លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 14 ខែ 02 ឆ្នាំ 2019 វេលាម៉ោង 04:20 នាទី ចំនួនអានៈ 1608

កាលពីរសៀល​ថ្ងៃទី១៣ ខែគុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ លោក សននី អ្នក​គ្រប់​គ្រង​​​ផ្សារក្រោមធ្វើ​លើដីសួនច្បារ និង​ដី​ចំណីផ្លូវ បាន​បដិសេធថា លោកមិន​មែន​ជាអ្នក​គ្រប់​គ្រង​ធំនៅផ្សារ​នេះទេ គាត់​គ្រាន់តែ​ជាមេការរង​តែ​ប៉ុណ្ណោះ ឯមេធំដែលគ្រប់គ្រង​ផ្សារនេះគឺលោក​ ហ៊ុប ថៃ ដែល​ជាអ្នក​គ្រប់គ្រង​ផ្សារលើធំថ្មីក្នុងក្រុង​សៀមរាប​ និង​ផ្សារស្រុកពួកផងដែរ។

លោក សននី បានរៀបរាប់ថា ផ្សារក្រោម​ដែលគេចោទថា ធ្វើ​លើដីសួនច្បារនេះ ដើមឡើយ​ជាផ្សាររបស់គាត់តាំងតែពីឆ្នាំ១៩៨៣មកម្លេះ តែដោយសារអ្នកមានលុយមានអំណាច បាន​ឃុបឃិត​គ្នាធ្វើ​ផ្សារនៅក្បែរនេះ (ផ្សារតាសារ៉ន) បានព្យាយាមរំលាយផ្សាររបស់គាត់ ដើម្បីអោយ​អាជីវ​កររត់ទៅលក់ដូរនៅផ្សារក្រោមថ្មីរបស់គេ។ លោក សននី បន្ថែមថា ដីសួនច្បារវាគ្រាន់តែ​ជាពាក្យ​បន្លាយគេ​តែប៉ុណ្ណោះធាតុ វាមិន​ដែល​មាន​សួន​ច្បារអីនោះទេ តាំង​តែពីដើមរហូតមក។

នៅរសៀលថ្ងៃទី១៤ ខែគុម្ភៈ ឆ្នាំ២០១៩នេះ កាសែតកម្ពុជាសុវណ្ណភូមិ ពុំអាច​សុំការ​បក​ស្រាយ​ពី​លោក​ ហ៊ុប ថៃ អ្នកម៉ៅការផ្សារទាំងបីនេះបានទេ ព្រោះទូរស័ព្ទចូល​ពីរដង​គ្មានអ្នក​លើកទទួល។

សូមរំលឹកផងដែរថា លោក ហ៊ុបថៃ ធ្លាប់មានកាសែតក្នុង​ស្រុកជាច្រើន​ចុះផ្សាយពីរឿងអសកម្ម រឿងអាស្រូវ ដូចជាទឹកស្អុយហូរកាត់ផ្សារលើ សំរាមស្អុកពាសពេញផ្សារ មុខ​ផ្សារលើគ្មានចំណត បណ្តោយអោយរថយន្តចតពេញផ្លូវ បណ្តាលអោយកកស្ទះចរាចរណ៍ អ្នកក្រគ្មានកន្លែងលក់ដូរ អ្នកលក់បន្លែតែមួយកញ្ច្រែង ក៏យកផាស៊ីដែរ…។ល។ មហាជនបានចោទសួរថា បើលោក ហ៊ុបថៃ​ អសមត្ថភាពបែបនេះ ហេតុអ្វីនៅតែអាចឈរឈ្មោះជាអ្នក​ម៉ៅការ​ផ្សារបានរហូតមកដល់​សព្វថ្ងៃនេះ?

យោងតាមការ​ស្រាវ​ជ្រាវ ដើមឡើយ ហ៊ុបថៃ មិន​មែនជាអ្នក​មាន​ស្តុកស្តំអីនោះទេ តែតាំងពីបាន​ម៉ៅការ​គ្រប់គ្រង​ផ្សារលើមក ជីវភាពកាន់តែធូរធា មានបាន រហូត​ជិត​កើត​មហាសេដ្ឋីទៅហើយ នាពេលបច្ចុប្បន្ននេះ។

ប្រភពព័ត៌មានបែកធ្លាយមួយទៀត បានបង្ហើបថា លោក ហ៊ុបថៃ បានចំណាយលុយរាប់​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​មួយខែៗ ដើម្បីទប់តំណែង​របស់ខ្លួន និង​សូកប៉ាន់ដល់ស្ថា​ប័ណ​ពាក់​ព័ន្ធនានា​ដើម្បីបិតមាត់បិតភ្នែកបិត​ត្រចៀក កុំអោយរិះគន់រាល់រឿងអាស្រូវ និង​រឿង​អសកម្មផ្សេងៗ។

ពលរដ្ឋ​និង​អាជីវករមួយចំនួននៅខេត្តសៀមរាប កំពុងរងចំាមើល​ថាតើ លោក នួន ពុទ្ធារ៉ា អភិបាល​ក្រុង​​ថ្មីសម្តីផ្អែម ចាត់ការ​យ៉ាង​ណាចំពោះផ្សារក្រោម​ដែលធ្វើ​លើដីសួនច្បារ? ហើយតើទុកលោក ហ៊ុបថៃ អោយកាន់តំណែងជាអ្នកម៉ៅការ​ផ្សារទាំងបីនេះប៉ុន្មានរយឆ្នាំទៀត?៕ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន3686ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1342ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1404ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1469ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1561ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន950ដង ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម   អាន1987ដង ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន2065ដង សេចក្តីជូនដំណឹង   អាន1600ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន1587ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4026នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43068នាក់
ខែនេះ    352236នាក់
ឆ្នាំនេះ   2362775នាក់
សរុប   51722701នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 06:52