អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 03 ឆ្នាំ 2020 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 584

អូរវប្បធម៌ធម្មជាតិ ដែ​លមាន​ឈ្មោះថា អូរបីតាប់ (អូរបាយតាប់) ស្ថិតក្នុង​ភូមិ​ស្រែ​​ណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ត​សៀមរាប ត្រូបានអ្នក​មាន​លុយ​ ឃុប​ឃិត​ជាមួយ​អាជ្ញា​ធរ ចាក់ដីលុប​ធ្វើ​ជាកម្មសិទ្ធិផ្ទាល់ខ្លួនផង និង ពុះឡូតិ៍លក់ យកលុយចែកគ្នាចាយយ៉ាង​រំភើយ គ្មាន​សមត្ថកិច្ច ឬ ជំនាញពាក់ព័ន្ធណាអើពើទាល់តែសោះ។

បុរស់មានសម្បុរខ្មៅស្រអែម មានវ័យប្រ​ហែលជិត៥០សិបឆ្នាំ កម្ពស់ប្រហែល១ម៉ែត្រ​៦៥ ដែល​មាន​ឈ្មោះថា គ្រូច សម្បត្តិ បានប្រាប់ កាសែត កម្ពុជាសុវណ្ណភូមិ ផ្ទាល់មាត់លើដីដែលគាត់​បាន​ចាប់​នៅ​មាត់​អូរ​បីតាប់ថា ចំណុចដែល​គាត់​បាន​ចាក់​លុប​នេះគឺ​ជាដីដែល​គាត់​បានទិញ​ពីលោក ផន ភន់ ជាយូរ​ឆ្នាំ​ណាស់មក​ហើយ ដែល​មានប្លង់ដីត្រឹមឃុំ ប្រថាប់ត្រាដោយ​លោក សួន ឡី មេឃុំចាស់។ ម្ចាស់ដីរូបនេះបានបន្តថា លោកចាក់ដីដើម្បីធ្វើផ្ទះ និង ធ្វើកន្លែងលក់ដូរខ្លះ ដោយ​អះ​អាង​ថា ដីរបស់លោកមិន​ចំអូរទេ តែបើដីអ្នកផ្សេងខាងលិចបានចាក់ចំអូរតែម្តង។

ថៅកែស្រី ម្ចាស់ដីឡូតិ៍ឈ្មោះ ម៉ាឡៃ ដែលបាន​ចាក់ដីខាងត្បូងថ្នល់ ទល់មុខដីលោក គ្រូច សម្បត្តិ នៅអូរបីតាប់ បានប្រាប់តាម​ទូរស័ព្ទថា ដីរបស់គាត់​មិន​ជាប់​ពាក់ព័ន្ធជាមួយអូរ ឬ ផ្លូវ​ច្បាប់​នោះទេ ព្រោះ​អ្នក​ណាក៏ស្គាល់គាត់ដែរនៅ​ឃុំ​ស្រែណូយនេះ ហើយ​គាត់​បាន​រស់​នៅ​ទី​នេះ​២០​ឆ្នាំ​ហើយ​ ឯដីរបស់គាត់​លក់​មួយឡូតិ៍តម្លៃ​បីម៉ឺនដុល្លារ ទំហុំ៥គុណ៥០ម៉ែត្រ អោយ​តែអ្នក​ណា​ទិញ​គាត់​​ហ៊ាន​ធានាអះអាងគ្រប់បែបយ៉ាងទាំងអស់។

នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាសុវណ្ណភូមិ ពុំអាច​សុំការ​បំភ្លឺពីលោកស្រីមេឃុំស្រែ​ណូយឈ្មោះ វ៉ក ណម បានទេ ព្រោះទូរស័ព្ទចូលបីដងលើកទទួលហើយតែមិន​និយាយឆ្លើយ​ឆ្លង​អ្វីទាំងអស់។

នៅព្រឹកដដែលនេះផងដែរ លោកអភិបាលស្រុកវ៉ារិន បានមាន​សប្រសាសន៍​​តាម​ទូរស័ព្ទមក​កម្ពុជាសុវណ្ណ​ភូមិថា លោកពុំបានដឹងរឿងចាក់ដីលុប​អូរនេះទេ ហើយ​ជំរុញ​អោយ​កម្ពុជា​សុវណ្ណភូមិ​សាក​សួរ​ទៅ​ម្ចាស់ដីខាងលើ​នេះទៅវិញ។

ចំណែកលោក រដ្ឋា ប្រធានបុរាណដា្ឋន​នៅខេត្ត​សៀមរាប បាន​ប្រាក់ក្រុម​ការ​ងារតាមទូរស័ព្ទថា អូរបីតាប់ មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរបស់បុរាណដ្ឋានទេ គឺស្ថិត​ក្រោម​ការ​គ្រប់​គ្រងរបស់​មន្ទីធន​ធានទឹក។

កាសែតកម្ពុជាសុវណ្ណភូមិ ពុំអាចសុំការបកស្រាយ​ពីមន្ទីរធនធានទឹកបានទេ ព្រោះគ្មានលេខ​ទូរស័ព្ទ​សម្រាប់ធ្វើ​ការ​ទំនាក់ទំនង។

ប្រភព​ពី​ប្រ​ជាពលរដ្ឋ និង មន្ត្រីរាជការមួយចំនួននៅឃុំស្រែណូយ បាន​លួច​ខ្សឹបប្រាប់កាសែត​ កម្ពុជា​សុវណ្ណភូមិថា ម្ចាសដី មេឃុំ និង​អ្នក​មាន​អំណាច ដែលមានតួនាទី​​ជាអង្គរក្ស​ម្នាក់ បាន​ឃុប ឃិត​គ្នា​ជាប្រព័ន្ទចាក់ដីវាតទីបំពានលើ​អូរបុរាណ ឬ អូរធម្មជាតិ ដែល​មាន​អាយុរាប់រយឆ្នាំមក​ហើយ គ្មាន​អ្នក​ណាគេអើពើទេ ព្រោះ​ខ្លាច​អំណាច​មេឃុំផង ខ្លាច​អំណាចលុយផង និង​អំណាច​របស់​លោក​ អង្គរក្សស័ក្កិធំម្នាក់នោះ​​ផង ហើយកម្ពុជាសុវណ្ណភូមិ​ក៏ពុំទាន់អាច​សុំការ​បក​ស្រាយ​ពី​លោក​​អង្គ​រក្ស​រូបនោះបានដែរ​ ព្រោះគ្មាន​​លេខ​ទូរស័ព្ទរបស់គាត់។

ប្រជា​ពលរដ្ឋ​និង​មន្ត្រីរាជការនៅ​ឃុំ​ស្រែណូយ សូមសំនូមពរ​ទៅ​ខាង​ជំនាញពាក់ព័ន្ធ មន្ទីរធន​ធាន​ទឹក ជាពិសេស​ឯកឧត្តម​ ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយការពារអភិរក្ស​អូរបីតាប់ អោយ​បាន​គង់​វង់ទុក​ជាសម្បត្តិរួមទៅថ្ងៃអនាគត់ផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1629ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1394ដង អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម   អាន1531ដង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង   អាន2420ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1528ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន1876ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1606ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2473ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1604ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1423ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5063នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    32916នាក់
ខែនេះ    342084នាក់
ឆ្នាំនេះ   2352623នាក់
សរុប   51712549នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 10:06