លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់

ដោយៈ ម៉េង ឈិនចិន ខេត្តឧត្ដរមានជ័យ ថ្ងៃទី 26 ខែ 09 ឆ្នាំ 2018 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1590

បែកធ្លាយរឿង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ចាប់បានរថយន្ដដឹកឈើប្រណិត និយាយត្រូវរូវគ្នាជាមួយឈ្មួញ ធ្វើការដោះលែងវិញក្រៅផ្លូវច្បាប់

ខេត្តឧត្ដរមានជ័យ៖ រថយន្ដម៉ាកកាមរីឆ្លាមមួយគ្រឿង ពណ៍សំបកឳឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2R-5850 ដឹកឈើប្រណិតប្រភេទឈើធ្នង់ជាច្រើនសន្លឹក ត្រូវបានលោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចាប់បាន ហើយក៏បានដោះលែងវិញភ្លាមៗ បន្ទាប់ពីនិយាយត្រូវរូវគ្នា ជាមួយនិងមេឈ្មួញដែលជាម្ចាស់រថយន្ដដឹកឈើខាងលើនេះ កាលពីថ្ងៃ អង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០១ និង ៣០ នាទីរសៀល។

សូមបញ្ជាក់ផងដែរថា រថយន្ដដែលដឹកឈើប្រណិត ប្រភេទឈើធ្នង់សន្លឹកនេះ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចភូមិ ដងទុង នៅតាមបណ្ដោយជើងភ្នំ ផ្លូវយុទ្ធសាស្ដ្រ ក្រវាត់ព្រំដែនខ្មែរនិងថៃ លុះចូលមកដល់ចំណុចក្នុងភូមិ ស្លែងពណ៌ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក៏ត្រូវបានលោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ធ្វើការស្ទាក់ចាប់បាន និងឆែកឃើញមានវត្ថុតាងបទល្មើស ឈើប្រណិតប្រភេទឈើធ្នង់សន្លឹក ចំនួន ១១ សន្លឹក មុខទទឹងចាប់ពី ០៥ តឹក ទៅដល់ ០៧ តឹក កម្រាស់ពី ០៦ ហ៊ុន ដល់ ០៨ ហ៊ុន ប្រវែងចាប់ពី ១ ម៉ែត្រ ដល់ ១,២ ម៉ែត្រ (មួយម៉ែត្រពីរតឹក) និងបានធ្វើការដោះលែងវិញភ្លាមៗ បន្ទាប់ពីបាននិយាយត្រូវរូវគ្នាក្រៅផ្លូវច្បាប់ ជាមួយនិងមេឈ្មួញម្ចាស់រថយន្ដដឹកឈើរួចមក។

អ្នកតាមដានហេតុការណ៍ខាងលើនេះបានដាក់ការសង្ស័យថា ប្រហែលជាលោក វុន វ៉ាន់ ទទួលសំណូកសូកប៉ាន់ ពីម្ចាស់រថយន្ដដឹកឈើខុសច្បាប់ច្រើនហើយមើលទៅ បានជាថ្លើមធំហ៊ានប្រព្រឹត្តផ្ទុយពីច្បាប់ក្បត់តួនាទីខ្លួនយ៉ាងនេះ។

នៅក្នុងករណីនេះផងដែរ តើអស់លោកមន្ត្រីជំនាញថ្នាក់លើ យល់ឃើញយ៉ាងម៉េចដែរ បើមន្ត្រីរូបនេះចាប់បានបទល្មើសជាក់ស្ដែងហើយ បែជាដោះលែងទៅវិញយ៉ាងដូច្នេះ? ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ជាតិ តើគួរមានចំណាត់ការបែបណាចំពោះរឿងហ្នឹង?

ជាចុងក្រោយខ្ញុំសូមអំពាវនាវទៅដល់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងឯកឧត្ដម ស ថាវី អភិបាលនៃគណៈអភិបាល ខេត្តឧត្ដរមានជ័យ មេត្តាមានចំណាត់ការចំពោះមេព្រៃឈ្មោះ វុន វ៉ាន់ ម្នាក់នេះផងទាន ព្រោះមន្ត្រីជំនាញរូបនេះ ចាប់បានបទល្មើសរថយន្ដដឹកឈើប្រណិត ជាក់ស្ដែងហើយ មិនអនុវត្ដទៅតាមផ្លូវច្បាប់ឬតាមតួនាទីរបស់ខ្លួននោះទេ បែជាដោះលែងទៅវិញ ដោយមិនគិត មិនខ្វល់ពីអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចេញបទបញ្ជាក្ដែងៗរាល់ថ្ងៃ និងមិនគិតពីការវិនាសហិនហោចព្រៃឈើ ធនធានធម្មជាតិដែលជាសម្បត្តិរួមឡើយ។ ដោយ÷ ម៉េង ឈិនចិន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3137ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1525ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2029ដង ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រួម​គ្នា​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ SOS ​ដល់​អន្តរជាតិ   អាន1577ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1756ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1560ដង ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2232ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន1809ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1667ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន1816ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      630នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    39672នាក់
ខែនេះ    348840នាក់
ឆ្នាំនេះ   2359379នាក់
សរុប   51719305នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 01:17