HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 05 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 1707

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human RightsWatch) រិះគន់​អាជ្ញាធរ​កម្ពុជា ដែល​មិន​បាន​ស៊ើបអង្កេត​ដោយ​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​ដ៏​លេចធ្លោ​ម្នាក់ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalearm Satsaksit) នៅក្នុង​រាជធានី​ភ្នំពេញ កាល​ពី​មួយ​ឆ្នាំមុន​។ ការរិះគន់​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែ​មិថុនា ចំ​ខួប​មួយឆ្នាំ​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​សកម្មជន​នយោ​បាយ​ថៃ​រូប​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើង​ថា រយៈពេល​មួយឆ្នាំ​មក​នេះ អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ស៊ើបអង្កេត​ដោយ​ម៉ឺងម៉ាត់​នោះ​ទេ ចំពោះ​ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​សកម្មជន​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​ពិនិត្យ​ឃើញ​ថា ក្នុង​ពេល​ជាមួយ​គ្នា​នេះ អាជ្ញាធរ​រដ្ឋាភិបាល​ថៃ​បាន​ចូលរួម​ចំណែក​តិចតួច​បំផុត ក្នុង​ការ​ស៊ើបអង្កេត ឬ​ជំរុញ​ឲ្យ​មាន​ដំណើរការ​ស៊ើប​អង្កេត​ករណី​នេះ។

នាយក​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាមស៍ (Brad Adams) លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី៤ មិថុនា ថា មួយឆ្នាំ​មក​នេះ ការ​បរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ស្វែងរក​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ កាន់តែ​លេចចេញ​ច្បាស់​ឡើង។ លោក​បន្ត​ថា អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ កំពុងតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណើរ​យឺតយ៉ាវ​របស់​ពួកគេ​ក្នុង​ការ​ស៊ើបអង្កេត​ដោយ​ចេតនា ទោះបីជា​ករណី​ចាប់ពង្រត់​នេះ កើតឡើង​កណ្តាល​ថ្ងៃ និង​នៅ​ចំពោះមុខ​សាក្សី​ជាច្រើន​នាក់​ក្តី។ លោក ប្រ៊ែដ អាដាមស៍ សង្កត់ធ្ងន់​ថា ភាព​ព្រងើយកន្តើយ​បែបនេះ នាំ​ឱ្យ​គេ​គិតថា រដ្ឋាភិបាល​កម្ពុជា និង​ថៃ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​លោក វ៉ាន់ឆាឡឺម នេះ។

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ មាន​វ័យ ៣៧​ឆ្នាំ ត្រូវ​បាន​ជនប្រដាប់អាវុធ​មួយ​ក្រុម​ចាប់ពង្រត់ កាលពី​ម៉ោង​ជាង​៤​ល្ងាច ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ ក្នុង​ពេលដែល​លោក​កំពុង​ដើរ​តាមផ្លូវ​ទៅ​ទិញ​ម្ហូបអាហារ​នៅ​មុខ​ខុនដូ ស្នាក់នៅ​របស់​លោក​ឈ្មោះ មេគង្គ ហ្គាឌិន (Mekong Garden)​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា មាន​សាក្សី​ជាច្រើន​នាក់ បាន​ឃើញ​បុរស​ប្រមាណ​បី​ទៅ​បួន​នាក់ បាន​ចាប់​រុញ​លោក វ៉ាន់ ឆាឡឺម ចូលក្នុង​រថយន្ត​ម៉ាកតូយ៉ូតា ហាយឡែនឌ័រ (Toyota Highlander)​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កម្ពុជា 2X2307 ហើយ​បើក​យ៉ាង​លឿន​ចេញ​ទៅ​បាត់​តែម្តង​។ អ្នក​រិះគន់​រដ្ឋាភិបាល​ថៃ​រូប​នេះ បាន​រត់គេច​ចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន បន្ទាប់ពី​រដ្ឋប្រហារ​យោធា ឆ្នាំ​២០១៤ និង​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​នៅតែ​បន្ត​រិះគន់​រដ្ឋាភិបាល​ថៃ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​គាត់។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ បងស្រី​របស់​លោក គឺ​លោកស្រី ស៊ីថាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) និង​ក្រុម​មេធាវី​ការពារ​ក្តី​របស់​គាត់ បាន​ចូល​ទៅ​បំភ្លឺ​នៅមុខ​ចៅក្រម​ស៊ើបសួរ​តុលាការក្រុង​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​រក​យុត្តិធម៌​ជូន​ប្អូនប្រុស។ លោកស្រី បាន​ដាក់​ភស្តុតាង​ជា​ឯកសារ​ចំនួន ១៧៧​ទំព័រ និង​ផ្តល់​សក្ខីកម្ម ជាច្រើន ដែល​បង្ហាញ​ថា លោក វ៉ាន់ឆាឡឺម បាន​ស្នាក់នៅ​ភ្នំពេញ​ពេល​ត្រូវ​បាន​គេ​ចាប់ជំរិត។

