ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 06:32 នាទី ចំនួនអានៈ 1602

លោក ប៉ែន យ៉ែម កំពុង​ស្រែកយំដង្ហើយហៅ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​​ មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា អោយ​ជួយ​គ្រួសារដ៏កម្សត់របស់​គាត់​ផង ព្រោះ​អាជ្ញាធរខេត្ត​សៀម​រាប បាន​ចេញ​សេចក្តីជូន​ដំ​ណឹង(ស.ជ.ណ) អោយ​គាត់​រុះ​រើផ្ទះចេញ​ពីដី​មួយ​កន្លែង​​ដែល​គាត់​បាន​រស់​នៅ​ជិត​១០​​ឆ្នាំហើយ ស្ថិត​នៅ​ក្នុង​ភូមិ​ចុងកៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

លោក ប៉ែន យ៉ែម មានវ័យ​ ៦០ឆ្នាំ មានមុខ​របរជាជាងជួសជុល​ម៉ូតូ ជាងប៉ះកង់ មាន​ភរិយា​ម្នាក់អាយុស្របាគ្នា និង​កូន​ស្រីតូចៗចំនួន ០៣នាក់ ដែល​កំពុង​រស់​ក្នុង​បន្ទុកគ្រួរសារ​ហាមាត់​ដូច​ចាប​រងចាំចំណី ហើយ​បច្ចុប្បន្ន ខ្ទម​ប្រក់​ស័ង្កសីដ៏តូច​ចង្អៀត​របស់គាត់ ​ស្ថិត​នៅ​លើ​ដងផ្លូវ​៦០ម៉ែត្រ ខាងលិចថ្នល់ ខាងជើងតារ៉ាង​បាល់​ទាត់​ប្រហែល២០០ម៉ែត្រ មាន​ក្បាល​ដី​ប្រ​វែង ០៦ម៉ែត្រ និង​ បណ្តោយ ៣៥ម៉ែត្រ ក្នុង​ភូមិ​ឃុំ​ខាងលើ។

លោក ប៉ែន យ៉ែម និង ភរិយា ព្រមជាមួយកូនៗតូចៗ​ បាន​លើក​ម្រាម​ដៃ១០ សំពះ លាយ​ឡំ​ជា​​មួយទឹក​ភ្នែក​ហូររហាម ប្រាប់​អ្នក​កាសែតកម្ពុជាសុវណ្ណភូម​ថា លោកបាន​មក​រស់​លើដីនេះ អស់​រយះពេល​០៩ឆ្នាំហើយ កាលដើម​ឡើយ​ដី​ដែល​គាត់​រស់​នៅនេះ ជា​ដី​ព្រៃ​ក្រឡិច​ក្រ​ឡុក គ្មាន​អ្នក​ណាគេ​ចាប់​អារម្មណ៍ទេ ឃើញ​ដូច្នេះ ស្រប​គ្នា​ជាមួយ​ជី​ភាព​ក្រី​ក្រ​ គ្មាន​ផ្ទះសំបែង គ្មាន​ដី​ធ្លី លោក​ក៏បាន​សម្រេច​ចិត្តមក​ធ្វើ​ខ្ទម​នៅ​ទីនេះ ហើយ​ប្រកប​របរជាជាងប៉ះកង់ ជាង​ជួស​ជុល​ម៉ូតូ​រហូត​ដល់សពថ្ងៃ។ លោកប៉ែនយ៉ែមបាន​បន្តថា កាលពីពីរឆ្នាំមុន លោក​ធ្លាប់​បាន​ដាក់​សំ​ណើរ​​ទៅ​មេភូមិ​ចុង​កៅស៊ូ និង​ចៅសង្កាត់​ស្លក្រាម សុំ​ធ្វើ​កម្ម​សិទ្ធិកាន់​កាប់​ដី​នេះដោយ​ស្រប​ច្បាប់ តែ​មេភូមិ​មិន​ធ្វើ​អោយ ចំណែក​ចៅ​សង្កាត់​វិញ​ថា នៅ​សិន​ទៅវាមិន​អី​ទេ និយាយ​ ដដែលៗ​ជាច្រើន​ដង។ លុះ​ដល់​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោក​ ប៉ែន យ៉ែម​ បាន​ធ្វើ​លិខិត​មួយ​​ច្បាប់​ដាក់​ទៅ​រដ្ឋ​បាល​​ខេត្ត​សៀម​​រាប តាម​រយះ​​លោកមេ​ភូមិ​ចុងកៅស៊ូ លោក​ចៅ​សង្កាត់​​ស្លក្រាម និង​លោក​​អភិបាលក្រុង ដើម្បី​​ស្នើសុំ​​ធ្វើ​កម្ម​សិទ្ធិកាន់កាប់​សាជាថ្មី​ម្តងទៀត តែ​ជាអកុសល្យ ត្រូវ​បាន​ឯកឧត្តម​ លី សំរិទ្ធ អភិបាល​រង​ខេត្តសៀមរាប បាន​ចេញ​លិខិត​ជូន​ដំណឹង ដ៏រន្ធត់​មួយ ដែល​មាន​ខ្លឹម​សារក្នុង​កម្ម​វត្ថុថា ត្រូវ​ធ្វើ​ការ​រុះ​រើ​សំណង់​របស់​លោក​ស្ថិត​លើ​ក្បាល​ដី​លេខ ៣៨៩៧ ដែល​ជាក្បាល​ដី​របស់​រដ្ឋ ស្ថិត​ក្នុង​ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុង​រយះ​ពេល​​១៥ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​ដំណឹង​នេះ។

