លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្បនិមិត្ត

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2018 វេលាម៉ោង 02:47 នាទី ចំនួនអានៈ 1761

កាលពីរសៀលថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ​ លោកទំទាវ លីអ៊ុំអេង បាន​ផ្តល់​​បទ​សំភាសន៍ដល់​អ្នក​កាសែតថា ប្រជាពលរដ្ឋ​៤៧គ្រួសារ​ដែល​ទៅ​វាស់​យក​ដី​របស់​គាត់​តាម​ការ​ដឹក​នាំ​របស់​អាជ្ញាធរ​ និង​សមត្ថកិច្ចពាក់ព័ន្ធនៅ​ស្រុក​​បន្ទាយ​ស្រី​កាល​ពី​ថ្ងៃ​ទី​០១ ខែ​គុម្ភៈ ថ្មីៗនេះ សុទ្ធសឹង​ជា​ប្រជា​បល​រដ្ឋ​សប្ប​និមិត្ត ដែល​មាន​លុយ​មាន​ឡាន​ទំនើប មាន​ក្បាល​ពោះ​ធំៗ​ សាច់​សទ្រ​លុក​ទ្រលន់ មិន​មែនជា​​ប្រជារាស្ត្រ​ធម្មតានោះទេ ដូច្នេះលោកទំទាវ​ស្នើសុំ​អោយ​ឯក​ឧត្តម​ ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាបពិនិត្យ​សាច់​រឿង​នេះសា​ឡើង​វិញ និងស្មើ​សុំ​​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​ ជួយ​ផ្តល់​យុត្តិ​ធម៌ជូន​គាត់​ផង។

ដី​កសិឧស្សាហកម្មជាង​៤០០ហិកតាស្ថិត​ក្នុង​ភូមិ​ខ្នារ ឃុំខ្នាសណ្តាយ និង​ភូមិរំចេក​ ឃុំ​រំចេក​ ស្រុក​បន្ទាយ​ស្រី ដែល​មាន​ប្លង់​កម្ម​សិទ្ធ​ត្រឹម​ត្រូវ និង​មាន​លិខិត​ស្នាម​ទិញ​លក់​រាប់​រយ​សន្លឹក ដែល​បាន​ប្រថាប់​ត្រាដោយ​មេភូមិ មេឃុំ អភិបាល​ស្រុក សូរិយោដី ហើយ​ក៏ធ្លាប់​ឡើង​តុលាការ​តាំង​ពី​សា​លា​​ដំបូង​ខេត្តសៀមរាប រហូត​ដល់​សាលាឧទ្ធរណ៍ និងតុលាការ​កំពូលនៅ​ក្រុង​ភ្នំពេញ​​ ដែល​ជាកម្ម​សិទ្ធ​របស់លោក​ជំទាវ ​លី អ៊ុំ​អេង និង​សាច់​ញាតិ ត្រូវ​បាន​នុស្ស​មួយ​ក្រុម​តែង​តែ​ស្រក់​ទឹក​មាត់​ចង់​ដណ្តើម​យក​ធ្វើ​ជាកម្ម​សិទ្ធ​របស់​ខ្លួន​ដោយ​បាទដៃទទេគ្មាន​ឯក​សារ​ច្បាស់​លាស់ ឬហៅ​ថាធ្វើ​នំអត់​ម្សៅ នេះ​បើ​យោង​តាម​សម្តី​របស់​លោកជំទាវ​ដែល​បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី៤​​ខែ​គុម្ភៈ ឆ្នាំ២០១៨​ម្សិល​មិញនេះ។

លោក​ជំទាវ​បាន​រៀប​រាប់​ទាំង​អស់​សំណើច​ថា ដី​នេះគាត់​ទិញ​តាំង​ពី​មិន​ទាន់​មាន​ផ្លូវ​ហៃវ៉េ (ផ្លូវ​លេខ​​៦៧) កើត​ឡើង​ម្លេះ ហើយ​តំលៃ​ដែល​លោក​ជំទាវ​ទិញ​កាល​នោះ​ត្រឹម​តែ​១ហិក​តា​៣​​ទៅ​៤រយ​ដុល្លារ​តែប៉ុណ្ណោះ ដល់​ឥឡូវ​មាន​ផ្លូវ​មាន​សង្ឃឹម ដី​មានហាងឆេង ១ហិក​តា​២​ទៅ​៣​ម៉ឺន​ដុល្លារអា​មេរីកកាំង ​ម្នាក់​ៗនាំគ្នា​ស្រក់​ទឹក​មាត់តក់ៗចង់​បាន​ តែ​បែរ​ជាចង់​បាន​បែបរំលោភបំពាន​ ប្រើក្បាចគុនកុងហ្វូ​ទៅ​វិញ មិន​មែន​ចង់​បាន​បែបទិញ​ដូរ​តាម​តំលៃ​ទីផ្សារនោះទេ។

