ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 04:28 នាទី ចំនួនអានៈ 1357

ព្រះភិក្ខុ សេង វណ្ណា មានព្រះជន​៤៩ព្រះវស្សា គង់នៅ វត្តឥន្ទរង្សីពោធិញាណ ហៅវត្តនគរភាស ស្ថិតនៅក្នុង​ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មាន​រឿងរ៉ាវ​​អយុត្តិធម៌ ដោយមាន​ភិក្ខុមួយអង្គ​ផ្សេងទៀត បៀតបៀន ជិះជាន់ គំរាម​កំហែង ប្លន់យក​អំណាច​ បែងចែកទឹកដី ធ្វើ​អោយ​ព្រះអង្គមាន​ការ​ភ័យខ្លាច តក់ស្លុត ដង្ហោយហៅ​រក​យុត្តិធម៌។

ក្រោម​ដំបូល​រោងប្រក់ស័ង្កសីដែល​ត្រូវ​ខ្យល់បក់​លាយឡំ​នាំយក​ទឹក​ភ្លៀងលឺសំលេង​ឈូឆ​កាល​​ពី​រសៀល​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ព្រះភិក្ខុ សេង វណ្ណា បាន​រៀបរាប់​ពី​ជិវប្រវត្ត និង​ រឿង​រ៉ាវ​នៅ​ក្នុង​វត្តនគរភាស ប្រាប់​កាសែត​ កម្ពុជាសុវណ្ណភូមិ ទាំង​អួល​ដើម​កថា អាត្មាជាអ្នក​នៅស្រុក​ភូមិ​នេះឯង កាលពីព្រះជន​១៣ព្រះវស្សា អាត្មាបានបួសជាសាមណេនៅ​វត្ត​នគរ​ភាសនេះ​​កំឡុង​ឆ្នាំ១៩៨៩  ដល់​ឆ្នាំ១៩៩១អាត្មាបាន​បួសជាភិក្ខុ ឆ្នាំ១៩៩៤អាត្មាបានឡើង​ជាព្រះ​គ្រូវសូត្រឆ្វេង នៅឆ្នាំ​២០០៥​អាត្មាឡើង​ជាព្រះគ្រូសូត្រស្តាំ ហើយ​ឡើង​ជា​ព្រះ​ចៅ​អធិកា​ស្តី​ទី​បន្ទាប់​ពី​ព្រះគ្រូចៅ​អធិកា​ចាស់​ព្រះអង្គបានលាចាកសិក្ខាបទទៅ អត្មា​គង់​នៅ​ក្នុង​វត្ត​នគរ​ភាស​នេះយ៉ាង​សុខសាន្ត មិន​ដែល​មាន​សៅម៉ងអ្វីទេ ពុទ្ធបរិស័តចំណុះជើង​វត្ត តាជីយាយជី ឧបាសក ឧបាសិកា គាំទ្រអាត្មា ព្រោះអាត្មាបានធ្វើ​ព្រះវិហារ ធ្វើ​ផ្លូវ​ថ្នល់ជាច្រើន​ខ្សែនៅក្នុង​ឃុំនេះ តែអកុសល្យរយៈពេល​បីឆ្នាំកន្លងមក​នេះ មានភិក្ខុមួយអង្គព្រះនាម យឿង យុត ព្រះ​ជន​ជាង​សាមសិបព្រះវស្សា​ បាន​មក​គង់នៅ​វត្ត​នេះ តាំង​ខ្លួន​ជាព្រះចៅអធិកាវត្ត បែងចែក​ហែក​យក​ដី​វត្តជាង​ពាក់​កណ្តាល ហើយ​មាន​ពេល​ខ្លះ​បិត​ទ្វារព្រះវិហារ​មិន​អោយ​អាត្មាចូល​ថ្វាយ​បង្គំព្រះ អាត្មាមានការ​ឈឺចាប់​​បាន​ប្តឹង​ទៅ​ថ្នាក់​លើ​ជាច្រើន​ដង តាំង​ពីក្រោម​រហូត​ដល់​លើ តែ​គ្មាន​ពន្លឺយុត្តិធម៌អ្វីបន្តិច​សោះ ដែលជាហេតុ​ធ្វើ​អោយ ភិក្ខុ យឿង យុត បាន​ចិត្ត​កាន់​តែ​មើល​​ងាយអាត្មា រហូត​ហៅ​អាត្មា អាឆ្កែអាឆ្មា ជេរ​អាត្មាដាក់​តាម​មេក្រូ គំរាម​មិន​អោយ​អាត្មា ធ្វើ​បុណ្យ​ធ្វើ​ទាន មិន​អោយ​អាត្មា សាង​សង់ ឬ អភិវឌ្ឍន៍ អ្វី​ទាំង​អស់ ហើយ​ភិក្ខុយឿង​យុត បោះពាក្យ​សម្តីថា អោយ​អាត្មាដេកតែស៊ីទៅ ស្អីក៏មិន​បាច់​ធ្វើ​ដែរ នៅមាន​រឿង​រ៉ាវ​ច្រើន​ទៀត​ដែល​រៀបរាប់​មិន​អស់ទេ តាំង​ពី​ភិក្ខុ យឿង យុត នេះ​ចូល​មក​គង់​នៅ​វត្តនេះ…។ល។

