ព័ត៌មានក្ដៅ

    តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអោយមហាជនរិះគន់ថា ក្នុងការចុះអនុវត្តនេះហាក់មានភាពសន្លោះប្រហោង

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 07:43 នាទី ចំនួនអានៈ 606

    តុលាការខេត្តសៀមរាប និង​ប៉ូលីសប៉ុស្តិ៍ពីរនាក់​បានចុះ អនុវត្តសាលដីការ រឹបអូសដី និងផ្ទះ​មួយកន្លែងស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ​នៅ​វេលា​ម៉ោង​៨និង​៣០​នាទី​​ព្រឹក​ថ្ងៃទី២៦ ខែមាសា ឆ្នាំ២០១៧ជា​លើក​ទី​ពីរ​មិន​បាន​សម្រេចទៅ​តាម​ផ្លូវ​ច្បាប់​ដែល​បាន​កំណត់។

    យោង​ទៅតាមសាលដីការសម្រេច ម្ចាស់ដី​និង​ផ្ទះឈ្មោះលោក ធីវលី និង​ភរិយាឈ្មោះ ហូប៉ោះ បានជំពាក់បំណុលលោ​ក​ស្រី ហ៊ឹមសុកុល  គ្មានលទ្ធភាពសង អស់រយៈពេលជាច្រើនឆ្នាំ បើ​គិត​ទៅ​តាំង​តែ​ពីឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ២០១៧នេះ ទើប​តុលាការ​សម្រេច​យក​ដី​និង​ផ្ទះ​របស់​កូន​បំណុល​ទៅ​លក់​អោយ​អ្នក​ដ៏ទៃ ទៅ​តាម​តំលៃ​ទី​ផ្សា។

    យោង​តាម​សម្តី​​លោក​ស្រី ហ៊ឹបសុកុលជា​ម្ចាស់បំណុលបាន​ទុក​ឱកាស​អោយ​កូន​បំណុល​រក​លុយ​សង​ជាច្រើន​ឆ្នាំតែមិន​​មាន​លុយ​សង ​ទើប​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តី​ទៅ​តុលាការ រហូត​តុលាការ​សម្រេច​យក​ផ្ទះ​និង​ដី​នេះ​លក់​ទៅ​តាម​តំលៃទីផ្សា ​អោយទៅ​ឈ្មោះ ​ឡៅសុម៉េង ទៅ​តាម​ផ្លូវ​ច្បាប់ ដែល​ក្នុង​ការ​លក់​នេះ​មានការ​ចុះ​វាយតម្លៃ​ពី​ស្ថាប័ណ្ណពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ហើយ​កាល​នោះ​ម្ចាស់​ផ្ទះ​ក៏មិន​បាន​ធ្វើ​ការ​បដិសេធន៍ដែរ។

    សូម​រំលឹកផងដែរថា​ កាលពី​ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧តុលាការ ​និង​សមត្ថកិច្ច​ចំរុះបាន​ចុះ​អនុវត្តសាល​ដី​ការ​លើក​ទី​១​ម្តង​ហើយ ​តែ​មិន​បាន​សម្រេច ដោយ​ម្ចាស់​ផ្ទះ​មិន​ព្រម​ចាក​ចេញ ហើយ​នៅ​ព្រឹក​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារងសាលា​ដំបូង​ខេត្ត​សៀមរាប​លោក រៀម ចន្ទន្នី និង​ក្រឡាបញ្ជីម្នាក់ ព្រម​ទាំង​ប៉ូលីស​ប៉ុស្តិ៍សង្កាត់​សាលាកំរើក​ពីរនាក់បាន​ចុះ​អនុវត្ត​សាល​ដីការ​ជាលើក​ទីពីរ តែ​មិន​ទទួល​បាន​ជោគ​ជ័យ​ដដែល​ ព្រោះ​ម្ចាស់​ផ្ទះ​មិន​ព្រម​ចាក​​ចេញដដែល ហើយ​កូន​ម្ចាស់​ផ្ទះ​បាន​ទាញ​ដំ​បង​បម្រុង​សំ​ពង​ក្បាល​ក្រុម​កម្ម​ករ​ដែល​ត្រូវ​បាន​តុលាការ​បញ្ជាអោយ​ជួយ​រើឥវ៉ាន់​ចេញ​ពី​ផ្ទះ ដើម្បី​ចាក់​សោ​ប្រគល់​អោយ​ម្ចាស់​ថ្មី​ដែល​ជា​អ្នក​ចំណាយ​លុយ ​$41210 (បួនម៉ឺនមួយពាន់ពីររយដប់ដុល្លារអាមេរីកកាំង) ក្នុ​ង​​ការ​ផ្ទះ​និង​ដី​នេះ​​ពីតុលាការខេត្ត​សៀមរាប​។

