លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពីមន្ត្រីរាជការ និងប្រជារាស្ត្រ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 07 ឆ្នាំ 2017 វេលាម៉ោង 01:37 នាទី ចំនួនអានៈ 1764

លោក ទិត្យ ណារ៉ុង អធិការ​ក្រុង​សៀមរាប ត្រូវ​បាន​ប្រកាស​តែង​តាំងទៅ​​ជា​ស្នង​ការ​ខេត្ត​សៀម​រាប ជំនួស​លោក ហូ វ៉ាន់នី​ នៅ​ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោម​អធិ​បតី​ភាព​របស់​ឯក​ឧត្តម​ នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង​ឧកឧត្តម​ ឃឹម ប៊ុនសុង អភិ​បាល​ខេត្តសៀម​រាប ព្រម​ទាំង​មន្ត្រី​រាជការ​គ្រប់​ជាន់ថ្នាក់ នៅ​ស្នង​ការ​នគរ​បាល​ខេត្តសៀមរាប។

បើ​ទោះជាការ​ឡើងតំណែង​​ផ្លោះ​ពី​អធិការក្រុង​ ទៅ​ជាស្នង​ការ​ខេត្ត ក្រោម​ការ​រិះ​គន់​ពី​​​មន្ត្រី​រាជការ និង​ប្រ​ជារាស្ត្រ​យ៉ាង​ណាក៏ដោយ ក៏អ្វី​ៗ​វា​បាន​កន្លង​ផុត​ទៅ​ដោយ​រលួន​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ទេ ព្រោះ​​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ បាន​មាន​ប្រសាសន៍ថា ˝ ការ​តម្លើង​​លោក ទិត្យ ណារ៉ុង​ ពី​អធិការក្រុងសៀមរាប ទៅ​ជាស្នង​ការ​ខេត្តសៀមរាប​ជំនួស​លោក ហូ វ៉ាន់នី ដែល​ទើប​ឡើង​កាន់​តំ​ណែង​ស្នង​ការ​ខេត្តបានតែ​ជាង​ពីរខែនេះ គឺ​ធ្វើ​ឡើងតាម​​ការ​ស្នើ​សុំរបស់​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀម​រាប​ ហើយ​ឯកឧត្តម​ក៏​បាន​ធ្វើ​លិខិត​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​ចំណារ​ពីក្រសួង​ម​ហា​ផ្ទៃ​របស់​ សម្តេច​ ស ខេង ទៅ​តាម​និតិវិធីរដ្ឋ​បាល​​នគរបាលជាតិ ចំណែកឯលោក ហូ វ៉ាន់នី ត្រូវ​បាន​តែង​តាំង​ទៅ​ចា​អនុប្រធាន​នាយក​ដ្ឋានទេសចរណ៍˝។

សូមរំលឹកផងដែរថា លោក ទិត្យ ណារ៉ុង អតីតជាអធិការ​ស្រុក​អង្គរធំ ខេត្តសៀមរាប ក្រោម​ពី​លោក ឃឹម ប៊ុនសុង​ ប្តូរ​ពី​ប្រធាន​យោធាខេត្ត​ឬសឹករងខេត្ត ឡើង​ជាអភិបាល​ខេត្ត​សៀម​រាប​ មិន​បាន​ប៉ុន្មាន​ថ្ងៃផង លោក ទិត្យ ណារ៉ុង​ ត្រូវ​បាន​ផ្លាស់ប្តូរ​អោយ​មក​កាន់​តំណែង​ជា​អធិការ​ក្រុង​សៀមរាប ជំនួស​លោក ស៊ុន សាន្ត ដោយ​លើក​លោក ស៊ុន សាន្ត ពីអធិការ​ក្រុង​អោយ​ឡើង​ទៅ​ជា​ស្នង​ការ​រង បន្ទាប់​ពី​លោក​ ស៊ូ ភិរិន្ទ អស់​តំ​ណែង​ជាចៅ​ហ្វាយ​ខេត្តសៀមរាប។

ពលរដ្ឋ​ខេត្តសៀមរាប​សង្កេត​ឃើញ​ថា ក្នុង​កំឡុង​ពេល​ដែល​លោក ហូ វ៉ាន់នី ឡើង​កាន់​តំណែង​ជាស្នង​ការ​ខេត្ត​សៀមរាបមួយ​រយ:ពេល​ខ្លីនេះមិន​ដែល​​ប្រើ​អំណាច​ជិះជាន់​គាប​សង្កត់ប្រជារាស្ត្រ​ ឬស៊ី​សំ​ណូក​សូក​ប៉ាន់​ឬប្រ​ព្រឹត្តិ​ខុស​គោល​ការណ៍​ថ្នាក់​ដឹក​នាំ​នោះ​ទេ ហើយ​បែរជា​មាន​ការ​បង្ក្រាប​បទ​ល្មើស​បន​ល្បែង​ស៊ី​សង ឆ្នោត​កន្ទុយ​លេខ​ យ៉ាង​សកម្ម ដែល​មាន​ពាក្យ​ចចាម​អារាម​ជា​ច្រើន​គេ​និយាយថា លោក ហូ វ៉ាន់នី បង្ក្រាប​ឆ្នោត នាគនាំសំណាង ចំក្មួយ​​​របស់​លោក ឃឹម ប៊ុនសុង ទើប​បាន​ជា​ត្រូវ​បាន​ប្តូរ​ទួនាទីពីស្នងខេត្តសៀមរាប​​​លឿង​ដូច​ផ្លេក​បន្ទោល​បែបនេះ។