លោក​ជំទាវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ប្រាប់​អ្នក​កាសែតថា ដី​ដែល​គាត់​ទិញ​នេះ​មាន​អាយុ​កាល​ជាង​១៤​ឆ្នាំហើយ មានការ​ដោះដូរ​ចៅ​ហ្វាយ​ស្រុក ​ចៅហ្វាយ​ខេត្តសៀមរាប អស់​បី​តំណរ​ទៅ​ហើយ ម្យ៉ាង​វិញ​ទៀត​កាល​ពី​សម័យ​ឯកឧត្តម ស៊ូ ភិរិន្ទ នៅ​ជាអភិបាល​ខេត្តសៀមរាប ធ្លាប់​មាន​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ប្តឹងតវ៉ា​ថា មិន​បាន​លក់​ដី​អោយ​ទៅលោក​ជំទាវ​ទេ បន្ទាប់​មក​ដើម្បី​បញ្ចប់​រឿង​ឯកឧត្តម​ ស៊ូភិរិន្ទ បាន​បង្គាប់​អោយ​លោក​ជំទាវ​បង់​លុយ​អោយ​ប្រជាពល​រដ្ឋពី​វគ្គដែល​មក​ប្តឹង​តវ៉ានោះ​ ​អស់​ជិត​៣០​ម៉ឺន​ដុល្លារ​អាមេរីក ហើយ​តុលាការ​កំពូល​ក៏បាន​សម្រេច​អោយ​លោក​ជំទាវ​ឈ្នះ​ក្តី​ជាមួយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​​ដែល​ចោទ​លោក​ជំទាវ​ និង​សាច់​ញាតិ​​ថា​ទៅ​កាប់​រាន​ដី​ព្រៃមួយ​ចំនួន​ក្នុង​ចំនួន​ដី​ជាង​៤រយ​ហិក​តានេះ។

លុះ​ដល់​សម័យ​ឯកឧត្តម ឃឹង ប៊ុន​សុង ឡើង​ធ្វើ​ជាចៅ​ហ្វាង​ខេត្ត​សៀមរាប ស្រាប់​តែមាន​ប្រជា​ពល​រដ្ឋ​ចេញ​មុខ​មក​ប្តឹងតវ៉ា​សាថ្មី​​ទៀត​ថា លោក​ជំទាវ​កាយ​ប្រឡាយ​ព័ទ្ធ​យក​ដី​ពួក​គេ​ដោយ​មិន​បាន​ទិញ​ដូរពី​ពួក​គេ​​ទៅ​វិញ។

