ជនពិការចុះដាំដើមឈើ៣ពាន់ដើម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 07 ឆ្នាំ 2019 វេលាម៉ោង 11:03 នាទី ចំនួនអានៈ 1406

មជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុនសែន គូលែន ៣១៧សៀមរាប បានចូលរួមធ្វើការដាំកូនឈើ ច្រើនប្រភេទប្រមាណជិត៣ពាន់ដើម ក្នុងឪកាសចូលរួមអបអររុក្ខទិវា៩កក្កដា។ ពិធីដាំកូនឈើនៃរុក្ខទិវា ដែលបានធ្វើនៅថ្ងៃទី៩កក្កដានេះ បានប្រព្រឹត្តទៅ នៅភូមិស្នារតេជោ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមវត្តមាន នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុនសែន គូលែន ៣១៧សៀមរាប លោក ឧត្តមសេនីយ៍ឯក ពៅ ស៊ា ដែលមានការចូលរួមដាំ ពីសំណាក់ គ្រួសារយោធិនពិការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រមាណជាង២៥០នាក់។ កូនឈើចម្រុះ មានប្រភេទបេង ធ្នុង ក្រញូង យាង ឈើទាល គគីរ ចំនួនជិត៣ពាន់ដើម បានធ្វើការដាំលើផ្ទៃដីចំនួន៣ហិចតា ដែលមានពីរគោលដៅ ត្រូវបានរៀបចំសម្រាប់ដាំ។ លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា បានថ្លែងនៅក្នុងឱកាសអបអរបុណ្យរុក្ខទិវាជាតិ៩កក្កដា ឆ្នាំ២០១៩ ថា ការកាប់បំផ្លាញព្រៃឈើ នឹងបង្កជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ។ លោកថា ទន្ទឹមគ្នានេះ យើងត្រូវរួមសាមគ្គីគ្នាបណ្តុះឡើងវិញ នូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះនូវទស្សនៈសន្សំសំចៃ ក្នុងការប្រើប្រាស់ផល និងអនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះនូវស្មារតី ថែរក្សាការពារ ចូលរួមដាំដើមឈើឡើងវិញ ។ លោក បានបន្តថា ពាក់ព័ន្ឋទៅនឹងបុណ្យរុក្ខទិវានេះដែរ គឺជាប្រពៃណីនៃបុណ្យរុក្ខទិវា ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ សម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ យើងទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ជួយជម្រុញផលប្រយោជន៍នានា ការបង្កបង្កើនផល កសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម។ លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា បានថ្លែងថា បុណ្យរុក្ខទិវានេះ គឺជាការដង្ហែតាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ដល់បញ្ហា ព្រៃឈើ និងការដាំដើមឈើជាអាទិភាពចំបង ហើយព្រះអង្គតែងតែ យាងចូលរួម ជាព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យរុក្ខទិវាជាតិ ជារៀងរាល់ឆ្នាំ កាលពីព្រះអង្គនៅមានព្រះជន្ម។ លោក បានបញ្ជាក់ទៀតថា លើសពីនេះទៀតនោះ បុណ្យរុក្ខទិវា គឺបានឆ្លុះបញ្ចាំងឱ្យឃើញ ពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើ គឺជាគោលដៅអាទិភាពខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយនិរន្តរភាពដើម្បី អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព ដែលទាំងអស់នេះ ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យបានប្រសើរឡើងជាបន្តបន្ទាប់។ ធនធានធម្មជាតិ គឺជាប្រភពធនធានមួយដ៏រស់រវើក និងមិនចេះរីងស្ងួត ប្រសិនបើយើង ទាំងអស់គ្នាចេះគ្រប់គ្រង ការពារ និងអភិរក្សឱ្យបានសមស្រប៕
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1617ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1375ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1393ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន1960ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1497ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1382ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1551ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន1946ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1601ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1397ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1715នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    40757នាក់
ខែនេះ    349925នាក់
ឆ្នាំនេះ   2360464នាក់
សរុប   51720390នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 03:29