ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 05 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 03:13 នាទី ចំនួនអានៈ 1597

ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​កម្ពុជា បាន​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដាក់​កំហិត​ឲ្យ​ប្រជាជន​វៀតណាម និង​ជនជាតិ​ខ្មែរ​ឥស្លាម​ ចាកចេញ​ពី​ផ្ទៃ​ទឹក​នៅទីក្រុង​ភ្នំពេញ​ឲ្យអស់​ក្នុង​រយៈពេល​១​សប្តាហ៍។ ប៉ុន្តែ​តំណាង​ទូត​វៀត​ណាម​ដែល​ជិត​ផុត​អាណត្តិ​ បាន​អះអាង​ថា នេះ​គឺ​ជាការ​សម្រេច​ចិត្ត​ភ្លាមៗ ហើយធ្វើ​ឲ្យស្ថាន​ភាព​របស់​ប្រជាជន​នៅ​លើ​ភូមិ​អណ្តែត​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ជាពិសេសនៅ​ក្នុង​បរិបទ​កូវីដ១៩​។

គ្រួសារក្រីក្រ​ដែលរួមមានទាំងជនជាតិខ្មែរឥស្លាម និងភាគច្រើនមានប្រហែល១.០០០ គ្រួសារមានដើមកំណើតវៀតណាម ពួកគេបានរស់នៅទីនេះអស់រយៈពេលជាច្រើនជំនាន់ ប្រហែលជាង ៤០ ឆ្នាំមកហើយ និងមានប័ណ្ណស្នាក់នៅស្របច្បាប់ផងដែរ។​ នេះគឺជាការអះអាង​របស់ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅកម្ពុជាតាមរយៈ​​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅថ្ងៃទី៤​មិថុនា។

​បើតាម​ឯកអគ្គរដ្ឋទូត​​ដែល​ជិត​ផុត​អណត្តិរូបនេះ​ ការ​ដាក់​កំហិត​រយៈពេល​៧ថ្ងៃ ឲ្យ​ប្រជាជនទាំងនោះ​ចាកចេញ​ពីផ្ទៃទឹក​គឺលឿនពេក និងមិនអាចអនុវត្តទៅរួចឡើយ។ គ្រួសារភាគច្រើនក្រីក្រខ្លាំងណាស់គឺមានតែផ្ទះតូចៗអណ្តែតទឹក និងទូកមួយគ្រឿងដែល​បានមកពីការខ្ចីប្រាក់ដើម្បីចិញ្ចឹមត្រីនិងការ​ធ្វើ​នេ​សាទ​​ជាលក្ខណៈគ្រួសារ។

ដោយបានចុះទៅជួបផ្ទាល់កាលពីថ្ងៃទី៤មិថុនា លោក វូ ក្វាងមិញ និង​ប្រធានសមាគមវៀតណាម​នៅកម្ពុជា បាន​អះអាងថា ពួកគេបានដាក់ពាក្យស្នើសុំទៅអាជ្ញាធររាជធានីភ្នំពេញពន្យាដល់​ប្រជាជនទាំងនោះ ក្នុង​ការ​ចាកចេញ​ពីផ្ទៃទឹក រហូត​ដល់ពេល​ដែលអាចរកទីតាំងសមរម្យ​ដើម្បី​រស់​នៅលើ​គោក។

សាលា​រាជធានីភ្នំពេញ​បានប្រកាស​ទុកពេល​មួយសប្ដាហ៍​ឲ្យពលរដ្ឋ​កំពុងរស់នៅ​លើផ្ទៃទឹក​នៃភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​រុះរើ​ផ្ទះបណ្ដែតទឹក​ ផ្ទះទូកតូចៗ​ និងសំណង់​មិនរៀបរយ​លើផ្ទៃទឹក​និងបែចិញ្ចឹម​ត្រី ចេញ​ជាបន្ទាន់​ ចាប់ពីថ្ងៃទី២​រហូតដល់​ថ្ងៃទី៩មិថុនា​។​ ជំនួសឲ្យ​ការរស់នៅ​លើផ្ទៃទឹក​សាលារាជធានីភ្នំពេញ​លើកទឹកចិត្ត​ឲ្យពលរដ្ឋ​ដែលកំពុង​រស់នៅ​លើផ្ទៃទឹក​ ឡើងមករស់នៅ​និងចិញ្ចឹម​ត្រីនៅក្នុងស្រះ​លើដីគោក​វិញ​។

បើតាមសាលារាជធានីភ្នំពេញ ការរស់នៅលើទឹកបែបនេះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ការបន្ទោបង់ពាសវាលពាសកាលចូលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះ ខូចគុណភាពទឹក  បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណ​ភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកផងដែរ៕

ប្រភពព័ត៌មានៈ RFI

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន1477ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1460ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1561ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1389ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1679ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន1596ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1509ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1607ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1566ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន1809ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      33599នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    136770នាក់
ខែនេះ    520050នាក់
ឆ្នាំនេះ   1902282នាក់
សរុប   51262208នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 16:53