​ស.ជ.ណ របស់​រដ្ឋបាល​ខេត្តសៀមរាប លេខ ១២០៤/១៩ ចុះ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ចុះ​ហត្ថលេខាដោយ ឯកឧត្តម​ លី សំរិទ្ធ បាន​ប្រគល់​អោយ​លោក​ ប៉ែន យ៉ែម នៅ​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

កាល​ពី​រសៀល​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោក ខៀវ សត ចៅ​សង្កាត់​ស្លក្រាម បាន​ប្រាប់​ចាងហ្វាងកាសែត កម្ពុជា​សុវណ្ណភូមិ​ថា ដី​ដែល​លោក​ ប៉ែន យ៉ែម រស់​នៅ​នេះ បាន​ដោះ​ស្រាយ​​គោល​នយោបាយជាមួយអាជ្ញាធរ​អប្សរារួចហើយ ដូច​នេះដី​នេះ ក្លាយ​ជាដី​របស់​រដ្ឋ ពុំ​អាច​ប្រគល់​អោយ​លោក ប៉ែម យ៉ែម បាន​ទេ ព្រោះ​លោក​ប៉ែនយ៉ែម​រស់​នៅលើ​ដី​រដ្ឋ ហើយ​ក៏​គ្មាន​គោល​នយោបាយ​ដោះ​ដូរអ្វីដែរ។

លោក ប៉ែន យ៉ែម និង ភរិយា ព្រម​ទាំង​កូន​តូចៗ បាន​ស្នើសុំ​ទៅ​ សម្តេច​ ហ៊ុន សែន មេត្តា​ជួយ​ដោះ​ស្រាយ​ជូន​គាត់​ផង បើ​អាជ្ញាធរ​ដេញ​ពួកគាត់​ តើ​អោយ​ពួកគាត់​ទៅរស់​នៅឯណា ព្រោះ​មិន​មាន​ផ្ទះសំបែង ដី​ធ្លី​ផ្សេងទៀតទេ។

សូម​រំលឹងផងដែរថា សម្តេច​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជាធ្លាប់​មាន​ប្រសាសន៍ថា បើ​ពលរដ្ឋគាត់​រស់នៅអាស្រ័យ​ផងយូរ​ឆ្នាំហើយ អោយ​ពួកគាត់​ទៅ ព្រោះ​ដី​នោះ​ជាដី​របស់​រដ្ឋ មិន​ដី…លោកឯងឯណា៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន1876ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1623ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1530ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1504ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1409ដង សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន1558ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1414ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន5939ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1401ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1405ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3370នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    149854នាក់
ខែនេះ    533134នាក់
ឆ្នាំនេះ   1915366នាក់
សរុប   51275292នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 03:00