កាលពីថ្ងៃទី២២ ២៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម​ ផន សុខា ជំនួយការ​ផ្ទាល់​សម្តេច​ព្រះ​សង្ឃរាជ្យទេពវង្ស ​បាន​ដង្ហែអង្គកឋិន​ទាន ចូល​វត្តនគរភាស ដែល​មាន​ការ​អនុ​ញ្ញាតិពី​សម្តេច​ព្រះ​សង្ឃ​រាជ ទេព វង្ស និង ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា ហើយ​ត្រូវ​បាន​ព្រះ​សង្ឃមួយ​អង្គ​ព្រះ​នាម លោកតាក្លិក ជាព្រះគ្រូសូត្រ​ឆ្វេង នៅវត្តនគរភាស ជា​បក្សពួក​របស់​ព្រះភិក្ខុ យឿង យុត បាន​បង្ហោះ​សារតាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុគរិះគន់​ ជេរប្រមាត ដល់​ឯកឧត្តម​ និង អ្នក​ចូលរួមដង្ហែអង្គកឋិនទាននេះទាំងអស់​ ដែលមាន​អត្ថន័យខ្លឹមសាដូចតទៅ: ឃ្លាទី១ថា នេះគឺជាក្រុម​បំផ្លាញ​សាសនា ធ្វើ​កឋិនពីរដង មិន​ដែល​ឃើញ​ទេ តើពុក​ម៉ែបង​ប្អូនណា ឬក៏តាម​វត្តអា​រាម​ណាធ្លាប់​ធ្វើ​ដែរ ខ្ញុំ​អោយ​បង​ប្អូន​ទាំង​បានឃើញ នូវ វត្ត ន/ស ស្រុក អ ង ជា ឃ្លាទី២ សូម​បងប្អូនជិតឆ្ងាយចងចាំ​ថាក្នុង​ប្រវត្តសាស្ត្រតើ​មានវត្តណាមានកឋិន​គ្រងពីរដងដែរទេ បើតាម​គំនិត​ខ្ញុំ​ថា មានតែ សង្ឃនោះ​ដើរ​កុហក់​បោក​ប្រាសបង​ប្អូន​ទេ​ដើម្បី​យក​លុយ​មក​ចែក​គ្នា​តែប៉ុណ្ណោះ​មេនឬ មិន​មែន​បង​ប្អូន​ពិចារណាដោយ​ខ្លួន​ឯង​ចុះ សូម​អរគុណ ឃ្លាទី៣ នាំគ្នាធ្វើ​តាម​ពួក​បំ​ផ្លាញ​សាសនា​សុទ្ធតែពួក​ឆ្កួតៗទាំង​អស់ ឃ្លាទី៤ មិន​ដែល​មាន​កឋិន​ណា​វត្តមួយ​ចូល​ពីរ​ដងទេ មាន​តែបោក​ប្រាសគេ ដើម្បី​យក​លុយ​ចែក​គ្នា​តែប៉ុណ្ណោះ ដើរកុហក់គេ​គ្រប់​ៗគ្នា

