ព័ត៌មានក្ដៅ

សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី២១

ដោយៈ Siem Reap Siem Reap ថ្ងៃទី 30 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 05:14 នាទី ចំនួនអានៈ 1885

សៀមរាប៖ សម្ពន្ធវាយសីខេត្តសៀមរាប បានធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតអបអរទិវាជ័យជំនះ៧មករា លើកទី២១ ឆ្នាំ២០២២។ 

ការប្រកួតនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែមករា ឆ្នាំ២០២២ នៅក្លិបវាយសីខេត្តសៀមរាប។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ឋកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា
នេះជាលើកដំបូងសម្រាប់ខេត្តសៀមរាប សហការជាមួយសហព័ន្ឋកីឡាវាយសីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី២១ឆ្នាំ២០២២ នេះ។ លោកថា មានកីឡាករ កីឡាការិនីមកពីទូទាំងប្រទេសចំនួន១៨ក្លឹបស្មើនឹង១៥៤រូបបូករួមទាំងកីឡាកិត្តិយសនិងក្រុមប្រតិភូមកពីសហព័ន្ឋកីឡាវាយសីកម្ពុជាផងសរុបជាង២០០រូបបានអញ្ជើញចូលរួម។ 

លោក ជាម សុភា បន្តថា សម្រាប់កម្មវិធីប្រកួតមាន៧វិញ្ញាសារ និងមាន៩១ប្រកួត បែងចែកទៅតាមកម្រិតអាយុ ។
លោកអគ្គលេខាធិការ សហព័ន្ធវាយសីកម្ពុជា
បានវាយតម្លៃខ្ពស់ ចំពោះទីតាំងនៃការរៀបចំព្រឹត្តិការណ៍នេះ ថាមានអ្នកចូលរួមប្រកួតច្រើនជាងខេត្តផ្សេងៗនៃបណ្តាឆ្នាំមុនៗដែលបានរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ ជាពិសេសខេត្តសៀមរាបមានកីឡាករជាប់ក្នុងក្រុមជំរើសជាតិចំនួន៧រូប សម្រាប់ត្រៀមទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិនៅប្រទេសវៀតណាម នាខែមេសាខាងមុខ ខណៈដែលកីឡាជំរើសជាតិទូទាំងប្រទេសមានចំនួន១៦រូប។លោក អគ្គលេខាធិការបញ្ជាក់ថានេះជាការប្រកួតលក្ខណៈមិត្តភាពដើម្បីដណ្តើមពានរង្វាន់ ទុកសម្រាប់ខេត្តរៀងៗខ្លួន និងដើម្បីបំរុងឬក៍ត្រៀមចូលរួមប្រកួតជំរុះតាមខេត្ត រួចហើយទើបឈានទៅប្រកួតទូទាំងប្រទេសសម្រាប់ជ្រើសរើសកីឡាជំរើសជាតិបាន ។លោកបានចាត់ទុកក្លឹបសម្ពន្ឋកីឡាវាយសីខេត្តសៀមរាបថាជាគំរូដ៍ល្អមួយសម្រាប់ទូទាំងប្រទេស ព្រោះក្លឹបនេះមានលក្ខណៈធំទូលាយ ផាសុខភាព ស្របតាមស្តង់ដារបច្ចេកទេសអន្តរជាតិ ខណៈដែលប្រកួតជាលក្ខណៈជាតិក្តីនិងលក្ខណៈអន្តរជាតិក្តី នៅពេលខាងមុខ សហព័ន្ឋកីឡាវាយសីកម្ពុជានឹងសហការស្នើសុំទីតាំងនេះធ្វើការប្រកួតកីឡាវាយសីដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិទៀតផង ជាពិសេសការប្រកួតកីឡាស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។កីឡាវាយសីរបស់កម្ពុជាបានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាតិជាច្រើនដងមកហើយ តែសម្រាប់កម្ពុជាកីឡាប្រភេទនេះនៅមានកម្រិតដោយសារការហ្វឹកហាត់ដោយខ្លួនឯងនៅតាមផ្ទះរៀងៗខ្លួនមិនបានដិតដល់ រួមទាំងវិន័យក៏មិនបានល្អដូចការហ្វឹកហាត់ជុំគ្នានោះទេ ទើបទទួលបានលទ្ឋផលពុំជាទីគាប់ចិត្តឡើយ។

