ព័ត៌មានក្ដៅ

    ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 04:26 នាទី ចំនួនអានៈ 237

    ​ព្រៃ​លិច​ទឹក​ដែល​ជាជម្រក​ត្រី​ពង​កូនបន្ត​ពូជ​នៅ​រដូវ​វស្សាស្ថិតក្នុង​តំបន់បី ​ដែល​ជាក្តី​សង្ឃឹម​របស់រដ្ឋាភិបាល និង​ប្រជារាស្ត្រ​ខ្មែរ ត្រូវបាន​ក្រុម​ឈ្មួញ អ្នកមានលុយ មាន​អំណាច​ រំលោភ​បំ​ពាន​​ជា​ហូរ​ហែ ដោយ​ប្រើ​គ្រឿង​ចក្រ​ ឈូស​ឆាយ​ កាយ​ដុត​កំទេច ធ្វើ​ជាដី​ស្រែ ជីកស្រះ កាយ​យក​អាចម៌​ដី​លក់ ឬយក​អាចម៌ដី​​ចាក់​បំពេញ​ធ្វើ​ដី​ឡូទ៍ ជាបន្តបន្ទាប់​ឥត​ឈប់​ឈរ​ នៅ​ក្នុង​ខេត្ត​សៀមរាប។

    គ្រឿង​ចក្រ៩គ្រឿង​បើគិតទាំង​អេស្កាវ័តធ័រ អាប៊ុល និង​ឡាន​ដឹកដី ដែល​លោក ហាក់-សេង បាន​ជួល​អោយមក​​ឈូស​ឆាយ​កាយ​ព្រៃ​លិច​ទឹក​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀម​រាប តាំង​ពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨មក​ម្លេះ។

    ជាក់ស្តែង​កាលពីថ្ងៃទី១២ មិនាម្សិល​មិញ កម្លាំង​ខាង​មន្ទីរ​បរិស្ថាន ជល​ផល ប៉ូលីស​ក្រុង ប៉ូលីស​សង្កាត់​ជ្រាវ បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ ធ្វើ​របាយការណ៍ជូនថ្នាក់​លើ​ តែ​ខាង​ថៅ​កែ​គ្រឿង​ចក្រ និង​ម្ចាស់​ដី​មិន​ចូល​ខ្លួន​សហការណ៍នោះទេ ហើយ​ថែម​ទាំង​មិន​ព្រម​ដក​គ្រឿង​ចក្រ​ចេញ​ពី​កន្លែង​ឈូស​ឆាយ​ទៀត​ផង បន្ទាប់​មក​ក្រុម​សមត្ថកិច្ច​បាន​ដក​ថយ ដោយ​ខាង​ប៉ូលីស​បាន​ប្រាប់​ថា ប្រគល់អោយ​ខាង​បរិស្ថាន ឯខាង​បរិស្ថានឆ្លើយថា ថ្នាក់​លើ​អោយ​ដក​ថយ​មក​វិញ​ រងចាំ​ធ្វើ​លិខិត​កោះ​ហៅ​ថៅ​កែ​គ្រឿង​ចក្រ និង​លោក ហាក់-សេង​ អោយ​ទៅ​ជួបនៅ​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប។

    នៅ​ព្រឹក​ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨នេះ លោក​ សឿន-សេន ប្រធាន​ការិយាល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច នៃ​ស្នងការ​ដ្ឋាន​ខេត្តសៀមរាប​ បាន​ដឹក​នាំ​កម្លាំង​ ចុះ​ត្រួតពិនិត្យ​ ដី​ព្រៃ​ដែល​លោក ហាក់-សេង ជួលអោយ​គេ​​ឈូស​ឆាយ​អស់​ជិត​មួយហិកតា​កាល​ពីថ្ងៃទី១១។ នៅ​រសៀល​ម៉ោង២និង​៤៩នាទី ថ្ងៃទី១៣ដដែល​នេះ លោក​ សឿន-សេន បាន​ប្រាប់​តាម​ទូរស័ព្ទថា លោក​បាន​ប្រមូល​គ្រឿង​ចក្រ​ដាក់​មួយដុំជុំគ្នា ហើយលោក​បាន​ប្រគល​ការ​ងារ​ខាង​លើ​នេះ​ អោយ​ទៅ​ខាងជំនាញដូចជា ​មន្ទីរ​បរិស្ថាន ជល​ផល និង​ខាង​ធនធាន​ទឹក ​ធ្វើ​ការ​បន្ត ព្រោះ​វាត្រូវ​និង​ជំនាញ​របស់​គេ។ លោក សឿន-សេន បាន​បន្ថែមថា មិន​មែន​ថាខាង​លោក​ធ្វើ​មិន​កើត​នោះទេ តែ​មិន​ចង់​លូក​លាន​ទៅ​លើ​ការងារដែល​ជាជំនាញរបស់​គេ។

    ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ជ្រាវ​នាំគ្នាឆ្ងល់ថា តើ​អ្នក​ដែល​ហ៊ាន​ជួល​គ្រឿងចក្រ​មក​ឈូស​យក​ដី​ព្រៃ​លិច​ទឹក​នេះ​មាន​ខ្សែ មាន​ខ្នង​ធំប៉ុណ្ណាដែរ បាន​ជា​ហ៊ាន​បំពានច្បាប់​យ៉ាង​ដូច្នេះ? ការ​ឆ្ងល់នេះពិត​ជាត្រឹម​ត្រូវ​ណាស់ មាន​មនុស្ស​បីបួននាក់​បាន​បង្ហើប​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​ថា លោក ហាក់-សេង គឺជាអ្នក​មាន​លុយ​មាន​អំណាច​ម្នាក់នៅក្នុង​ខេត្ត​សៀមរាប លោក​មាន​ផ្ទះលក់​គ្រឿង​ឡាន​នៅ​​ជិត​ផ្សារសាមគ្គី ហើយ​មាន​ផ្ទះល្វែង​ជួល​រាប់​សិប​ខ្នង នៅ​តាម​ផ្លូវ​ក្រវ៉ាត់​ក្រុង មានហាងបញ្ចាំ មិន​តែ​ប៉ុណ្ណោះ​លោក​ជា ដន្លង​ជាមួយ​ឯកឧត្តម ម៉ន-សាម៉ុន ដែល​ជាអតីតមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តសៀមរាបថែមទៀតផង។

    មាន​ពាក្យ​សង្ឃពាក្យ​សត្វតាម​តៀម​កាហ្វេដែល​មិន​មែន​ជាផ្លូច​ការ​ណ៍​បាន​និយាយតៗគ្នាថា លោក​ ហាក់-សេង មិន​ដក​គ្រឿង​​ចក្រ​ចេញ​ពី​កន្លែង​ឈូសឆាយទេ គាត់​សម្រេច​ចិត្ត​ថាត្រូវ​តែ​ឈូស​ឆាយ​អោយ​បាន​សម្រេចបើ​ទោះ​បី​ជា​ត្រូវ​ចំណាយ​លុយ​អស់​ប៉ុន្មាន​ក៏ដោយ។ ក្រុម​ពួកមាត់​ចាប​មាត់​ព្រាបនិយាយទៀតថា លោក​ហាក់សេង​ កំពុង​ដើរ​រក​ខ្សែ​ រកខ្នង​ដើម្បី​ទប់​ទល់​កុំ​អោយ​មេឃ​បាក់​សង្កត់​។

    ជាក់​ស្តែង​រយៈពេល​បី​ថ្ងៃនេះគ្មាន​សមត្ថកិច្ច​ណា​អាច​ជួប​និយាយ​ជាមួយលោក​ហាក់សេង​បាន​ទេ ដោយ​ទូរស័ព្ទខលចូល​ តែ​មិន​លើក​ទទួល ចំណែក​កម្ពុជាសុវណ្ណភូមិ​ក៏មិន​អាច​សុំ​ការ​បកស្រាយ​ពីលោក ហាក់-សេង បាន​ដែរព្រោះ​នៅ​ម៉ោង​៣និង៥០​នាទីរសៀលថ្ងៃទី១៣ មិនានេះខល​ទូរស័ព្ទ​ទៅ​លោក​ ហាក់-សេង​ ចូល​តែមិនមាន​អ្នក​​លើក​ទទួល​ផង​ដែរ។

    ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវពោលថា ពួកគាត់​សោកស្តាយ​ព្រៃលិច​ទឹក ដែល​លោក ហាក់-សេង ប្រើ​គ្រឿង​ចក្រ​អោយ​ឈូស​ឆាយ​ខាង​លើនេះ ហើយ​ពួកគាត់​សង្ឃឹម​ថា ឯកឧត្តម ឃឹម-ប៊ុន​សុង​ អភិបាល​ខេត្ត​សៀមរាប និង​លោក​ កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលាដំ​បូង​ខេត្តសៀម​រាប ច្បាស់​ជាចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ជាក់ជាមិន​ខាន បើ​ទោះ​ជាលោក​ ហាក់-សេង នេះ​មាន​លុយ​ មាន​ខ្នងមានខ្សែ​​ធំ​យ៉ាង​ណាក៏ដោយ៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1273ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន579ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន3365ដង រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត   អាន644ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន616ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1132ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន2920ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1052ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន474ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន537ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀតប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
    លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាបលោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      304នាក់
    ម្សិលមិញ    4766នាក់
    សប្ដាហ៍នេះ    304នាក់
    ខែនេះ    177704នាក់
    ឆ្នាំនេះ   1189492នាក់
    សរុប   29294743នាក់
    ថ្ងៃទី 28 ខែ 05 ឆ្នាំ 2018 ម៉ោង 02:09