ឯកឧត្តម ផន សុខា ជំនួយការផ្ទាល់​របស់​សម្តេច​ព្រះសង្ឃរាជ្យ ទេព វង្ស លោក​ទំទាវ ទ្រង់ ឯកឧត្តម​ផ្សេងៗ ព្រម​ទាំង​អ្នក​ចូល​រួម​ដង្ហែអង្គកឋិន​ទាន​ខាងលើ​នេះ​មាន​ការ​ អាក់​អន់​ស្រពោន​ចិត្ត​យ៉ាង​ពន់ពេក ដែល​នៅ​ក្នុង​វត្តនគរភាស មាន​ព្រះសង្ឃចែកបក្សពួក បាន​​ប្រើ​សង្ឃ​ដី​ការ​ស្អុយ​​កខ្វក់​ រិះ​គន់​មើល​ងាយ ដៀលត្មេះ ដល់​ម្ចាស់​កឋិនទាន ដែល​មានចិត្តបុណ្យ​ ចិត្តធម៌ ក្នុង​ការ​ចូល​រួម​លើក​ស្ទួយ​ព្រះពុទ្ធសាសនា ដែល​ជាសាសនារបស់​រដ្ឋ។

សូម​បញ្ជាក់​ផង​ដែរថា កាលពីថ្ងៃទី១៣ ១៤ ខែតុលា ឆ្នាំ២០១៩ ភិក្ខុ យឿង យុត បាន​ដង្ហែអង្គ​កឋិនទាន​មួយ​ចូល​វត្តនគរភាស ដែល​ត្រូវ​បាន​ពលរដ្ឋ ឧបាសក ឧបាសិកា រិះ​គន់ថា កឋិន​មួយ​នេះ ខុស​នឹង​ទំនៀមទំលាប់ ព្រះ​ហែរកឋិនចូល​វត្ត​មុន​ឆ្លងព្រះវស្សា។

ដូនជីតាជីដែល​គាំទ្រព្រះភិក្ខុ សេង វណ្ណា បាន​ប្រាប់កាសែត​ កម្ពុជាសុវណ្ណភូមិថា “ព្រះភិក្ខុ សេង វណ្ណា ជាព្រះសង្ឃល្អ ស្លូតត្រង់ គ្មាន​ចិត្តលោភលន់ មិន​ចេះ​កេងប្រវ័ញ ចេះ​អភិវឌ្ឍន៍ វត្តអារាម ផ្លូវ​ថ្នល់ រៀន​សូត្រ​បាន​ជ្រៅ​ជ្រះ បួស​តាំង​ពី​ក្មេង​មិន​ព្រម​សឹក ព្រម​ដាក់ព្រះ​កាយ ដាក់​ចិត្ត​ថ្វាយ​ព្រះពុទ្ធសាសនា នៅ​ក្នុង​វត្តនគរភាសនេះ ព្រះអង្គមាន​ពលរដ្ឋ​គាំទ្រ​ច្រើន​ណាស់ នៅ​ស្រុកអង្គរជុំ​នេះ មិន​គួរណា​មាន​ព្រះភិក្ខុ យឿង យុត មក​បំផ្លាញ​ក្តីសុខ​នៅក្នុង​វត្តនេះទេ។ លោក​យាយបាន​បន្ថែមថា ពលរដ្ឋ​ ឧបាសក ឧបាសិកា មិន​គាំទ្រព្រះភិក្ខុ យឿង យុត អោយ​គង់​នៅ​វត្តនេះទេ ហើយ​ធ្លាប់​បាន​នាំ​គ្នា​ផ្តិតមេដៃបាន​ជាង​ប្រាំរយគ្រួសារ ប្តឹង​ទៅ​ថ្នាក់​លើ​ដែរ តែដាក់​ទៅ​ស្ងាត់ឈឹងរហូត​ រលាយសូន្យ ដូច​ក្រដាសត្រូវ​ទឹក មិន​ដឹង​ថ្នាក់​លើ​របស់​ព្រះ​សង្ឃ គិត​យ៉ាង​មេចនោះទេ ប្រហែល​ជា ព្រះភិក្ខុ យឿង យុត នេះមានខ្នងមានខ្សែធំហើយ បាន​ជា​មិន​​ដោះ​ស្រាយ​ រឿង​វិវាទនេះ”។