ក្រុម​អ្នក​បើក​បនល្បែង​ស៊ីសង​នៅ​ខេត្តសៀមរាប នាំគ្នា​ខ្លាច​លោក ហូ វ៉ាន់នី ហើយ​គ្រវីក្បាល​ថា បើ​លោក​ ហូ វ៉ាន់នី នៅ​កាន់​ជា​ស្នង​ការ​ តែពីរ​ឆ្នាំពួកគាត់​ច្បាស់​ជាដាច់បាយ​ហើយ ព្រោះ​មាន​មុខ​របរ​ផ្សេង​ឯណា មាន​តែ​មុខ​របរ​បើក​បន​ល្បែងស៊ី​សង លក់​ឆ្នោត តែប៉ុណ្ណោះ។ បន្ទាប់ពី​ពួគ​គេ​​ដក​ដង្ហើម​វែងរួច​មក ក្រុម​អ្នក​បើក​បន​ល្បែង​បាន​យក​ដៃស្ទាប​ទ្រូង​ហើយ​បន្លឺ​សំ​លេង​ថា ហ៊ឺស រាង​ធូទ្រូង​បន្តិច​ ព្រោះ​លឺ​ថា លោក​ ហូវ៉ាន់នី ជិត​ផ្លាស់​ប្តូរហើយ សង្ឃឹម​ថា ស្នង​ការ​ថ្មីលោក ទិត្យ​ ណារ៉ុង​ ចេះ​បើក​ភ្លើង​ខៀវ​អោយ​ពួក​គាត់បាន​បើក​បនល្បែង​វិញផង។

ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ នេត សារឿន បាន​ឡើង​ថ្លែង​មតិសំណេះ​សំណាល និង​ធ្វើ​ការ​ផ្តែផ្តាំដល់​លោក ទិត្យ ណារ៉ុង​ ស្នង​ការ​ឡើង​ថ្មី អោយ​ចេះ​គោរពវិជ្ជាជីវ: ចេះស្រលាញ់​កូន​ចៅ​ដូច​គ្រួសារ​របស់​ខ្លួន ជៀសវាង​ប្រកាន់​បក្ស​ពួក​និយម រើស​អើង​ពណ៍​សម្បុរ និង​ត្រូវ​ទទួល​ផែនការ​ដែល​ថ្នាក់​លើ​បាន​ដាក់​អោយ​នៅ​ថ្ងៃនេះ ធ្វើ​អោយ​បាន​សម្រេច​ជោគជ័យ ជាពិសេស​មុន​បោះ​ឆ្នោត​ឆ្នាំ២០១៨ខាង​មុខនេះ ត្រូវ​រក្សាការពារ​សន្តិសុខសណ្តាប់​ធ្នាប់អោយ​បាន​ល្អ ព្រោះ​ខេត្តសៀមរាប ជាខេត្ត​តំ​បន់​ទេសចរណ៍ ហើយ​ជា​ខេត្ត​ដែល​ត្រូវ​វៀប​ចំ​ការ​ប្រជុំ​ទាំង​តូច​ទាំង​ធំទៀត​ផង។

មន្ត្រី​រាជការ​ និង​ប្រជា​រាស្ត្រ​ខេត្តសៀម​រាប រង​ចាំ​មើល​ស្នាដៃ​របស់​លោកស្នង​ការ​ឡើង​ថ្មី ទិត្យ ណារ៉ុង បន្ទាប់​ពី​ថ្ងៃ​ឡើង​កាន់​តំ​ណែង​នេះ​ទៅ​ តើ​លោក​ស្នងការ​ហ៊ាន​ចេញ​មុខ​បង្ក្រាប​បទ​ល្មើស​ បន​ល្បែង​ស៊ីសង ឆ្នោតកន្ទុយ​លេខ ដូច​លោក​ ហូ វ៉ាន់នី ដែរឬទេ? បើ​​លោក​ស្នង​ការ​មាន​ស្នាដៃ​ល្អ​ពល​រដ្ឋ​និង​ជួយ​គាំទ្រ តែ​បើឡើង​ដើម្បី​តែ​អំ​ណាច​លុយ​កាក់​ប្រាក់​ខែ និង​ដើម្បី​ការ​ពារ​បនល្បែង​នោះ​ច្បាស់​ជាមាន​ការ​រិះ​គន់​ជាក់​ជាមិន​ខាន៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន1736ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1583ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1656ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1346ដង បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1354ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1324ដង ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន1542ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1379ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1588ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1464ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      22897នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    169381នាក់
ខែនេះ    552661នាក់
ឆ្នាំនេះ   1934893នាក់
សរុប   51294819នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 17:42