សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់

ដោយៈ រ៉េត ភ្នំពេញ ថ្ងៃទី 16 ខែ 12 ឆ្នាំ 2019 វេលាម៉ោង 02:55 នាទី ចំនួនអានៈ 1422

នៅព្រឹកថ្ងៃច័ន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ២៥៨៨នាក់ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាស​នេះផងដែរ សម្តេច ហ៊ុន​ សែន បាន​មានប្រសាសន៍ថា សូមមន្ទីរពេទ្យ​ឯកជន​កុំដណ្តើមអ្នកជំងឺគ្នា តែបើដណ្តើមអ្នកជំងឺគ្នា សុំអោយមានការទទួលខុសត្រូវពីដើមដល់ចប់ ព្រោះ​​គ្លីនិក​ឯកជន​ភាគច្រើន​មាន​អ្នក​ជំងឺ ឬមាន​អ្នក​គ្រោះ​ថ្នាក់​ចរាចរណ៍ បើក​ឡាន​ប្រដេញ​គ្នា​ដណ្តើម​យក​អ្នក​ជំងឺទៅ​ព្យាបាល តែ​ដល់ពេល​អ្នក​ជំងឺឈឺធ្ងន់​មើល​មិន​ជា ចាប់​ផ្តើម​បញ្ជូន​ទៅ​ពេទ្យរដ្ឋ ជូន​កាល​ទៅ​មិន​ទាន់​ដល់​ពេទ្យ​រដ្ឋ​ផង អ្នក​ជំងឺដាច់​ខ្យល់​តាម​ផ្លូវ​ស្លាប់​បាត់ទៅហើយ ជូនកាល​ទៅ​ដល់ពេទ្យរដ្ឋ​ដាក់​តែសេរ៉ូម​បាន​តែ​ប៉ុន្មាន​ម៉ោងក៏ស្លាប់​បាត់​ទៅ ហើយ​ពលរដ្ឋ​នាំគ្នាជេរស្តីបន្ទោស​តែមន្ទីរ​​ពេទ្យរដ្ឋ ពេទ្យ​រដ្ឋ​ក្លាយជាកន្លែងរុំសាកសពជាចុង​ក្រោយ​ ពេទ្យ​រដ្ឋ​ជា​កន្លែង​ទទួល​ថ្មបាក់ សូមពេទ្យ​ឯកជននៅ​ក្នុង​ប្រទេស​កម្ពុជា​​​កុំធ្វើ​បែប​នេះ​បន្តទៅទៀត។ សម្តច​បាន​សង្កត់ធ្ងន់ថា គ្លីនិកឯកជន​បាន​យក​អ្នក​ជំងឺទៅ​ព្យាបាល​អស់រយះពេល​បីបួន​ថ្ងៃ យក​លុយ​អ្នក​ជំងឺឡើង​ខ្សោះ​អស់ពី​ខ្លួន អស់សាច់ស៊ី ហើយ​អ្នក​ជំងឺឈឺកាន់តែធ្ងន់ ទើប​បញ្ជូន​ទៅ​មន្ទីរពេទ្យរដ្ឋ ចេះអីក៏ចេះយ៉ាង​នេះ! ចេះហ្នឹងគេហៅថាចេះអី? ឈប់ទៅកុំចេះចឹងទៀត។

ម្យ៉ាងវិញទៀត សម្តេច ហ៊ុនសែន សុំអោយខាង​ក្រសួង​សុខាភិបាល និង មន្ទីរសុខាភិបាល គ្រប់គ្រង​អោយ​បាន​រឿង​ឱសថក្លែងក្លាយ ជៀសវៀង​ធ្វើ​អោយ​ខូច​សុខភាព​ និង​ប៉ះពាល់ដល់​អាយុជីវិតប្រជាបលរដ្ឋ។

ជាក់ស្តែង​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​ចំនួន​នៅក្នុង​ខេត្តសៀមរាប ម្ចាស់គ្លីនិក មិន​មាន​សញ្ញា​ប័ត្រ​​វេជ្ជបណ្ឌិតនោះទេ គឺ​យក​ឈ្មោះ​ វេជ្ជបណ្ឌិត​មួយចំនួន​នៅ​រាជធានីភ្នំពេញមក​ឈរឈ្មោះ​ជំនួស ពេល​មាន​រឿង​ម្តងៗ ហៅ​វេជ្ជបណ្ឌិតពី​ភ្នំពេញ​មក​អង្គុយ​ចាំផ្តល់បទសម្ភាសន៍ដល់​អ្នក​កាសែត បើនិយាយ​ពី​គ្លីនិកចិនវិញ ពួក​អស់​លោក​ជនជាតិចិន​ថៅកែគ្លីនិកនោះ តាំងខ្លួន​ជាវេជ្ជបណ្ឌិតមក​ពី​ស្រុកចិត តែតាម​ពិត​គ្មាន​សញ្ញាប័ត្រវេជ្ជបណ្ឌិតពិតប្រាកដនោះទេ ហើយ​ខាង​ស្ថាន​ទូត​ក៏មិន​បាន​ទទួល​ស្គាល់ថាជាវេជ្ជបណ្ឌិតដែរ នេះបើ​តាម​ការ​ស៊ើប​អង្កេត​កន្លង​មក​។​ ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប មានការ​ព្រួយ​បារម្ភខ្លាំងណាស់ សូម​មន្ទីរសុខាភិបាល និង ក្រសួង​សុខាភិបាល​រឹត​បន្តឹង​រឿង​នេះអោយ​បាន​ល្អផងទាន៕ ដោយ៖ ផ្លុង​ រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2134ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន1345ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1575ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន1438ដង ការបែងចែកវ័យរបស់នារី   អាន3653ដង នឹកសង្សាចាស់   អាន1723ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1369ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1318ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1612ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន1827ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4642នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43684នាក់
ខែនេះ    352852នាក់
ឆ្នាំនេះ   2363391នាក់
សរុប   51723317នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 07:57