    លោក ឡៅ សុម៉េង បានប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោកបានទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដែលតុលាការបានសម្រេច លក់ឡាយឡុង ព្រោះជំពាក់បំណុលគេគ្មានប្រាក់សង ហើយដីនោះមានលេខវិញ្ញាបនបត្រ ១៧១០០៤០៦ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៨ ដែលមានដី និងផ្ទះចំនួនពីរ។ លោក ឡៅសុម៉េង បានបន្តថា៖ ដំបូងឡើយលោក សុំទិញតែដីទេ តែតុលាការសុំអោយ ទិញទាំងផ្ទះផង ព្រោះផ្ទះបើរើទៅវាបាក់បែកខូចខាត ទើបលោក សម្រេចចិត្តទិញ ទាំងផ្ទះពីការឡាយឡុងរបស់តុលាការ ដែលមានតំលៃសរុប $៤១២១០ (បួនម៉ឺនមួយពាន់ពីររយដប់ដុល្លារ) ម្យ៉ាងទៀតលោក ធីវលី និងលោកស្រី ហូប៉ោះ ក៏បានយល់ព្រម ផ្ទេរប្លង់កម្មសិទ្ធស្រមច្បាប់ អោយមកលោក ដោយគ្មានការបង្ខិតបង្ខំនោះទេ តែដល់ពេល លោក ត្រូវការយកដីយកផ្ទះ ដែលជាកម្មសិទ្ធរបស់លោក បានទិញ បែរជាឡាំប៉ា មិនព្រមប្រគល់អោយ ។ លោកថាតាមពិតទៅ លោកមិនត្រូវទិញដីផ្ទះ ដែលមានរឿងក្តីក្តាំនោះទេ តែកាលនោះវាគ្មានអ្នកទិញ ហើយម្យ៉ាងទៀត ម្ចាស់បំណុល(ណុបស៊ីថា)គេគំរាមប្តឹងអ្នកធានា(ហ៊ឹមសុកុល)ដែលជាភរិយារបស់លោក ទើបលោកសម្រេចចិត្តជួយទិញ ដីនិងផ្ទះខាងលើនេះ។

    ក្រុមគ្រួសារលោកស្រី ហូប៉ោះ មិនព្រមចុះចេញពីផ្ទះនោះទេ​ ដោយគាត់បានលើកឡើងថា ពួកគាត់ ជំ​ពាក់​លុយ២៥០០០ដុល្លា (ពីរម៉ឺនប្រាំពាន់ដុល្លា) គាត់ត្រូវសងលុយ គ្មាន​ហេតុផល​អ្វី ត្រូ​វ​អោយ​ដី​អោយ​ផ្ទះ​នោះ​ទេ គាត់​បាន​ជួល​មេធាវី​ដើម្បី​ធ្វើ​ការ​តវ៉ា​ចំពោះ​មុខ​ច្បាប់​ ដាច់ខាត​មិន​ចុះ​ចេញ មិន​ខ្លាច​អ្នក​ណា​ទាំង​អស់​ ។