ទោះជា​បែបនេះ​ក្តី​មេធាវី​ការពារ​ក្ដី​ឱ្យ​បងស្រី​លោក វ៉ាន់ឆាឡឺម គឺ​លោក សំ ចំរើន ថ្លែង​ថា ចាប់តាំងពី​ថ្ងៃ​បងស្រី​ជនរងគ្រោះ​ចូល​បំភ្លឺ និង​ថ្ងៃ​ដាក់​ឯកសារ​នោះ​មក តុលាការ មិន​ដែល​បាន​កោះហៅ​ទៅ​បំភ្លឺ​ជាថ្មី ឬ​ជូនដំណឹង​អំពី​លទ្ធផល​នៃ​ដំណើរការ​ស៊ើបអង្កេត​នោះ​ទេ​។ លោក​បន្ត​ថា កន្លង​មក លោក​ធ្លាប់​បាន​ដាក់​លិខិត​ស្នើសុំ​បំពេញ​កិច្ច​មួយ​ចំនួន​ទៅ​តុលាការ​ដែរ ហើយ​ពេលនោះ​ចៅ​ក្រុម​ស៊ើបសួរ បាន​បញ្ជាក់​ផ្ទាល់មាត់​ថា គាត់​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ស៊ើប​ជំនួស​មួយ​រួច​ហើយ ប៉ុន្តែ​បដិសេធ​ក្នុង​ការ​បង្ហាញ​ដីកា​នោះ។ មេធាវី​រូប​នេះ បញ្ជាក់​ថា ពេល​នេះ លោក​កំពុង​ព្យាយាម​ស្នើសុំ​ពិនិត្យមើល​ដីកា​បង្គាប់​ឲ្យ​ស៊ើបសួរ​នោះ ដើម្បី​ដឹង​ឲ្យ​ច្បាស់​ថា តើ​សមត្ថកិច្ច​ក្នុង​ស្ថាប័ន​ណាមួយ​ជា​អ្នក​ទទួល​បន្ទុក​ស៊ើបសួរ ហើយ​ស៊ើបសួរ​លើ​ចំណុច​អ្វីខ្លះ៖ «យើង​កាលណា​ឯកសារ​មួយចំនួន​ក្នុងនាម​ជា​មេធាវី ហើយ​មាន​វិជ្ជាជីវៈ​ធម្មតា​អាច​ពិនិត្យ​ឯកសារ​សំណុំរឿង​ដោយ​ពេញលេញ​និង​ដោយ​គ្រប់​ជ្រុងជ្រោយ។ អ៊ីចឹង​ទៅ អត់​បាន​ពិនិត្យ​ឯកសារ​មួយចំនួន​យើង ជា​មេធាវី​របស់​ជនរងគ្រោះ បារម្ភ​ខ្លាច​ដំណើរការ​វា​អត់​បាន​ប្រព្រឹត្ត​ទៅ​បាន​រលូន ម៉ត់ចត់ និង​មាន​ប្រសិទ្ធភាព ។ យើង​ជា​មេធាវី​ក៏​មាន​ព្រួយបារម្ភ​ដែរ​លើ​ការ​យឺតយ៉ាវ ឬ​លើ​ប្រសិទ្ធភាព​នៃ​ការ​ស៊ើបសួរ»។

