កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងសម្រាកព្យាបាល

ដោយៈ Siem Reap Siem Reap ថ្ងៃទី 04 ខែ 05 ឆ្នាំ 2021 វេលាម៉ោង 10:45 នាទី ចំនួនអានៈ 1849

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​៩៣៨​នាក់​បន្ថែម​ទៀត​ភាគច្រើន​បំផុត​ជា​អ្នក​រស់នៅ​រាជធានីភ្នំពេញ​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ អ្នក​ជំងឺ​កូវីដ១៩​ចំនួន​៣៦១​នាក់​ត្រូវ​បាន​ព្យាបាល​ជា ​សះស្បើយ ​និង​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​។ បើ​តាម​ក្រសួង​សុខាភិបាល ​គឺ​៣​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ខណៈ​អ្នក​ជំងឺ​កូវីដ១៩​មួយ​ចំនួន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ មិន​មាន​កន្លែង​សម្រាក​ព្យាបាល​ បន្ទាប់​ពី​បញ្ជូន​ពួក​គេ​ទៅ​ដល់​កន្លែង​ព្យាបាល​ជំងឺ​កូវីដ១៩​។

អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង៩៣៨នាក់នេះ គឺនៅភ្នំពេញមានដល់ទៅ៦០៨នាក់ ខេត្តកណ្ដាលមាន១៧៥នាក់ ព្រះសីហនុ ៧៧នាក់ បន្ទាយមានជ័យ ៥១នាក់ កំពង់ស្ពឺ ១៤នាក់ តាកែវ ៤នាក់ កំពង់ចាម ៣នាក់ ត្បូងឃ្មុំ ២នាក់ ពោធិ៍សាត់ ១នាក់ ស្វា​យ​រៀង ១នាក់ បាត់ដំបង ១នាក់ និងខេត្តសៀមរាបចំនួន១នាក់។ គិតមកត្រឹមថ្ងៃទី០៤ ខែឧសភានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៦ ២៩៩នាក់ ក្នុងនោះ ១៥ ៧៤៤នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០ កុម្ភៈ។ អ្នកកំពុងសម្រាកព្យាបាលសរុបវិញមាន១០ ៣៩៤នាក់ ខណៈអ្នកជាសះស្បើយមានចំនួនសរុប៥ ៧៩១នាក់។ ចំណែក អ្នកស្លាប់វិញ មានចំនួនដល់ទៅ១០៧នាក់ បន្ទាប់ពីរកឃើញស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ។

ជាការកត់សម្គាល់ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងជាបន្តបន្ទាប់។ កាលពីថ្ងៃទី០២ ខែឧសភា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧៣០នាក់​ ហើយថ្ងៃបន្ទាប់ គឺបានរកឃើញចំនួន៨៤១នាក់ និងថ្ងៃនេះទៀត បានរកឃើញដល់ទៅ៩៣៨នាក់ឯណោះ។ ស្របពេលអ្នកឆ្លងបន្តកើនឡើងខ្ពស់បែបនេះ អ្នកជំងឺកូវីដ១៩មួយចំនួនក៏កំពុងតែប្រឈមនឹងការខ្វះកន្លែងសម្រាប់សម្រាកព្យាបាលផងដែរ។

ជាក់ស្តែង កាលពីយប់ថ្ងៃចន្ទ គ្រូពេទ្យដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ម្នាក់បានទម្លាយឱ្យដឹងពីការខ្វះកន្លែងសម្រាកព្យាបាលនៅកន្លែងព្យាបាលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ តាមរយៈវីដេអូនៅតាមបណ្តាញសសង្គមហ្វេសប៊ុកជាង២០នាទី អ្នកជំងឺកូវីដ១៩នៅភូមិដំណាក់ធំ៣ក្នុងសង្កាត់ស្ទឹងមានជ័យ៣ជាង២០នាក់បានប្រាប់ថា ពួកគេត្រូវបញ្ជូនមកកន្លែងព្យាបាលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនេះ១យប់ហើយ តែមិនត្រូវបានក្រុមគ្រូពេទ្យប្រចាំការទទួល​ឱ្យចូលសម្រាកព្យាបាលនោះទេ ពោល គឺពួកគេរកកន្លែងសម្រាកនៅក្បែរៗនោះដោយខ្លួនឯង។

រីឯ គ្រូពេទ្យដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ក៏បានរិះគន់តាមវីដេអូក្នុងហ្វេសប៊ុកថា ក្រុមគ្រូប្រចាំការនៅទីនោះ បានអនុញ្ញាតឱ្យឡានដឹកអ្នកជំងឺចូល ប៉ុន្តែមិនទាន់ទទួលអ្នកជំងឺដែលធ្វើឱ្យមានការកកស្ទះឡានពេទ្យ និងអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងទីធ្លាពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំពោះបញ្ហានេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជាមិនទាន់អាចទាក់ទងសុំការបកស្រាយបំភ្លឺបាននៅឡើយទេនៅព្រឹកថ្ងៃអង្គារនេះ។

សូមបញ្ជាក់ថា បើទោះបីចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅតែបន្តកើនឡើងមិនថមថយក៏ដោយ ក៏ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី០៦ ខែឧសភា តទៅ។ ប៉ុន្តែតំបន់មួយចំនួនដែលនៅតែមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងអាចបន្តបិទដដែលតាមការសម្រេចរបស់អភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តក្នុងរាជធានី និងការសម្រេចរបស់អភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្រ្តក្នុងខេត្តកណ្តាល៕

ប្រភពព័ត៌មានៈRFI

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1487ដង របាំត្រុដិ (មានវីដេអូ)   អាន2560ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន1717ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1748ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1560ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1525ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន1886ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1670ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1495ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1511ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1436នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71027នាក់
ខែនេះ    178105នាក់
ឆ្នាំនេះ   2636008នាក់
សរុប   51995934នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:39