សូមរំលឹក​ផង​ដែរថា កាល​ពី​ថ្ងៃទី១ថ្មីនេះ មេឃុំរំចេក​ អភិបាល​រងស្រុកបន្ទាយ​ស្រី សូរិយោដី និង​សមត្ថកិច្ច​មួយចំនួន​បាន​ដឹក​នាំ​តំណាង​ប្រជាពលរដ្ឋ៤៧​គ្រួសារ​ទៅ​វាស់​យក​ដី​របស់​លោក​ជំទាវ​លី​អ៊ុំ​អេង​អស់​ជាង​១រយ​ហិកតា ហើយ​កាល​ពីរសៀល​​ថ្ងៃទី២ លោក​អភិបាល​រង​ស្រុក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទថា ”កាល​ពី​ថ្ងៃទី០១​ម្សិល​មិញការ​ចុះ​វាស់​វែង​ដី​ជូន​ពល​រដ្ឋ​ស្ថិត​ក្នុង​ដី​ចម្ការ​ដែល​ហុំ​ព័ទ​ក្នុង​ក្រវ៉ាត់​ដី​របស់​លោក​ ជំទាវ​លី​អ៊ុំ​អេង បាន​៣០ក្បាល​ដី ក្នុង​១ក្បាលដី ​មាន​២ទៅ​៣ប្លង់ ហើយ​មួយ​ប្លង់​ៗ​មាន​ទំហុំ​មិន​ស្មើគ្នា​ទេ មាន​តូច​មានធំ អាស្រ័យ​លើ​មេ​ឃុំ​ និង​ប្រ​ជាពល​រដ្ឋ​ដើ​រ​ចង្អុល​ថាដី​ណា​ជារបស់​គាត់។ លោក​អភិបាល​រង​បន្តថា ដី​ដែល​មាន​ទំនាស់ជាមួយ​លោក​ជំទាវ​​នេះ​មាន​ចំនួន​៤៧​គ្រួសារ។ លោក​អភិបាល​រង​រូប​នេះបាន​បន្ថែមថា ការ​វាស់​វែង​នេះគឺ​សម្រាប់​ធ្វើ​ឯកសារ​ដាក់​ទៅ​សាលាខេត្ត​តាម​ ស.ជ.ណ របស់​លោក​អភិបាល​ខេត្ត ឃឹម ប៊ុនសុង បន្ទាប់​មកទើប​​ខេត្ត ​និង​បញ្ជូន​ឯកសារ​នេះ​សុំ​គោល​នយោ​បាន​ពី​ថ្នាក់​លើ​ ឬរដ្ឋាភិបាល​បន្តទៀត​ ដើម្បី​យក​ដី​ពី​ជំទាវ​លី​អ៊ុំ​អេង​អោយ​ទៅ​ពលរដ្ឋ​៤៧​គ្រួសារដែល​បាន​ប្តឹង​តវា​“។

លោក​ជំទាវ​ លី-អ៊ុំអេង នៅ​តែអះអាង​យ៉ាង​ដាច់​អហង្កាថា ដី​នេះ​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ អស់​​ហើយ ហើយ​ក៏បាន​បង់​លុយ​លើស​ចំនួនទៀតផង អ្នក​ខ្លះមួយគ្រួសារ​មាន​គ្នា​ប្រាំនាក់​មក​ប្តឹង​ទាលុយ​ប្រាំដងក៏មានដែរ តែ​ដោយ​សារ​តែ​គាត់​ខ្ជិល​មាន​រឿង​ជាមួយរាស្ត្រ ក៏ចេះ​តែ​អោយ​ អោយ​ផុត​ៗទៅ ដល់​ពេល​ឥឡូវ​មាន​អ្នក​ញ៉ាម​ធ្លាប់​ធ្វើ​បាន​ ធ្លាប់​ឃើញ​គេ​បាន បែបមក​ចង់​បាន​ដែរ តែ​លោក​​ជំទាវ​ថា លើក​នេះ​មិន​បាន​ទេ មិន​ដូច​លើក​មុន​ឡើយ។

លោកជំទាវ លី-អ៊ុំអេង លួចខ្សឹប​បន្ថែមថា គាត់កំពុង​តែគៀងគរ​បរទេសអោយ​មក​​​ចាប់​ដៃ​គូ​វិ​និ​យោគ​ជា​មួយគាត់ដើម្បី​យក​ដី​ដែល​គាត់​មានខាង​លើ​នេះធ្វើ​ជាសួនកម្សាន្តសំរាប់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ។

លោកជំទាវ លី អ៊ុំអេង បង្ហើបជាចុងក្រោយថា ដីជាង៤រយហិកតានេះ របស់គាត់តែជាង​២​រយ​ហិក​តា​ទេ ឯជាង​១រយហិកតាទៀតជារបស់សាច់ញាតិ និងលោកឧកញ្ញាម្នាក់ទៀត ហើយ​លុយ​ដែល​​គាត់យក​មក​វិនិយោគដាំដំណាំកសិឧស្សាហកម្មនេះ គឺលុយខ្ចីធនាគារជាច្រើនផងដែរ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន1802ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1508ដង ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន1448ដង តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2123ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន1791ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន1809ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1534ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1344ដង មន្ត្រីរាជការក្នុងខេត្តសៀមរាបចូលរួមដង្ហែ និងគោរពវិញ្ញាណក្ខ័ន្ត សពទាហានមួកខៀវ   អាន1553ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15906នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    162390នាក់
ខែនេះ    545670នាក់
ឆ្នាំនេះ   1927902នាក់
សរុប   51287828នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:03