ព័ត៌មានក្ដៅ

លោក ហាប់ ដា នៅតែប្រកាន់ជំហរប្តឹងលោក សាន្ត រដ្ឋស៊ីង

ដោយៈ Siem Reap Siem Reap ថ្ងៃទី 07 ខែ 02 ឆ្នាំ 2022 វេលាម៉ោង 08:50 នាទី ចំនួនអានៈ 1845

ខេត្តសៀមរាប: នៅរសៀលម៉ោង៣និង៤០នាទី ថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២២ នេះ លោក ហាប់ ដា ប្រធានសហគមន៍នេសាទចុងឃ្នៀស បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទថា លោកពិតជាត្រូវបានលោក សាន្ត រដ្ឋស៊ីង ទះកំភ្លៀងពីដៃមែន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៤ និង២០ នាទីរសៀល នៅចំណុចកុងត្រូលផ្លូវចុះទៅបឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក ហាប់ ដា បានបន្តទៀតថា លោកបានដាក់ពាក្យបណ្ដឹងចូលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវហើយតែពុំទាន់ឃើញហៅបំភ្លឺ ចំណែកឯភាគីខាងលោក សាន្ត រដ្ឋស៊ី ក៏ពុំទាន់មានការចរចាជាមួយលោកដែរ។ លោក ហាប់ ដា ប្រធានសហគមន៍នេសាទចុងឃ្នៀដបានបន្ថែមថា ពេលលោក សាន្ត រដ្ឋស៊ីង ជិះឡានទៅដល់កន្លែងកើតហេតុចុះពីឡានភ្លាមបានទះកំផ្លៀងលោកពីរដៃ នៅពេលដែលលោកហើយនិងអ្នកជុំវិញពុំបានដឹងខ្លួនទាន់ ដូច្នេះពុំមានអ្នកណាថតរូបភាពទាន់ឡើយ។

នៅរសៀលដដែលនេះផងដែរ កាសែតកម្ពុជាសុវណ្ណភូមិ ព្យាយាមសុំការបំភ្លឺបន្ថែមពីលោក សាន្ត រដ្ឋស៊ីង តែទូរស័ព្ទចូលពុំមានអ្នកលើកទទួល។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រាវនៅមានការងឿងឆ្ងល់ហើយសង្ស័យថា តើចំណូលពីការលក់អាចម៍ដីស្តាបឹងពារាំងខាងលើនេះ គេយកទៅណា ហើយចែកជាមួយអ្នកណា? ហេតុអ្វីក៏ស្ថាប័នពាក់ព័ន្ធ មិនបញ្ចេញរបាយការណ៍ទាំងនេះឲ្យពលរដ្ឋបានដឹងផង ឬមួយចែកគ្នាដាក់ហោប៉ៅរៀងៗខ្លួន? ដូចកាលពីស្ដារបារាយណ៍សប្បនិមិត្ត យកស្លឹកត្នោតខ្ចប់ស្ករត្នោត កាលពីប៉ុន្មានឆ្នាំមុនថ្មីៗនេះ។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទកាលពីល្ងាចថ្ងៃ៦ ខែគុម្ភៈ ឆ្នាំ២០២២ម្សិលមិញថា ចំណូលដែលបានពីការជីកស្ដារលក់អាចម៍ដីបឹងពារាំង ខាងសង្កាត់មិនទទួលបានមួយកាក់មួយសេននោះទេ កិច្ចការទាំងនេះគឺពាក់ព័ន្ធជាមួយនឹងខាងខេត្តនិងខាងមន្ទីរតែប៉ុណ្ណោះ។ ចៅសង្កាត់រូបនេះបានបន្ថែមថា ទោះលោកមិនបានចំណូលក៏លោកមិនបានអន់ចិត្តអ្វីដែរ លោកប្រាថ្នាសុំឱ្យតែបាន បាទបឹងពារាំងជ្រៅសម្រាប់ត្រីរស់នៅបន្តពូជ ទុកសម្រាប់ឲ្យសត្វស៊ី និងសម្រាប់ប្រជាពលរដ្ឋនេសាទ នៅរដូវវស្សា។

សូមបញ្ជាក់ផងដែរថា បុរសដែលធាក់តុពីរជើងនៅក្នុងរូបវីដេអូនេះគឺឈ្មោះ សាន្ត រដ្ឋស៊ីង ដែលរងការចោទប្រកាន់ថាប្រើអំពើហិង្សាខាងលើ៕ ដោយ៖​ ផ្្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ស្រ្តីមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេកាប់សម្លាប់ទម្លាក់ទឹកអូរទាំងអាក្រាតកាយ   អាន1209ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន1243ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1234ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1125ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1405ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1081ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន1520ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1130ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1123ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1256ដង
ព័ត៌មានផ្សេងៗទៀត
ផ្សាយពាណិជ្ជកម្ម

 

 លិខិតមិត្តអ្នកអាន
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      384នាក់
ម្សិលមិញ    5876នាក់
សប្ដាហ៍នេះ    60915នាក់
ខែនេះ    31990នាក់
ឆ្នាំនេះ   288919នាក់
សរុប   46252268នាក់
ថ្ងៃទី 05 ខែ 02 ឆ្នាំ 2023 ម៉ោង 05:59