ព្រះភិក្ខុ សេង វណ្ណា ជាព្រះគ្រូសូត្រស្តាំ និង ជាព្រះចៅអធិការ​ស្តីទី ព្រម​ទាំង​ពុទ្ធបរិស័ត​ចំ​ណុះជើងវត្ត ពលរដ្ឋ ដូនជីតាជី ឧបាសក ឧបាសិកា នៅក្នុង​ឃុំ​នគរភាសនេះ សូម​សំនូម​ពរទៅ​ មន្ទីរធម្មការ និង​សាសានា ខេត្តសៀមរាប ក្រសួង​ធម្មការ និង សាសនា សម្តេច​ព្រះ​សង្ឃរាជ្យគ្រប់​អង្គ គ្រប់​ជាន់ថ្នាក់ មេត្តាជួយ​ដោះ​ស្រាយ​វិវាទនេះផង ព្រោះ​ព្រះភិក្ខុ យឿង យុត មិន​សម​ធ្វើ​ជាព្រះគ្រូចៅ​អធិការនៅ​វត្តនគរភាសនេះទេ ដោយ​ហេតុថា ព្រះភិក្ខុអង្គនេះ មាន​ចរិកពាល ចំណេះដឹងក៏ទាប ចូល​ចិត្តធ្វើ​សង្គ្រាម ពុះ​ហែក​បែងចែកទឹកដី ជិះជាន់​ ដល់​ម្ចាស់​ស្រុក ​ម្ចាស់ទឹក​ដី បង្កើតបក្សពួកនិយម ធ្វើ​អោយ​វត្តនេះ បាត់​បង់​ក្តីសុខ ដែលកន្លងទៅ​ ក្នុង​វត្ត​នេះ​​ ​ធ្លាប់​តែ​រស់​នៅ​សុខ​សាន្តជាយូរ​យាណាស់​មក​ហើយ។

នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ព្រះភិក្ខុ យឿង យុត បាន​មាន​សង្ឃដីកាតាម​ទូរស័ព្ទ​ប្រាប់​កម្ពុជាសុវណ្ណភូមិថា រឿង​រ៉ាទាំងប៉ុន្មានខាងលើ វាជារឿង​មិន​ពិតទេ ព្រះអង្គមិន​ដែល​បាន​ជេរប្រមាថ មិន​ដែល​បាន​បិត​ព្រះវិហារ ហើយ​ក៏មិន​បាន​បែងចែកទឹក​ដីអីដែរ។ ម្យ៉ាង​វិញ​ទៀត​ ព្រះអង្គមាន​លិខិត​តែងតាំងជាព្រះគ្រូចៅ​អធិការវត្តនគរភាស​​ពីសម្តេច​សង្ឃ​នាយ​ក​រង​ព្រះនាម អំ លឹមហេង មិន​មែន​គ្មាន​ការ​តែងតាំង​ដូច​ការ​ចោទ​ប្រកាន់នោះទេ។ ព្រះភិក្ខុ យឿង យុត បាន​ចោទមក​ព្រះភិក្ខុ សេង វណ្ណា វិញ​ថា ធ្លាប់​បាន​ខ្ចីលុយ​គណកម្មការវត្ត យក​ទៅ​ទិញ​ដីហើយ​សន្យាថា ចាំ​លក់​ដី​បាន​យក​មក​សងវិញ តែបាត់​ឈឹងរហូត ឯព្រះភិក្ខុ សេង វណ្ណា បាន​បដិសេធវិញ​ដែរថា មិន​ដែល​បាន​យក​លុយ​វត្ត​ទៅ​ទិញ​ដីទេ មាន​តែ​យក​លុយ​ដែល​ព្រះអង្គខំ​ស្រោចទឹក​បាន​ ទៅ​ធ្វើ​ផ្លូវ​ថ្នល់​ អោយ​អ្នក​ភូមិ​តែ​ប៉ុណ្ណោះ៕ ដោយ: ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន1395ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2452ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1746ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1396ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1541ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2021ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1356ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1469ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន1697ដង តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2122ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36272នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    139443នាក់
ខែនេះ    522723នាក់
ឆ្នាំនេះ   1904955នាក់
សរុប   51264881នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 18:24