ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរថយន្តដឹកសត្វតុកកែ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 08 ឆ្នាំ 2021 វេលាម៉ោង 04:57 នាទី ចំនួនអានៈ 1500

កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទីរសៀល ​ខាងផ្នែករដ្ឋបាល​ព្រៃឈើបន្ទាយស្រីដែល​ដឹក​នាំដោយលោក លី សុផា នាយរដ្ឋ​ផ្នែក បាន​ឃាត់រថយន្តរបស់ក្រុម​ហ៊ុន​វីរ:ប៊ុនថាំ​​មួយគ្រឿងនៅភូមិគោគឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ចំណុចក្បែរផ្លូវ​ហៃវ៉េចេញ​ពី​ត្រាវកុដដែល​បាន​ដឹក​សត្វតុកែចំនួន​៩៨៤ក្បាល​មក​ពីខេត្តព្រះវិហារ។

លោក លី សុផា នាយរងផ្នែករដ្ឋបាល​ព្រៃឈើបន្ទាយស្រី បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅ​រសៀលម៉ោង៣ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះថា ”រថយន្តដឹកតុកកែខាងលើនេះ ចេញដំណើរ​ពី​ខេត្ត​មណ្ឌលគីរី មក​ដាក់តុកកែនៅស្រុរវាង ខេត្តព្រះវិហា រួចចេញដំណើរមក​ខេត្តសៀមរាប​ដោយ​ឆ្លងកាត់ស្រុកស្វាយលើ ចូលមក​ក្រុងសៀមរាបតាមផ្លូវត្រាវកុដ លុះមកដល់ក្បែរចំណុច​ផ្លូវហៃវ៉េស្ថិតក្នុងឃុំបាលាំង ស្រុកប្រាសាទបាគង ក៏ត្រូវបានកម្លាំងរបស់លោកស្ទាក់ឃាត់ឆែកឆេ ទើបឃើញសត្វតុកកែនៅក្នុងធុងខ្លាសេជាច្រើនក្បាល។ លោកលីសុផាបានបន្តថា នៅពេលរាប់សត្វ​តុកកែ ខាងតំណាងក្រុមហ៊ុនវីរ:ប៊ុនថាំ ក៏នៅរាប់ជាមួយគ្នាដែរ។ ខណ:នោះអ្នក​តំណាងខាងក្រុមហ៊ុបានសួរ​ខ្ញុំថា ”តើតុកកែទាំងនេះត្រូវផាកពិន័យអស់ប៉ុន្មាន? ខ្ញុំឆ្លើយថា អត់ដឹងទេ ចាំខ្ញុំសួរទៅខាងអង្គការ​វៃអេដសិន“។ ខាងអង្គការវៃអេដបានប្រាប់ថា តុកកែ១ក្បាលពិន័យជាទឹកប្រាក់ចំនួន ៥ដុល្លារអាមេរិក ហើយយោងតាមច្បាប់ព្រៃឈើត្រូវគុណនឹង៣ថែមទៀត ដូច្នេះអស់ប្រហែល៣ម៉ឺនដុល្លារ។ លោកលីសុផា បន្ថែមថា ”ខ្ញុំមិនមែនជាអ្នកពិន័យទេ គ្រាន់តែប្រាប់តាមអ្វីដែលតំណាងក្រុម​ហ៊ុន​បានសួរ ហើយខ្ញុំក៏មិន​បាន​ទារប្រាក់៣ម៉ឺនដុល្លារដូចការចោទប្រកាន់របស់ក្រុមហ៊ុន​វីរ:ប៊ុនថាំបាន​ចោទប្រកាន់នោះដែរ“។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាល​ព្រៃឈើខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅរសៀល​ថ្ងៃទី១៨ដដែលនេះថា ”គ្មានអ្នក​ណាបានទារប្រាក់ពីក្រុមហ៊ុន​វីរ:ប៊ុនថាំ៣ម៉ឺនដុល្លារដូចការចោទ​ប្រកាន់នោះទេ វាជារឿងមិនពិតទាល់តែសោះ ខ្ញុំសូមបដិសេធន៍ការចោទប្រកាន់នេះទាំងស្រុង“។ លោក ម៉ុង ប៊ុនលីម បានអោយដឹងថា ការដឹកជញ្ជូនតុកកែខាងលើនេះ ត្រូវបានចោទក្នុងមាត្រា៤៤ និងមាត្រា ៩៦ ចំណុច១៩ នៃចបាប់ស្តីពីប្រៃឈើ។

