លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយព្រៃលិចទឹកតំបន់ហាមឃាត់ចំនួន៤ហិចតា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 07 ឆ្នាំ 2017 វេលាម៉ោង 01:34 នាទី ចំនួនអានៈ 1485

កាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៧ មានសេចក្តីរាយការពីពលរដ្ឋ​មក​ថា លោក​ ក្អោប រ៉ន ចៅ​សង្កាត់​ជ្រាវ និង​លោក គង់ មង្គល ប្រធាន​សហគមប្រើប្រាស​ទឹក​សង្កាត់​ជ្រាវ ជាអ្នកនៅ​ពីក្រោយ​ខ្នង​នៃ​ការឈូស​ឆាយព្រៃលិចទឹកចំនួន​៤ហិកតា ស្ថិតនៅ​តំបន់បី ក្រោម​ទ្រនប់លេខ៧៨ ក្បែរទ្រនប់​ប្រហួត ក្នុង​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។

ជាក់ស្តែង​កាលពីល្ងាចថ្ងៃទី០៦កក្កដាឆ្នាំ២០១៧ម្សិលមិញនេះ អ្នក​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់កន្លែង​ព្រៃលិចទឹកដែល​រង​ការឈូសឆាយ​នោះ បាន​សង្កេតឃើញថា ដី​២ប្លង់​ មាន​ទំហុំប្រហែល​ជា​៤​ហិច​តា​ដែល​ពី​មុន​នេះបន្តិច ពោ​ពេញ​​ទៅ​​ដោយ​ព្រៃលិចទឹកមាន​ពណ៍​ខៀវ​ស្រងាត់ នៅ​តំបន់៣ ដែល​ជាតំបន់ហាមឃាត់ សំរាប់​ត្រីពងកូន​នៅ​រដូវ​វស្សា ពិត​ជាត្រូវ​បាន​គេ​ឈូសឆាយកាយដុត​ឡើង​ក្លាយ​ជា​វាល​រហោឋានគួរ​អោយ​សង្វេក​ពិត​ប្រាកដ​មែន។

លោក​ គង់​ មង្គល ប្រធាន​សហគម​ប្រើប្រាស​ទឹក​សង្កាត់​ជ្រាវ បាន​ប្រាប់​​ កម្ពុជាសុវណ្ណភូមិ​ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៧កក្កដា​នេះថា លោក​មិនមែន​ជាអ្នក​នៅ​ក្រោយ​ខ្នង​ដូច​ការ​ចោទ​ប្រកាន់​នោះទេ ព្រោះ​នៅ​ពេល​លោក​ចុះ​ទៅ​ដល់​កន្លែង​ដី​ដែល​ឈូស​ឆាយ​ខាង​លើ​ គេ​ឈូស​រួច​អស់​ទៅ​ហើយ លោក​មិន​បាន​ជាប់​ពាក់​ព័ន្ធ​អ្វីទាំង​អស់។ លោក គង់ មង្គល បាន​បន្ថែមថា តាម​លោក​ដឹក​ដី​ខាង​លើ​នេះ​មេភូមិ​មេឃុំ​បាន​លក់​អោយ​ទៅ​អ្នក​មាន​ម្នាក់​នៅក្រុង​ភ្នំពេញតាំង​ពី​ឆ្នាំ២០០៥មក​ម្លេះ ហើយ​ការ​ឈូស​ឆាយ​ខាង​លើ​ប្រហែល​ជាម្ចាស់ដី​គេ​ជួល​គ្រឿង​ចក្រ​ អោយ​ទៅ​ឈូស​ បន្ទាប់​ពី​លោក គង់ ប៊ឹប ធ្វើ​ផ្លូវ​មួយខ្សែក្បែរដីដែល​ឈូស​នោះ ក្នុង​ការ​ជីកស្រះកាយ​យក​អាចម៌ដី​មក​ចាក់​ដី​ឡូល៍របស់​គាត់។

លោក ក្អោប រ៉ន អតីតចៅ​សង្កាត់​ជ្រាវនៅ​ព្រឹក​ថ្ងៃទី០៧នេះបានប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរថា លោកក៏មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ចំពោះ​ការ​ឈូសឆាយ​​ដី​ព្រៃ៤ហិកតាខាងលើនេះដែរ ហើយ​លោក​ក៏ពុំ​ទាន់​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុនៅឡើយផង។ លោក ក្អោប រ៉ន បានបញ្ជាក់បន្ថែមថា លោក​មិន​ដឹង​រឿង​ទេ ហើយ​លោក​ក៏មិន​ស្គាល់​ម្ចាស់ដី​ជាអ្នកណាដែរ បើ​ទោះ​ជាលោក​ធ្លាប់​ធ្វើ​ជាមេឃុំ​ចៅសង្កាត់​ជាច្រើន​ឆ្នាំក៏ដោយ។

លោក នួន មុនី ប្រធានបរិស្ថាន ខេត្តសៀមរាប ​នៅ​ម៉ោង​១១និង៤៨នាទីព្រឹកថ្ងៃទី០៧នេះ មិន​អាច​សុំការ​ពន្យល់​បាន​ទេពាក់ព័ន្ធទៅ​នឹងការ​ឈូសឆាយ​ព្រៃលិច​ទឹក​៤ហិកតាខាងលើ​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរបរិស្ថានខេត្ត ព្រោះទូរស័ព្ទចូល​មិន​មាន​អ្នក​លើក​ទទួល។​

