រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរពអនុក្រិត្យសម្តេចតេជោ នាយករដ្ឋមន្ត្រី។

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 11 ឆ្នាំ 2017 វេលាម៉ោង 05:21 នាទី ចំនួនអានៈ 1603

លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កំ​ពុង​រំ​លោភ​យក​ដី​ប្រ​ជា​ពល​រដ្ឋ​នៅ​តំ​បន់​បុរី​សណ្ឋា​គារ ដែលមាន​ឯកសារត្រឹមត្រូវ ផ្គើននឹងអនុក្រិត្យលេខ១៥៨ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបាន​កាត់ចេញ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដី​បុ​រី​សណ្ឋា​គារអង្គរដែល​ស្ថិតនៅ​ភូមិបឹងដូនប៉ា ភូមិចុងកៅស៊ូ ភូមិអញ្ចាញ និងភូមិព្រៃគុយ ខេត្ត​សៀម​រាប ដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចេញអនុក្រិត្យលេខ១៥៨អនក្រ.បក ចុះ​ថ្ងៃ​ទី២៥​ ខែកក្កដា ឆ្នាំ២០១៦ កាត់ចេញ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋវិញនោះ មក​ដល់ពេល​នេះមានរយៈពេលជាងមួយឆ្នាំហើយប្រជាពលរដ្ឋ មួយ​ចំនួន​ធំ​នៅ​តែ​មិន​ទាន់​បាន​ទទួលប័ណ្ណកម្មសិទ្ធិនៅឡើយ។

ប្រជាពលរដ្ឋទាំងនោះបានអៈអាងថា លោក ស៊ុំ ម៉ាប់ អគ្គ​នាយកអាជ្ញាធរជាតិអប្សរា បាន​និង​កំ​ពុងក្រាញន​នៀលរំលោភយក​ដីពួកគាត់ ទោះ​បី​ដឹង​ថា​ដី​ពួកគាត់មានឯកសារ ត្រឹម​ត្រូវ​យ៉ាង​ណា​ក៍ដោយ ដោយ​ផ្គើន​ទៅ​នឹង​អនុ​ក្រិត្យ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី។

លោក អ៊ូ ម៉េង ត្រូវជាស្វាម៉ីលោកស្រី លី អ៊ុំអេង ដែល​ជា​ជន​រង​គ្រោះមួយរូបដែរនោះ បាន​មាន​ប្រសាសន៍ថា ភរិយា របស់លោកនិងបងប្អូនបានទិញដីនេះហើយធ្វើប្លង់រឹងស្លាបមាន់ នៅខែឧសភា ឆ្នាំ១៩៩៤ តាំងពីសម័យរដ្ឋកម្ពុជា។ តែ​ក្រោយ​មក​ដី​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ជា​តំបន់បុរីសណ្ឋាគារដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ហើយអាជ្ញាធរអប្សរា បាន​ដោះ​ស្រាយ​ជាតម្លៃគោលនយោបាយជូនប្រជាពលរដ្ឋ ហើយ​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​ក៍​បាន​ទទួល​យក​តម្លៃគោល នយោបាយនេះ ហើយ​មួយ​ចំ​នួន​ទៀត​មិន​បាន​ដោះ​ស្រាយ​គោល​នយោ​បាយ​ជា​មួយអាជ្ញាធរអប្សរាទេ ដោយគ្រប់គ្រង និងអាស្រ័យផលទុកចែកកូនចែកចៅទៅថ្ងៃក្រោយ ក្នុង​នោះមានភរិយារបស់លោកផងដែរ ដែលមិនបានដោះស្រាយ គោល​នយោ​បាយ​ជា​មួយ​អាជ្ញា​ធរអប្សរាទេ គឺមានប័ណ្ណកម្មសិទ្ធិស្លាបមាន់រក្សាទុករហូតមកដល់បច្ចុប្បន្នជាភស្តុតាង ស្រាប់។

លោកបានបន្តថា នៅឆ្នាំ២០១៦ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែល​ជា​ព្រះ​រស់​របស់​ពួក​គាត់​ទាំង​អស់​គ្នា បានចេញអនុក្រិត្យលេខ១៥៨អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កាត់​ដី​ទាំង​នេះចេញ ដើម្បីធ្វើប្រទានកម្ម ជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋវិញចំពោះប្រជាពលរដ្ឋណាដែលមិនទាន់បានដោះស្រាយគោលនយោបាយ ជាមួយអាជ្ញាធរ អប្សរា ហើយអាជ្ញាធរមានសមត្ថកិច្ចបានបន្តនីតិវិធីវាស់វែង ដើម្បី​ចេញ​វិញ្ញា​បន​បត្រកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