យោងតាមច្បាប់ស្តីពីព្រៃឈើ ក្នុងមាត្រា៤៤ បានចែងថា ”ពពួកសត្វព្រៃគ្រប់ប្រភេទ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាសម្បត្តិ​របស់​រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើ​ដែលរួមមាន: ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ថលជិលកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងទៀត ព្រមទាំអពងកូនរបស់វា“។ ឯសត្វតុកកែ​នេះវាចាត់ចូលជា ឧរង្គសត្វ។ មាត្រា៩៦ បានចែងថា ”ត្រូវពិន័យអន្តរការណ៍ពី​រដ្ឋបាល​ព្រៃឈើ​ជាប្រាក់ចំនួនពីពីរ(២) ទៅបី(៣)ដង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយ​ដូចខាងក្រោម:

មាត្រា៩៦ ចំណុចទី១៩ បានចែងផងដែរ​ថា ”ដឹកជញ្ជូន ធ្វើពាណិជ្ជកម្ម សន្និធិ កែឆ្នៃសំណាក ឬនាំចូលសត្វព្រៃរស់ និងសំណាកក្នុងក្រុមមានដោយបង្គួរ ដោយគ្មានលិខិតអនុញ្ញាត“។

លោក សុម៉េង តំណាងអោយក្រុមហ៊ុនវីរ:ប៊ុនថាំ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ដដែលនេះផងដែរថា ”ខ្ញុំអត់ដឹងអីផង អត់ដឹងថាខាងមេព្រៃគេគិតមេចដែរ ព្រោះ​ពេល​ខ្ញុំទៅ​ដល់​កន្លែងដោះស្រាយក្នុងរឿងចាប់តុកកែខាងលើ គេដោះស្រាយរួចបាត់ទៅហើយ រឿងថាទារប្រាក់៣ម៉ឺនដុល្លារខ្ញុំអត់ដឹងទេ“។

យោងតាមការសិក្សាស្រាវជ្រាវកន្លងទៅ គេសង្កេតឃើញថា ក្រុមហ៊ុដឹកជញ្ជូន និងក្រុមហ៊ុន​ដឹក​អ្នក​ដំណើរមួយចំនួន តែងតែបំពានច្បាប់ដោយលួចលាក់ លួចបង្កប់ ដឹករបស់ខុសច្បាប់ ដូចជា ផលអនុផលព្រៃឈើ ដឹកសត្វព្រៃ ដែលច្បាប់បានហាមឃាត់ជាដើម​។ ម្យ៉ាងវិញទៀតក៏មានក្រុម​អ្នក​ដឹក​ឈើខុសច្បាប់មួយចំនួន បាន​យក​រថយន្តឃ្លុបបិតជិតសម្រាប់ដឹកទំនិញមក​ដឹក​ឈើ​ដើម្បីបន្លំភ្នែកសមត្ថកិច្ចផងដែរទាំងនៅខេត្តផ្សេង និង ខេត្តសៀមរាបជាដើម៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2146ដង ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ   អាន1547ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1432ដង សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន1576ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន1325ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន5942ដង ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង   អាន1620ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1427ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1362ដង លោកស្រី ឌិនថាណារ៉ា ភរិយាលោក ម៉មសូណង់ដូ បន្តប្ដឹងទៅតុលាការកំពូល   អាន1373ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31308នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    177792នាក់
ខែនេះ    561072នាក់
ឆ្នាំនេះ   1943304នាក់
សរុប   51303230នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 22:56