លោក សោមសមសក្តិ ប្រធានសម្ពន្ឋកីឡាវាយសីខេត្តសៀមរាប មានប្រសាសន៍ថា៖ការបង្កើតក្លឹបនេះឡើងគឺស្របតាមឆន្ទៈនៃការចង់បានរបស់អភិបាលនៃគណៈអភិបាលខេត្តដែលមានការតាំងចិត្តខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនិងស្របតាមការរីកចម្រើនរបស់ពិភពលោក អនុលោកមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសុខុមាលភាពពេញលេញ ទទួលបានការអប់រំ មានសមភាពយេនឌ័រ សុខភាពអនាម័យសាធារណៈ បង្កើតការងារជូនប្រជាពលរដ្ឋនៅទីក្រុងនិងតាមសហគមន៍។ល។
លោក សោម សមសក្តិ បញ្ជាក់ថា៖បើគ្មានថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក៍យើងពុំមានថ្ងៃនេះនិងមិនទទួលបាននូវសមិទ្ឋផលសព្វបែបយ៉ាងដូចថ្ងៃនេះដែរ ជាពិសេសមានថ្ងៃ៧មករាបាននាំមកនូវកំណើតទី២និងមានសន្តិភាពរហូតមកដល់សព្វថ្ងៃ ហេតុនេះទើបយើងបានរៀបចំនូវព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី២១ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឡែកនេះជាលើកទី១សម្រាប់ខេត្តសៀមរាប ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះសហការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងបំណងដើម្បីឱ្យអ្នកនិយមចូលចិត្តកីឡា មានសុខភាពរាងកាយរឹងមាំ រក្សាចំនងសាមគ្គីភាពមិត្តភាពយូរអង្វែង និងដើម្បីទាក់ទាញអ្នកទេចរជាតិនិងអន្តរជាតិមកទស្សនាខេត្តសៀមរាបឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការលើគ្រប់វិស័យបន្ទាប់ពីបានអាក់ខានដោយសារវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ អស់រយៈពេលជាងពីរឆ្នាំមកនេះ។

លោកក៏បានអំពាវនាវឱ្យបងប្អូនមហាជនទូទៅត្រូវចេះស្រឡាញ់សុខភាព និងនាំគ្នាលេងកីឡា ហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីសុខភាពរាងកាយ ចាកឆ្ងាយពីជំងឺផ្សេងៗ និងសូមកុំភ្លេចការពារខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩ យើងត្រូវរៀនរស់តាមបែបគន្លងថ្មីជាមួយជំងឺកូវីដ-១៩ ដោយការអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ៣ការពារនិង៣កុំរបស់រាជរដ្ឋាភិបាល។ បើតាមលោក សោម សមសក្តិ ធ្វើការរម្លឹកពីសាវតាមុននឹងកកើតក្លឹបនេះ គឺរូបលោកនិងសហការីបានប្រមូលក្មេងៗដែលគ្រួសារមានជីវភាពខ្វះខាត គ្មានផ្ទះសម្បែងស្នាក់នៅពិតប្រាកដ(ក្មេងអនាថា)នៅក្បែរៗទីតាំងនៃក្លឹបប្រមាណជាជាង១០០នាក់ឱ្យពួកគាត់បានសិក្សាភាសាអង់គ្លេសក្រៅម៉ោង អប់រំពួកគាត់និងផ្តល់ការងារឱ្យពួកគាត់តាមរយៈកិច្ចការអនាម័យក្នុងក្លឹបអស់រយៈពេល៥ឆ្នាំ ឥឡូវនេះពួកគាត់ធំពេញរូបរាង និងមួយចំនួនតូចមានភាពស្ទាត់ជំនាញក្នុងការលេងសីផងដែរ បច្ចប្បន្នសហព័ន្ឋវាយសីកម្ពុជា បានទទួលយកពួកគាត់ទៅបណ្តុះបណ្តាលដើម្បីត្រៀមយកទៅប្រកួតនៅក្រៅប្រទេសនិងស៊ីហ្គេម នាពេលខាងមុខនេះផងដែរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  កីឡា 

ព័ត៌មានដែលមានទំទាក់ទំទង

ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1043ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1125ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1244ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1147ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1352ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន1468ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន1243ដង រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន1296ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1225ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1136ដង
ព័ត៌មានផ្សេងៗទៀត
ផ្សាយពាណិជ្ជកម្ម

 

 លិខិតមិត្តអ្នកអាន
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      323នាក់
ម្សិលមិញ    5876នាក់
សប្ដាហ៍នេះ    60854នាក់
ខែនេះ    31929នាក់
ឆ្នាំនេះ   288858នាក់
សរុប   46252207នាក់
ថ្ងៃទី 05 ខែ 02 ឆ្នាំ 2023 ម៉ោង 05:22