ព័ត៌មានក្ដៅ

    គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 09:21 នាទី ចំនួនអានៈ 1108

    យោងតាមទំព័រហ្វេសប៊ុក (Face Book)  របស់លោក William Guang បានអោយដឹងថា មានករណី គ្រូពេទ្យរំលោភអ្នកជំងឺ «រំលោភមិនបានសម្រេច» នៅមន្ទីរពហុព្យាបាល និងសម្ភពអង្គរសង់តេ ផ្លូវលោក​តាខៀវនឿយ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាលពីព្រឹកទាបភ្លឺថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៧។

    គ្រូពេទ្យ​​ដែល​ត្រូវ​បាន​គេ​បង្ហោះ​រឿង​អាស្រូវ​ខាង​លើ​នេះ​មានឈ្មោះ វ៉ាន់ ស៊ុន កើតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៣ អាយុ២៤ឆ្នាំ ហើយទើបសិក្សាចប់បរិញ្ញាបត្ររងផ្នែក គិលានុបដ្ឋាកយិកា តែប៉ុណ្ណោះ។

    យោង​តាម​ប្រ​ភព​ព័ត៌មានបាន​អោយ​ដឹងថា ករណីខាង​លើ​នេះជនរងគ្រោះ​បានដាក់ពាក្យបណ្ដឹងរួចហើយ នៅប៉ុស្តិប៉ូលីសសង្កាត់ស្លក្រាម កាលពីថ្ងៃទី​១៥​ម្សិល​មិញ នេះតែខាងគ្លីនិក មិនសហការជាមួយ ជនរងគ្រោះទេ ហើ​យមិនទាន់ឃើ​ញ ចំណាត់ការតាម​ផ្លូវ​ច្បាប់នៅឡើយដែរ។

    យោងតាមលោក ស៊ិន ណារ៉ា មេប៉ុស្តិ៍សង្កាត់​ស្លាក្រាមនៅ​ព្រឹក​ថ្ងៃទី១៦នេះ​បាន​ប្រាប់​តាមទូរស័ព្ទថា នារី​ជនរងគ្រោះ​ឈ្មោះ ទា ទីវខ្គិច កើត​ឆ្នាំ១៩៩៦ ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ហាលក់​ខោ​អាវ​ក្នុង​ភូមិ​វត្តបូរណ៍ សង្កាត់​សាលាកំរើក។ លោក ស៊ិន ណារ៉ា បាន​បន្តថាកាល​ពី​ថ្ងៃទី១៥​ម្សិល​មិញ​ជន​រង​គ្រោះ​បាន​មក​ប៉ុស្តិ៍​ដាក់​ពាក្យ​បណ្តឹង​ពិត​មែន តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង​១១និង​៣០​នាទី​ថ្ងៃ​ត្រង់ ហើយ​លោក​បាន​សុំ​គោល​ការណ៍​ទៅ​លោក​អធិការរង​ក្រុង​ដើម្បី​ទៅ​នាំ​ខ្លួន​ជនសង្ស័យនៅ​ឯ​មន្ទីរពេទ្យ សង់តេ។ លោក​ប៉ូលីស​រូប​នេះ​បាន​បន្តទៀត​ថា ពេល​សមត្ថ​កិច្ច​ទៅ​ដល់​ខាង​ថ្នាក់​ដឹក​នាំ​ពេទ្យ​បាន​ហៅ​គ្រូពេទ្យ​អោយ​ឈរ​តម្រង់​ជួរ​ដើម្បី​អោយ​នារី​រង​គ្រោះ​ចង្អុលមុខ បន្ទាប់​មក​ឃើញ​ថា នារី​រង​គ្រោះ​បាន​​ចង្អុល​មុខ​ចំ​ជន​សង្ស័យ​ទៅ​តាម​ភិនភាគ​ពាក្យ​បណ្តឹង ហើយ​បាន​នាំ​ខ្លួន​មក​សួរ​ទៅ​តាម​ផ្លូវ​ច្បាប់។ លោក​បាន​បន្ថែមថា ឥឡូវ​ជន​សង្ស័យ​នៅ​ប៉ុស្តិ៍នៅ​ឡើយ​កំពង់​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​ថ្នាក់លើ​បន្តទៅ​តាម​នីតិវិធីច្បាប់។

    សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មិន​ទាន់អាច​សុំ​ការ​បក​ស្រាយ​ពី​អ្នក​គ្រប់គ្រង​នៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ បានទេនៅ​ព្រឹក​ថ្ងៃទី១៦មិនថុនានេះ ព្រោះពេ​ល​ទូរស័ព្ទ​ចូល​មាន​ស្រី្ត​អ្នក​លើក​ទូរស័ព្ទ​បាន​ប្រាប់​ថាគាត់​មិន​អាច​ធ្វើ​ការ​បក​ស្រាយ​បាន​ទេ ចាំ​គាត់​រាយការណ៍​ទៅ​ថ្នាក់លើ​សិន។

    សូម​ពល​រដ្ឋ​ខ្មែរ​សម្រេច​ចិត្ត​អោយ​បាន​ច្បាស់​មុន​ទៅ​ព្យាបាល​នៅ​តាម​គ្លីនិច​ឯកជន​ណាមួយ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា កុំ​ចេះ​តែ​ផ្អើល​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​សេវា​កម្ម​ពេទ្យ​រដ្ឋ​ ក៏​មាន​សេវា​ល្អ​ប្រសើ​ជាង​មុន​ដែរ​ហើយ អ្នក​គួរ​តែ​អោយ​តំ​លៃ​ពេទ្យ​រដ្ឋ​អោយ​បាន​ច្រើន​ ព្រោះ​តាម​ការ​ស្រាវ​ជ្រាវ​ព័ត៌មាន​ បាន​រក​ឃើញ​ថា គ្រប់​គ្លីនិច​ទាំង​អស់​ ពេល​មាន​អ្នក​ជំងឺ​ឈឺ​ធ្ងន់​អស់​លទ្ធភាព​ព្យាបាល​ ចុង​ក្រោយ​នាំ​គ្នា​បញ្ជូន​ទៅ​កាន់​ពេទ្យ​រដ្ឋ​ដដែល ដូច្នេះ​អ្នក​គួរ​ទៅ​ពេទ្យ​រដ្ឋ​អោយ​ហើយ​ទៅ​វា​ប្រសើរ​ជាជាង បើ​មាន​ក្រុម​គ្រូវ​ពេទ្យ​ណា​មិន​គោរព​ក្រម​សីលធម៌​ សម័យ​នេះ​ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម​អោយ​បាន​លឿន​ទៅ អ្នក​និង​មាន​ជំនួយ​ជាក់​ជាមិន​ខាន៕ ដោយ៖ ផ្លុង​រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ដីលក់   អាន975ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន644ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន478ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1309ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន1110ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន625ដង អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន580ដង បទល្មើសប្រេងគេចពន្ធចរាចណ៍ឡើងគំហុកតែសមត្ថកិច្ចធ្វើមិនដឹង   អាន613ដង កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន597ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2611ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
    ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
    ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      103នាក់
    ម្សិលមិញ    486នាក់
    សប្ដាហ៍នេះ    38295នាក់
    ខែនេះ    172726នាក់
    ឆ្នាំនេះ   1184514នាក់
    សរុប   29289765នាក់
    ថ្ងៃទី 27 ខែ 05 ឆ្នាំ 2018 ម៉ោង 02:19