លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុនសែនគួ​រពិនិត្យមើល​ផង?

ដោយៈ រ៉េត ភ្នំពេញ ថ្ងៃទី 20 ខែ 10 ឆ្នាំ 2017 វេលាម៉ោង 10:59 នាទី ចំនួនអានៈ 2210

ប្រភពពីមន្ត្រីគយនៅក្នុង អគ្គនាយកដ្ឋានគយ  និងរដ្ឋាករ  បានឲ្យដឹងថា ចាប់តាំងពី ចូល កាន់តំណែង ជា អគ្គនា យក នៃ អគ្គនាយកដ្ឋានគយ  និងរដ្ឋាករ ជំនួសលោក ប៉ែន  ស៊ីម៉ន រួចមកលោក  គុណ ញឹម កំពុងប្រព្រឹត្តអំពើ ពុករលួយ ប្រមូលផល ប្រយោជន៍ តាមគ្រប់រូបភាព ។ ជាក់ស្ដែងជារៀងរាល់ដើមខែ  លោក គុណ ញឹម តែងបើកកិច្ច ប្រជុំដើម្បីត្រួត ពិនិត្យ ការងាររបស់ប្រធានប៉ុស្តិ៍ និងប្រធាន ស្នាក់ការគយក្នុងការប្រមូលពន្ធ ហើយក៏ជាពេលវេលា ដែលលោក គុណ  ញឹម ប្រមូលផល ប្រយោជន៍ពីប្រធានប៉ុស្តិ៍ ប្រធានស្នាក់ការ  និងប្រធានការិយាល័យគយ យកទៅ ធ្វើមានធ្វើបាន ផ្ទាល់ខ្លួនយ៉ាង សប្បាយ ដែរ។

ប្រភពបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ ក្រោយកិច្ចប្រជុំប្រចាំខែ លោក គុណ ញឹម ទទួលស្រោម សំបុត្រ ពីមេគយ គ្រប់ច្រកគ្រប់ប៉ុស្តិ៍ មិនតិចជាង១០ម៉ឺនដុល្លារនោះទេ គឺមេគយតាម ប៉ុស្តិ៍បង់លុយ តាមតូចតាមធំ តាមតិចតាម ច្រើនចាប់ពី១០០០ដល់៥០០០ឬ១០០០០ដុល្លារអាមេរិក ក្នុងម្នាក់ៗ។ បើមេគយ ច្រកណាមិន សូវមានរឿងអា ស្រូវទេនោះ គឺបង់លុយធម្មតាដូចអ្វីដែលធ្លាប់ធ្វើជារៀងរាល់ខែ ប៉ុន្តែបើមានកំហុសហើយត្រូវសារព័ត៌មានចុះផ្សាយ គឺត្រូវដាក់លុយក្នុងស្រោមសំបុត្រក្រាស់ជាងមុន។ មានន័យថាលោក គុណ ញឹម ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងលោក ប៉ែន ស៊ីម៉ន ដល់ទៅ៣ដង ដូច្នេះលោក ឱម យ៉ិនទៀង ដែលជាប្រធាន អង្គភាពប្រឆាំងអំ ពើពុករលួយត្រូវ ចាត់វិធានការ ស៊ើប អង្កេតជាបន្ទាន់។

ប្រភពពីឈ្មួញ ម្ចាស់ក្រុមហ៊ុន និងឧកញ៉ាមួយចំនួន បានបង្ហើបឲ្យដឹងថា ក្រោយពេលលោក គុណ ញឹម ក្លាយជាអគ្គនាយកគយ ពួកគេធ្លាប់ចូលទៅជួបលោក គុណ ញឹម ដើម្បីសុំទំនាក់ទំនងសម្រួលដល់ការងាររកស៊ី ដូចអ្វីដែលធ្លាប់ធ្វើជាមួយលោក ប៉ែន ស៊ីម៉ន។ កន្លងមកពួកគេធ្លាប់ដាក់ស្រោមសំបុត្រឲ្យលោក ប៉ែន ស៊ីម៉ន ត្រឹម៣០០០ទៅ៥០០០ដុល្លារ ប៉ុន្តែសម័យលោក គុណ ញឹម ត្រូវចំណាយពី១០០០០ទៅ២០០០០ដុល្លារ ឯណោះ?។ បញ្ហានេះធ្វើឲ្យឈ្មួញ ម្ចាស់ក្រុមហ៊ុន និងឧកញ៉ាមួយចំនួន កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ព្រោះត្រូវចំណាយច្រើនសម្រាប់លោក គុណ ញឹម ដែលជាអគ្គនាយកគយថ្មីដែលកំពុងខំប្រឹងប្រមូលផលប្រយោជន៍។

ប្រភពពីមន្ត្រីគយមួយចំនួនបានឲ្យដឹងថា ក្នុងការផ្លាស់ប្ដូរតំណែងមេគយតាមប៉ុស្តិ៍ និងតាមច្រកនានា កាលពីពេលថ្មីៗកន្លងទៅនេះ លោក គុណ ញឹម ទទួលបានផលប្រយោជន៍មិនតិចនោះទេ ហើយប្រពន្ធលោក គុណ ញឹម កំពុងលូកដៃចូលកិច្ចការប្ដីយ៉ាងគឃ្លើនបំផុត។ មន្ត្រីគយណាដែលចង់ទៅកាន់ប៉ុស្តិ៍ល្អរកចំណូលបានច្រើន គឺត្រូវទំនាក់ទំនងជាមួយប្រពន្ធលោក គុណ ញឹម ប្រាកដជាបានសម្រេច ព្រោះលោក គុណ ញឹម ធ្វើតាមតែប្រពន្ធរបស់ខ្លួនបង្វិលឆ្វេងស្ដាំ ដូចមេអាប៉ោង។ ហេតុនេះហើយ ទើបមេគយ តាមប៉ុស្តិ៍មួយចំនួន ពេលទៅកន្លែងថ្មីភ្លាមចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយ គៀបសង្កត់កូន ចៅក្រោមឱវាទយ៉ាងទទឹងទិស ដើម្បីស្រង់ដើម ទប់ទល់នឹងការ ចំណាចទៅលើលោក គុណ ញឹម និងប្រពន្ធរបស់ គាត់។ ករណីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យជាបន្ទាន់ផងដែរ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង មិនត្រូវទុកឲ្យលោក គុណ ញឹម និងប្រពន្ធប្រព្រឹត្តអំពើពុករលួយស៊ីជ្រៅដល់ឆ្អឹង ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3173ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន1883ដង រណ្ដៅដីខ្នាតយក្ស ជីកដល់ក្បាលប្រែត កំពុងដឹកជញ្ជូនអាចម៍ដីជ្រុះពាសពេញផ្លូវរាល់ថ្ងៃ ខុសបទ?...    អាន1749ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1466ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1413ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1646ដង ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប   អាន1462ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន1493ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1576ដង សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម   អាន1973ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8058នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    47100នាក់
ខែនេះ    356268នាក់
ឆ្នាំនេះ   2366807នាក់
សរុប   51726733នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 13:56