក​ផ្ទះ​ដែល​ជាកម្ម​សិទ្ធរបស់​ខ្ញុំបានទិញ ​បែរ​ជា​ឡាំ​ប៉ា​តាម​​ការ​ចាក់​ឆ្កឹះពីអ្នក​ដ៏ទៃ តាម​ពិត​ទៅខ្ញុំ​មិន​ត្រូវ​ទិញ​ដី​ផ្ទះដែល​មាន​រឿង​ក្តីក្តាំនោះទេ តែ​កាលនោះ​វាគ្មាន​អ្នក​ទិញ ហើយ​ម្យ៉ាង​ទៀត​ម្ចាស់​បំណុល(ណុបស៊ីថា)​គេ​គំរាម​ប្តឹង​អ្នក​ធានា(ហ៊ឹមសុកុល)ដែល​ជាភរិយារបស់​ខ្ញុំ ទើប​ខ្ញុំ​សម្រេច​ចិត្តជួយ​ទិញ​ដី​និង​ផ្ទះខាង​លើនេះ។

ខ្ញុំ​បាទ ឡៅ សុម៉េង សូម​ជំរាប​ទៅ​សម្តេច ​ទ្រង់ ឯកឧត្តម អស់លោក លោកស្រី និង​ប្រជា​ពលរដ្ឋ​ខ្មែរថា សូម​កុំ​មាន​ការ​យល់​ច្រឡំនៅ​ក្នុង​សាច់​រឿង​នេះអោយសោះ ខ្ញុំ​សូម​ជំរាប​ថា ខ្ញុំ​បាន​ទិញ​ផ្ទះ​និង​ដី​របស់​ឈ្មោះ ធីវ លី និង​ឈ្មោះ ហូប៉ោះ នេះពី​ការ​ឡាយឡុង​របស់​តុលាការ ហើយ​ខ្ញុំ​បាន​ប្រគល់​លុយ​គ្រប់​ចំនួន​ទៅ​អោយ​តុលាការទៅ​តាម​ផ្លូវ​ច្បាប់​ ដែល​មាន​ឯកសារគ្រប់​គ្រាប់​ ហើយ​ម្ចាស់​អចលនវត្ថុក៏បាន​ផ្ទេរសិទ្ធស្រប​ច្បាប់​អោយ​ខ្ញុំ​រួច​ហើយដែរ ថែម​ទាំង​មាន​ប្លង់​រឹងទៀតផង។ ខ្ញុំ​ឡៅសុម៉េង សូម​សួរ​ទៅអ្នក​អាន​ថា តើ​សូរិយោដី សាលាក្រុង សាលាខេត្ត មន្ត្រីជំនាញ តុលាការ​ អាច​ទៅ​រឹប​អូសយក​ដី​យក​ផ្ទះ​គេ​បាន​ដែរ​ទេនៅ​សម័យនេះ​ហើយនោះ? ដោយ​សារថ្ងៃ​​ដែល​តុលាការ​ចុះអនុវត្តសាលដេការកាលពីថ្ងៃទី២៧​ខែមិនា​នោះ មាន​អ្នក​កាសែត​ខ្លះ​គាត់​សួរខ្ញុំ​ តែខ្ញុំ​មិន​ដឹង​និយាយថាមេច ខ្ញុំអត់ដែល​ផ្តល់បទសម្ភាសន៍អោយ​អ្នក​កាសែតផង ឃើញតែកាមេរ៉ាខ្មាសគេឡើង​ញ័រខ្លួនទៅហើយ ប៉ុន្តែខ្ញុំ​ក៏បាន​ចែក​ឯកសារមួយចំនួន​អោយ​ទៅ​អ្នក​កាសែត​ដែរ តែពួកគាត់​មិន​ចាប់​អារម្ម​ចំពោះឯកសារ​ផ្លូវ​ច្បាប់​ទាំងនោះទេ។ ខ្ញុំ​សូម​បញ្ជាក់ថា ខ្ញុំ​មិន​មាន​ការ​ព្រួយ​បារម្មណ៍ចំពោះផ្លូវ​ច្បាប់​នោះទេ ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​និង​ផ្លូវ​ច្បាប់ តែ​ខ្ញុំ​មិន​ចង់​អោយ​នរណាម្នាក់​​ និ​យាយបង្កាច់​បង្ខូច​កេរឈ្មោះ បង្ខូចកិត្តិយសរបស់​ខ្ញុំ​នោះទេ ព្រោះ​មនុស្ស​ម្នាក់​ៗមានសិទ្ធិសេរីភាព មាន​សេច​ក្តី​ថ្លៃ​ថ្នូរ​រៀង​ៗ​ខ្លួន˝។

ជាចុងក្រោយ​លោកឡៅសុម៉េង បាន​ប្រាប់​ថា លោក​មាន​ឯកសារច្រើន​ណាស់​ ក្នុង​ការ​ទិញ​ដីនិង​ផ្ទះ​ខាងលើនេះ ហើយក្នុង​ការ​ទិញ​ដី​និង​ផ្ទះនេះផងដែរលោក​ថាហត់​ណាស់​ព្រោះ​មនុស្ស​មិន​យក​សម្តី។ លោក​បន្ថែមថា បើ​អ្នក​ណា​ចង់​បាន​ឯកសារ​យក​ទៅ​អានដើម្បី​លុប​បំបាត់​មន្ទិល​សង្ស័យ អាច​ទាក់​ទង​លោកបាន​​ លោក​អាច​ថត​ចម្លង​អោយ​ដោយ​មិន​គិត​ថ្លៃ ជៀសវាងការយល់ច្រឡំ ឬអាចសាកសួរទៅសាលាក្រុង សូរិយោដី ឬតុលាការក៏បានដែរ​ (ឯកសារលំអិតសូមមើលទី​លើរូបភាព)។

ជាចុក្រោយខ្ញុំបាទ ឡៅ សុម៉េង និង​ក្រុម​គ្រួសារ សូមថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅចំពោះ​សមត្ថកិច្ច មន្ត្រីជំនាញ តុលាការ ដែល​បាន​ផ្តល់ភាពយុត្តិធម៌ដល់គ្រួសារ​ខ្ញុំបាទ ជាពិសេស​សូម​ថ្លែង​អំណរគុណ ដល់​សម្តេច​ ហ៊ុន សែន នាយករដ្ឋ​មនន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា ដែល​បាន​ដឹក​នាំ ប្រទេស​ដោយ​គតិបណ្ឌិត និង​ភាពវៃឆ្លាត សូម​ជូន​ពរ​សម្តេច​ និង​ក្រុម​គ្រួសារ​មាន​សុខ​ភាព​ល្អ​អាយុ​យឿន​យូរ​ ប្រកប​ដោយ​ជោគជ័យគ្រប់​ភារកិច្ច ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1593ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1591ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1287ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1688ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន1739ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន1919ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1409ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1576ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1344ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន1596ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      18513នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    164997នាក់
ខែនេះ    548277នាក់
ឆ្នាំនេះ   1930509នាក់
សរុប   51290435នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 14:52