    មតិមហាជន​ឈរ​មើល​ហេតុ​ការ​ណ៍​ ការ​ចុះ​អនុវត្ត​សាលដីការ​ខាង​លើ​នេះ និយាយផ្សេង​ៗ​គ្នា ដោយ​អ្នក​ខ្លះ​មាន​ការ​អាណិត​អាសូរ​ដល់​ម្ចាស់​ផ្ទះ អ្នក​ខ្លះថាគ្រាន់តែ​ជំ​ពាក់​លុយ​ប៉ុណ្ណឹង​ចាំ​បាច់​រឹប​អូស​ផ្ទះ អ្នក​ខ្លះ​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​បាន​និយាយថា បើ​ជំពាក់​គេ​អត់​លទ្ធភាព​សង​គេ​ហើយ​មេច​មិន​អោយ​គេ​តាម​ផ្លូវ​ច្បាប់​ទៅ​ព្រោះ​កាល​គេ​អោយ​ខ្ចីវាស្រួល​ដល់​ពេល​គេ​ទាវាយ៉ាប់​ បើ​យ៉ាប់​ចឹងលើ​លោក​នេះ​គេ​លែង​ហ៊ាន​អោយ​លុយ​ខ្ចី​ហើយ អ្នក​ខ្លះថា តុលាការ​​ដែល​ចុះ​មក​អនុវត្ត​ច្បាប់​នេះ​ហាក់​មាន​ការ​ចន្លោះ​ប្រហោង ដោយ​ប្រើ​កម្លាំង​នគរបាល​យុត្តិធម៌ តែ​ពីរនាក់អោយ​ឈរ​មើល​​ ហើយ​បែរ​ទៅ​ជា​បញ្ជា​អោយ​ក្រុម​កម្ម​ករ​ទៅ​ប្រទាញ​ប្រទង់ រើ​​ឥវ៉ាន់​ជាមួយ​ម្ចាស់​ផ្ទះវិញ ដូច​មិន​ដែល​ដឹង​ទេអីថា មិន​ដែល​មាន​ម្ចាស់​ផ្ទះ​ម្ចាស់​ដី​ឯណាគេ​អោយ​លោក​ទៅ​រឹប​អូស​យក​ទ្រព្យ​គេ​ដោយ​ស្រួស​នោះទេ បើ​តុលាការ​មានចេតនាទៅ​រឹប​អូសផ្ទះ រឹប​អូស​ដីតាម​សាល​ដី​ការ​​មែន​ មិន​គួរ​ប្រើ​កម្លាំង​កម្ម​ករ គួរ​ប្រើ​កម្លាំ​ង​ប្រដាប់​អាវុធ ព្រោះ​ម្ចាស់​ផ្ទះ​មិន​ខ្លាច​កម្ម​ករ​ទេ ហើយ​អាច​ប្រើ​ហឹង្សា​លើ​កម្មករ​ទៀត​ផង។

    លោក ឡៅ សុម៉េង អ្នក​ទិញ​ផ្ទះ​ទិញ​ដីខាងលើ​ សូម​អោយ​លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលា​ដំ​បូង​ខេត្ត​សៀមរាប​ មេត្តាពន្លឿន​ការ​អនុវត្ត​សាលដីការ​លើក​ទី៣អោយ​បាន​ឆាប់ ហើយ​សុំ​អោយ​បាន​សម្រេច​ទៅ​តាម​ផ្លូវ​ច្បាប់​ផង ព្រោះរឿង​ក្តី​នេះវាជិត​១០​ឆ្នាំហើយ ម្យ៉ាង​ទៀត​លោក​ទិញ​ដី​ទិញ​ផ្ទះ​ខាង​លើ​នេះពី​តុលាការ​ ចេញ​ដីការ​សម្រេច​លក់ មិន​មែន​ទិញ​ពី​ម្ចាស់​ផ្ទះ​ដោយ​ខ្លូន​ឯង​នោះទេ៕ ដោយ៖ ផ្លុងរ៉េត

    បើ​លោក​អ្នក​ចង់ដឹង​សាច់រឿង​លំអិិត​បន្ថែម​ក្នុង​រឿង​ក្តីនេះ សូម​ចុច​លើអក្សរនេះ​ ដើម្បី​អាន​ព័ត៌មានលំអិត 

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន956ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន2572ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន611ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន602ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2849ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន530ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1206ដង បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន663ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន622ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន646ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការសំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំយោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
    គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4488នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42466នាក់
    ខែនេះ    158383នាក់
    ឆ្នាំនេះ   1371211នាក់
    សរុប   29476462នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:05