ទាក់ទង​ករណីនេះ អ្នកនាំពាក្យ​ប៉ូលិស​ក្រុងភ្នំពេញ លោក សាន សុខសីហា បដិសេធ​ក្នុង​ការ​ឆ្លើយតប ដោយ​លោក​បង្វែរ​ឲ្យ​សាកសួរ​ទៅ​ខាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​វិញ៖ «ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង ថា សូម​ឲ្យ​ជួយ​សួរ​ទៅ​ខាង​អគ្គស្នងការ​នគរបាល​ជាតិ ព្រោះ​ការងារ​នេះ​នៅ​ខាងលើ​គេ​អ្នក​ធ្វើការងារ​នេះ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ជាច្រើន​លើក ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​យល់ស្រប​ចំពោះ​ការ​លើកឡើង​របស់​អង្គការ​យូមែន រ៉ៃត៍ វ​ច្ឆ ព្រោះ​ករណី​របស់​លោក វ៉ាន់ ឆាឡឺម បាន​កើតឡើង​មួយឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​ទាំង​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌ និង​រហូត​ចូល​ដល់​ស្ថាប័ន​តុលាការ ក៏​នៅ​មិន​ទាន់​បំភ្លឺ​ករណីនេះ​ឱ្យ​បាន​ច្បាស់លាស់ ជាពិសេស​អំពី​ដំណើរការ និង​លទ្ធផល​ស៊ើបអង្កេត ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មាន​ទំនុកចិត្ត​នោះ​ទេ។ លោក យល់​ថា អាជ្ញាធរ​កម្ពុជា គួរតែ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ដោយមាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ និង​អ្នកជំនាញ​ឯករាជ្យ ដើម្បី​ឱ្យ​សាធារណជន និង​សហគមន៍​អន្តរជាតិ អាច​ជឿ​ទុកចិត្ត​បាន និង​បញ្ជៀស​ការរិះគន់ ឬ​ការ​ចោទប្រកាន់​ផ្សេងៗ៖ «​ចង់​មិន​ចង់​គេ​មានការ​រិះគន់​អ៊ីចឹង​ហើយ ក៏ប៉ុន្តែ​បើសិន​ខាង​កម្ពុជា​យើង មិន​ចង់​ឲ្យ​មានការ​រិះគន់​គឺ​ទាល់តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការងារ​នេះ ហើយ​បង្ហាញ​ទៅ​ក្រុម​គ្រួសារ ឬក៏​សាធារណជន​ថា ខ្លួន​បាន​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​យកចិត្តទុកដាក់​ហើយ​ក្នុង​លក្ខណៈ​ណាមួយ​ដែល​គេ​ជឿទុក​ចិត្ត​បាន ប៉ុន្តែ​យើង​ឃើញ​ហើយ​ដូច​អត់​មាន​ឃើញ​អ្វី​ជា​ដុំកំភួន​សោះ​»។

កន្លង​មក ស្ថាប័ន​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក៏​ខ្វាយខ្វល់​យ៉ាង​ខ្លាំង​អំពី​ជោគវាសនា​របស់​លោក វ៉ាន់ ឆាឡឺម និង​បាន​ផ្ញើ​លិខិត​ផ្លូវការ​ចំនួន​២​លើក​ជូន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យ​ផ្តល់​ព័ត៌មាន​ទាំងឡាយ​ជុំវិញ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នេះ​នៅ​រាជធានី​ភ្នំពេញ។ ទោះជា​យ៉ាងណា អាជ្ញាធរ​កម្ពុជា​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​នោះ​នៅឡើយ​ទេ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊េដ អាដាមស៍ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​និង​ថៃ មិន​អាច​លុបបំបាត់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ លោក វ៉ាន់ឆាឡឺម បាន​ឡើយ​។ លោក អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ​ទាំងឡាយ ត្រូវតែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ថៃ ឱ្យ​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​គ្រប់បែប​យ៉ាង ដើម្បី​ស្វែងរក​លោក វ៉ាន់ឆាឡឺម និង​ផ្តល់​យុត្តិធម៌​សម្រាប់​គាត់ និង​គ្រួសារ​របស់​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពព័ត៌មានៈ RFA

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2077ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1512ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1557ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1561ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1566ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1575ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1361ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1682ដង លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន1843ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន1919ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38302នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    141473នាក់
ខែនេះ    524753នាក់
ឆ្នាំនេះ   1906985នាក់
សរុប   51266911នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 20:09