ព័ត៌មានក្ដៅ

ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2022 វេលាម៉ោង 01:48 នាទី ចំនួនអានៈ 1043

នៅរសៀលថ្ងៃទី២៧ ខែនិនា ឆ្នាំ២០២២ ម្សិលមិញនេះ ការិយាល័យរបស់គណៈគ្រូពេទ្យ ត្រូវ​បាន​បើកសម្ភោធន៍​ដាក់ឱ្យប្រើប្រាសជាផ្លូវការស្ថិតក្នុង ភូមិចន្លោង​ សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប ក្រោមអធិបតីភាព​​ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាល​ខេត្តសៀមរាប​ រួមជាមួយភ្ញៀវកិត្តិយស និងមន្រ្តីរាជការសាធារណៈជាច្រើនស្ថាប័នផងដែរ។

លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានគណៈគ្រូពេទ្យ​ខេត្តសៀមរាបបានមាន​ប្ររសាសន៍​ប្រាប់​កាសែត កម្ពុជាសុវណ្ណភូមិថា នៅខេត្តសៀមរាបមានសមាជិកក្រុម​ប្រឹក្សាគណៈគ្រូពេទ្យចំនួន១១​រូប និងគណៈគ្រូពេទ្យជាង៦រយរូប ហើយថវិការចំនួន​ជាង៦ម៉ឺន​ដុល្លារអាមេរិក​​​ដែល​បាន​ចំណាយទិញផ្ទះល្វែង ចំនួន២ល្វែង​ធ្វើ​ជាការិយាល័យនេះគឺកើតចេញពីការរួមសាមគ្គីរបស់​សមាជិក​គណៈគ្រូពេទ្យខេត្ត​សៀមរាបទាំងអស់គ្នា រួមជាមួយគណនីយភាព តម្លាភាព ហើយជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​ក្រុម​គណៈគ្រូពេទ្យ​មាន​ការិយាល័យផ្ទាល់ខ្លួន​បែបនេះ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា សមិទ្ធិផលនេះនឹង​រក្សាដល់មនុស្ស​ជំនាន់ក្រោយ​ អ្នក​បន្តវេន មានកន្លែងធ្វើការសមរម្យ នឹងឱ្យសមទៅនឹងតម្លៃកេរត្តិ៍ឈ្មោះ កិត្តិយសជាគ្រូពេទ្យ ព្រោះមិនមានអ្វីអមតទេ មុខតំណែងតួនាទីមិន​មានប្លង់រឹងទេ មានតែអំពើល្អទេ​ដែល​រក្សា​កេរ្តិ៍ឈ្មោះបានយូរអង្វែង។ លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានគណៈគ្រូពេទ្យ​ខេត្តសៀមរាប បាន​បន្ថែមថា ពិធីជុបលៀងក្រោយ​ពេល​​សម្ភោធន៍ល្ងាចនេះ ថវិការដែលចំណាយ​គឺបានមក​ពីសប្បុរសជន​ទាំងអស់ អ្នកខ្លះជួយជាថវិការ អ្នក​ខ្លះទឹកសុទ្ធ អ្នក​ខ្លះស្រាបៀរ ហើយលោកវេជ្ជបណ្ឌិតក៏សូមថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពស់ខ្ពស់របស់គណអធិបតី ភ្ញៀវ​កិត្តិយសដែលបាន​ចូររួម និងសប្បុរសជនជិតឆ្ងាយដែលបានជួយឧបត្ថមដល់កម្មវិធីទាំងមូល។

គេសង្កេតឃើញថា កន្លងមក​នៅពេលក្រុម​គ្រូពេទ្យ​មាន​បញ្ហាអ្វីមួយប៉ះពាល់ដល់អាយុជីវិត​មនុស្ស​ តែងតែមានកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ ឬកងរាជអាវុហត្ថ មក​នាំ​ខ្លួន​គ្រូពេទ្យ​ដោយ​មិន​មាន​ជូនដំណឹងដល់ប្រធាន​ស្ថាប័នរបស់គ្រូពេទ្យឡើយ។ ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ​បាន​ចេញព្រះរាជក្រឹត្យ​ និងសេចក្តីជូនដំណឹងរបស់គណៈគ្រូពេទ្យជាតិ ស្តីពីនីតិវិធីចាប់ខ្លួនគ្រូពេទ្យ ត្រូវមាន​វត្តមានគណៈគ្រូពេទ្យជាចាំបាច់។

យោងតាម មាត្រា១៧ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នក​ប្រកបវិជ្ជាជីវៈ​វិស័យសុខាភិបាល ចែងថា ”រាល់ការវិនិច្ឆ័យ និងនីតិវិធីរបស់តុលាការ ឬស្ថាប័នមានសមត្ថកិច្ចផ្សែងៗ ពាកក់ព័ន្ទនឹងការ​ប្រព្រឹត្តរបស់អ្នក​ប្រកបរបរវិជ្ជាជីវៈសុខាភិបាល ចាំបាច់ត្រូវមានការចូលរួមពីគណៈវិជ្ជាជីវៈសុខា​ភិបាលដែលពាក់ព័ន្ធ“៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1315ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1149ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1272ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1268ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1157ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1262ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1130ដង ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​   អាន1067ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1146ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1396ដង
ព័ត៌មានផ្សេងៗទៀត
ផ្សាយពាណិជ្ជកម្ម

 

 លិខិតមិត្តអ្នកអាន
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      226នាក់
ម្សិលមិញ    5876នាក់
សប្ដាហ៍នេះ    60757នាក់
ខែនេះ    31832នាក់
ឆ្នាំនេះ   288761នាក់
សរុប   46252110នាក់
ថ្ងៃទី 05 ខែ 02 ឆ្នាំ 2023 ម៉ោង 04:15