តែទោះជា យ៉ាងណាក៍ដោយ មកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួនធំទៀតនៅតែមិនទាន់បាន ដោះស្រាយចប់នៅឡើយ តួយ៉ាង​ដូច​ជា​ភរិ​យា​របស់​លោក​ ទោះបីមានប័ណ្ណកម្មសិទ្ធិស្លាបមាន់ចាស់ រក្សាទុកនៅនឹងដៃ យ៉ាងនេះ​ក៍​ដោយ​ក៍​អាជ្ញា​ធរ​មាន​សមត្ថកិច្ចមិនបានចេញវិញ្ញាបនបត្រថ្មីជូនពួកគាត់តាមទំហំ និងជើង​ម៉ែត្រ​នៃ​ប័ណ្ណ​កម្ម​សិទ្ធិ​ ចាស់នោះដែរ ព្រោះ លោក ស៊ុំ ម៉ាប់ បានរារាំងមិនឱ្យចេញ ដោយ​អះ​អាង​ថា​ដី​ភរិយា​លោក​មួយផ្នែកត្រូវបានអាជ្ញាធរ អប្សរាដោះស្រាយគោលនយោបាយហើយ។

លោក អ៊ូ ម៉េង បាន​អះ​អាង​ថា លោក ស៊ុំ ម៉ាប់ និយាយនេះជារឿងមិនពិតទេ ព្រោះថា ក្រុមគ្រួសាររបស់លោកមិនបានដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរអប្សរាទេ ព្រោះប័ណ្ណកម្មសិទ្ធិចាស់ ភរិយារបស់លោករក្សាទុកមកដល់បច្ចុប្បន្ន បើគ្រួសារលោកដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរអប្សរាមែននោះ នោះអាជ្ញាធរអប្សរាច្បាស់ជាដកប័ណ្ណកម្មសិទ្ធិរបស់គាត់ទុកបាត់ទៅហើយ មិនមែនភរិយារបស់លោករក្សាទុកមកដល់ បច្ចុប្បន្នទេ។

លោកបាននិយាយយ៉ាងម៉ឺងម៉ាត់ថា បើអាជ្ញាអប្សរាមានឯកសារថាដីនោះភរិយារបស់លោក ឬក្រុមគ្រួសារ លោក​បាន​ដោះ​ស្រាយ​គោល​នយោ​បាយ​មែន​សូម​ឱ្យ​អាជ្ញា​ធរ​អប្សរា​បង្ហាញ​ឯក​សារ​មក បើមានមែនក្រុមគ្រួសារលោក សុខចិត្តប្រគល់ដីនោះជូនអាជ្ញាធរអប្សរា តែ​បើ​គ្មាន​ទេ​សូម​ឱ្យអាជ្ញាធរអប្សរា ប្រគល់ដីទាំងនោះទៅឱ្យពួកគាត់វិញឱ្យបាន ឆាប់​ស្រប​តាម​អនុ​ក្រិត្យ​របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយ​បើ​អាជ្ញា​ធរអប្សរា​ដោះ​ស្រាយ​គោល​នយោ​បាយ​ជា​មួយ​ អ្នកផ្សេងវិញនោះដែលមិនមែនជាម្ចាស់ដីពិតប្រាកដ ត្រួតលើដីពួកគាត់ នោះ​ពួក​គាត់​មិន​ទទួល​ខុស​ត្រូវឡើយ។

ជាចុងក្រោយ លោក អ៊ូ ម៉េង បាន​អំពាវនាវ​ដល់សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដែល​ជា​ម្លប់​ដ៍ត្រជាក់​របស់​កូនចៅ តាមរយៈទំព័រសារព័ត៌​មាន សូម​លោក​មេត្តា​ជួយ​អន្ត​រាគមន៍​រឿង​នេះ​ដល់​ក្រុម​គ្រួសារ​លោកផង ព្រោះលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើព្យុះធ្វើភ្លៀងដាក់ប្រជាពលរដ្ឋនៅខេត្តសៀមរាប យ៉ាងខ្លាំងក្លាបំផុត សូម្បី​ប្រ​ជា​ពល​រដ្ឋធ្វើស្រែចំការ​លើដីដែលពួកគាត់មានមិនបានផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន1454ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1752ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2369ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1359ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន586ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1585ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1615ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1350ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន2103ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន1536ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8507នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    16742នាក់
ខែនេះ    247171នាក់
ឆ្នាំនេះ   1629403នាក់
សរុប   50989329នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 18:25