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទ​នៅ​ម៉ោង​១១និង​៥១នាទីប្រឹក​នេះផងដែរថា លោក​បាន​អោយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដល់កន្លែង​ឈូសឆាយ​ខាង​លើ​ហើយ​ តែ​ទៅ​មិន​ទាន់​ម្ចាស់​អ្នក​ឈូស​ដី និង​គ្រឿង​ចក្រ​ដែល​ឈូស​ឆាយនោះ​។ លោក​បាន​បន្ថែមថា លោក​កំពុង​ស្រាវ​ជ្រាវ​រក​អ្នក​ឈូស​ឆាយ​ខាលើ បើ​ដឹក​ថា អ្នក​ណាជាអ្នក​ឈូស​សូម​ជួយ​ប្រាប់​ផង។

ព្រៃ​លិច​ទឹក​តំ​បន់​បី ដែល​ជាតំ​បន់​ហាម​ឃាត់​ សំរាប់​ជាជំរកជីវ:ចំរុះ ជំរកត្រី ត្រីពងកូន​ ៤ហិកតា ត្រូវ​បាន​គេ​ឈូសឆាយ​ក្លាយ​ជាវាលរហោឋាន ហើយ​ដុត​ព្រៃ​ដែល​បាន​ឈូសឆាយ ​បំផ្លាញ​ភស្តុតាង បន្សល់តែផេះ ហើយនិង​ដីដ៏ស្រឡះវាលល្វឹង សំរាប់​អោយ​ជំនាញធ្វើ​ការ​ស៊ើប​អង្កេតតែប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ​រិះ​គន់ថា បើពួកគាត់​ជាអ្នក​ក្រីក្រ​ សុំ​ចូល​រក​អុស​ក៏មិន​បាន​ដែរ​ តែ​សំរាប់​អ្នក​មាន ​អ្នក​មាន​អំណាច​ចង់​ឈួស​ឆាយព្រៃ កាយដី​ជិត​ដល់ក្បាល​ប្រែត​ ក៏ថ្នាក់​លើ​ចាប់​មិន​បាន​ដែរ តើ​នេះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី មក​ពី​អំណាច​ ឬមក​ពី​ដុល្លារអាមេរីកកាំង? ពលរដ្ឋ​បាន​និយាយទាំងអស់​ចំណើច​ថា បើ​ចង់​រក​អ្នក​ឈូស​ព្រៃ​មានអីពិបាក ចាប់​តែម្ចាស់ដី​ដាក់​គុគទៅ​ចេញ​អ្នក​ឈូស​ហើយ ព្រោះ​បើ​ម្ចាស់ដី​មិន​ជួល​អោយ​គេ​ទៅ​ឈូស តើ​មាន​អ្នក​ណា​ក៏មាន​សណ្តានចិត្តល្អ ទៅ​ជួយ​ឈួសព្រៃ​លើ​ដី​របស់​គេ​ដោយ​មិន​បាន​ទទួល​កំរៃ ហើយ​ប្រឈរមុខ​ចំ​ពោះផ្លូវ​ច្បាប់​ទៀតនោះ។

ពលរ​ដ្ឋ​នៅ​សង្កាត់​ជ្រាវ​គាត់​សម្តែងការ​ខក​ចិត្តចំពោះ​ការឈូស​ព្រៃលិចទឹកខាងលើនេះ ព្រោះ​ពួកគាត់មួយ​ចំនួន​ជាអ្នក​ធ្វើ​ស្រែ ដាំបន្លែ និង​​ជាអ្នក​នេសាទ ដោយពួក​​គាត់​គិត​ថា បើ​មាន​ព្រៃ​អោយ​ត្រី​ពង​កូន​ច្រើន​ ពួកគាត់​ក៏​សម្បូរត្រីហូប​ដែរ តែ​បើ​ត្រីធម្ម​ជាតិ​​ដាច់ពូជហើយនោះ​ មានតែ​​នាំ​គ្នាទិញ​​ត្រីប្រាស៊ី​ អាចម៌ យក​មក​ស៊ី​ ដូច​លោក​តា ស៊ុច ទេសនាតែប៉ុណ្ណោះ​។

ពលរដ្ឋ​សង្កាត់​ជ្រាវ សុំ​អោយ​លោក នួន មុនី ប្រធានមន្ទីរបរិស្ថានខេត្ត លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទខេត្ត លោក ឃឹម ប៊ុនសុង អភិបាលខេត្ត លោក កើត វណ្ណរ៉េត ព្រះរាជ​អាជ្ញាសាលាដំបូងខេត្ត មេត្តវែកមុខម្ចាស់​ដី​ឈូស​ព្រៃលិចទឹក​ខាងលើ​នេះ យក​មក​ដាក់​ទោស​អោយ​បាន​ធ្ងន់ ហើយ​ដាំដើមឈើឡើង​វិញ​ នៅ​លើ​ដី​ដែល​បាន​ឈូស​នេះផង ដើប្បី​ជា​ប្រយោជន៍រួម​របស់​រដ្ឋ​ និង​រាស្ត្រទៅ​ថ្ងៃអនាគត់៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន1588ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2148ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផល ជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1587ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1589ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន1849ដង លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២?...    អាន1925ដង សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម   អាន1972ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1450ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1633ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1489ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8757នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36610នាក់
ខែនេះ    345778នាក់
ឆ្នាំនេះ   2356317នាក់
សរុប   51716243នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 17:47