អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមករាឆ្នាំ២០២២ នៅក្លឹបកីឡាវាយសីខេត្តសៀមរាប SBC។

ដោយៈ Siem Reap Siem Reap ថ្ងៃទី 30 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 2095

ក្លឹបសៀមរាបម្ចាស់ផ្ទះ ទទួលបានមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ប្រកួតវាយសីពានរង្វាន់ ៧មករា !

ក្លឹបវាយសី SBC ខេត្តសៀមរាប បានបើកសម្ពោធជាផ្លូវការហើយ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្របពេលគ្នា ជាមួយនឹងការប្រកាសលទ្ធផល នៃការប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ៧មករា លើកទី២១។ នៅក្នុងព្រឹត្តិការណ៍នេះដែរ សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ក៏ត្រូវបានប្រកាសជាផ្លូវការ ទទួលស្គាល់ជាសមាជិកពេញសិទ្ធិ នៃមាជិកសហព័ន្ធកីឡាវាយសីកម្ពុជា ផងដែរ។  ឯកឧត្តម លី កុសល ប្រធានសហព័ន្ធវាយសីកម្ពុជា និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានវត្តមានជាគណៈអធិបតី នៅក្នុងពិធីនេះ និងមានការចូលរួមផងដែរ នៃប្រតិភូ និងក្រុមកីឡាករ កីឡាការិនី នៃបណ្តាសម្ព័ន្ធ និងក្លឹបកីឡាវាយសី មកពីរាជធានី ខេត្ត ក្រុង ជាច្រើនក្រុម។ 

ឆ្លងកាត់រយៈ២ថ្ងៃនៃការប្រកួត របាយការណ៍បច្ចេកទេស ដែលចេញបង្ហាញដោយសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា ក្នុងការប្រកួតនេះ មានសម្ព័ន្វកីឡាវាយសីមកពីបណ្តាខេត្តចំនួន៤ និងក្លឹបកីឡាវាយសីចំនួន១៤ផ្សេងទៀត មកពីបណ្តាក្រសួង-អង្គភាព ខេត្ត-ក្រុងទូទាំងប្រទេស សរុបចំនួន ១៦៨នាក់។ ការប្រកួតរួមមាន៧វិញ្ញាសារ ចាប់គូតាមលំដាប់អាយុ  រួមមានគូពិសេសបុរសចាប់ពីអាយុ៣៥ឆ្នាំ ដល់លើសអាយុ៥០ឆ្នាំ គូបុរសពិសេស១៩ឆ្នាំ និងក្រោមអាយុ១៨ឆ្នាំ គូយុវជនក្រោម១៦ឆ្នាំ និងគូចុងក្រោយ គឺគូចម្រុះ បុរស-នារី មិនគិតអាយុ ។
មេដាយសម្រាប់ការប្រកួតនេះ រួមមានមេដាយមាសចំនួន១៤ មេដាយប្រាក់ចំនួន១៤ និងមេដាយសំរឹទ្ធ មានចំនួន២៨ ដោយសារតែមានចំណាត់ថ្នាក់លេខ៣ស្ទួន។ ជាការកត់សម្គាល់ ក្លឹបកីឡាវាយសី SBC ខេត្តសៀមរាប ដែលជាម្ចាស់ផ្ទះ ដណ្តើមបានមេដាយមាសចំនួន៨ លើ១៤  មេដាយប្រាក់ចំនួន៤ លើ១៤  និងមេដាយសំរិទ្ធចំនួន១៤ លើ២៨។

ឯកឧត្តម ឧត្តមសេនីយឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញនូវក្តីមោទភាពក្រៃលែង ចំពោះជំហាននៃការរីកចំរើនវិស៏យវាយសីកម្ពុជា។ ការបើកសម្ពោធក្លឹបកីឡាវាយសី SBC ដែលបានរចនាបំពាក់ឧបករណ័បច្ចេកទេសក្នុងកម្រឹតស្តង់ដារអន្តរជាតិ គឺជាការបោះជំហានថ្មីមួយទៀតរបស់ខេត្តសៀមរាប។ ក៏ជាមោទនភាពបន្ថែមទៀត សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប បានចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាវាយសីកម្ពុជាផងដែរ។ សម្រាប់ក្តីរំភើបកក់ក្តៅលើសពីនេះ គឺវត្តមាននៃបណ្តាក្លឹប និងសម្ព័ន្ធកីឡាវាយសី នៃបណ្តាខេត្ត-ក្រុងជាច្រើនដែលត្រូវបានទទួលស្គាល់ជាសមាជិកសហព័ន្ធកីឡាវាយសីកម្ពុជាហើយនោះ បានចាត់ប្រតិភូ ដឹកនាំកីឡាករ កីឡាការិនីឆ្នើមៗ ធ្វើដំណើរមកកាន់ទីក្រុងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្តដ៏ល្បីល្បាញ ដើម្បីមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

អភិបាលខេត្តសៀមរាប ( ឯកឧត្តម ទៀ សីហា ) បានវាយតម្លៃខ្ពស់ចំពោះសាវតានៃការបង្កើតឡើងនៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ ៧មករា ថាគឺជាការរក្សាស្មារតីនៃការដឹងគុណមិនអាចកាត់ថ្លៃបាន ចំពោះប្រវត្តិសាស្រ្តនៃការរស់នៅឡើងវិញនៃប្រជាជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាស្រ្ត និងជាព្រឹត្តិការណ៍ ដែលបាននាំមកនូវមិត្តភាព សាមគ្គីភាព និងសុខភាពផងដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា ឆ្នាំ២០០១ គឺជាឆ្នាំដំបូងនៃការបង្កើតឡើងនៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ ៧មករា ដោយជ្រើសរើសយកខេត្តកណ្តាលជាខេត្តទី១ នៃព្រឹត្តិការណ៍នេះ។ សហព័ន្ធកីឡាវាយសីកម្ពុជា ដែលជាអ្នកផ្តើមបង្កើតព្រឹត្តិការណ៍នេះ បានកំណត់ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ បន្តវេន។ ឆ្នាំទី២១ ត្រូវនឹងឆ្នាំ២០២២ ខេត្តសៀមរាបមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ព្រឹត្តិការណ៍ប្តូរវេនលើកទី២២ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ ៧មករា នឹងត្រូវធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  កីឡា 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1486ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1469ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1480ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1553ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1447ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2095ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1591ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1436ដង តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?   អាន1402ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2149ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23171នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    169655នាក់
ខែនេះ    552935នាក់
ឆ្នាំនេះ   1935167នាក់
សរុប   51295093នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 18:40