កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 05 ឆ្នាំ 2022 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 1935

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ លោក លី ហាំងសេង អភិជនម្នាក់នៅក្នុងខេត្តសៀមរាប ត្រូវបាន​កូនស្រីបង្កើតឈ្មោះ សេង ប៉ជូ ដែលមានវ័យ២៦ឆ្នាំ បានលើកកៅអីគប់ទៅលើ​រូបលោក បណ្តាលអោយមានរបូសស្នាម ហើយនាងបាន​ប្រើភាសាជេរប្រមាតទៅលើឪពុករបស់ខ្លួន ព្រមទាំងបណ្តេញឪពុកចេញពីផ្ទះ នៅមុខព្រះសង្ឃ និងមុខអតិថិជនជាច្រើននាក់។

យោងតាមប្រភពពីអតិថិជនអ្នកទិញផ្ទះល្វែងរបស់លោក លី ហាំងសេង នៅផ្លូវជន្លង ភូមិតាវៀន ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅព្រឹកដដែលនេះថា មូលហេតុដែលបណ្តាលអោយ​មាន​ហឹង្សានេះកើតឡើង ដោយសារតែកូនស្រីរបស់លោក​ លី ហាំងសេង បាន​បើកហាង​(បារ)​នៅលើ​ផ្ទះដែលពួកគាត់បានទិញរួច ហើយនៅព្រឹកថ្ងៃទី២៨នេះ សេង ប៉ជូ បាននិមន្តព្រះសង្ឃធ្វើ​ពិធីសូត្រមន្តឡើងហាងបើកថ្មី ទើបពួកគាត់សាកសួរទៅលោក លី ហាំងសេងថា “ហេតុអ្វីលក់ផ្ទះអោយពួកគាត់​ហើយ បែជាទៅធ្វើហាងលក់ដូរលើផ្ទះរបស់គាត់អញ្ចឹង”? លោក លី ហាំងសេង បាន​ឆ្លើយថា ”គាត់អត់ដឹងអីទេ អត់បានធ្វើហាងអីទេ“ ដើម្បីបញ្ជាក់ពួកគាត់ (អតិថិជនទិញផ្ទះ) បាន​នាំលោក លី ហាំងសេង ទៅដល់កន្លែងផ្ទះល្វែង ទើបឃើញកូនស្រីគាត់កំពុងធ្វើ​ពិធីសូត្រមន្តឡើងហាង ហើយលោក លី ហាំងសេង បានឃាត់កូន និងឃាត់ព្រះសង្ឃអោយឈប់សូត្រមន្ត ព្រោះផ្ទះនេះបានលក់ទៅអោយគេហើយ នេះជាហេតុផលបណ្តាលអោយ សេង ប៉ជូ មានការខឹងក្រេវក្រោធច្រឡោតតោតតូង យកដៃច្រានដេញឪពុកអោយចេញពីផ្ទះ ជេរផង ប្រមាតផង ដេញទាំងអតិថិជនផង ហើយលើកកៅទីបោកលើ​ឪពុក តែឪពុកគេផុត​បន្តិច របួសតែកំភួនដៃប៉ុណ្ណោះ។

លោក លី ហាំងសេង បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅព្រឹកថ្ងៃទី២៨នេះ បន្ទាប់ពីកើតហេតុថា ”កូនស្រីខ្ញុំពិតជាបានវាយខ្ញុំអោយមានរបួសស្នាមមែន (មើលរូបភាព) ហើយខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅតាម​ផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌“។

សេង ប៉ជូ កូនស្រីលោក លី ហាំងសេង បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិ នៅរសៀលថ្ងៃទី២៨ដដែលនេះថា ”នាងពុំបានវាយឪពុកអោយមានរបួសស្នាមដូចការចោទប្រកាន់នោះទេ នាងគ្រាន់តែ លើកកៅអីគប់ចោលតែប៉ុណ្ណោះ បើនាងមាន​បំណងវាយឪពុកមែន កណ្តាលមុខ ឬកណ្តាលក្បាល គ្មានខុសបន្តិចឡើយ“។ សេង ប៉ូជូន បានបន្ថែមថា ”ដីនេះផ្ទះនេះមិនមែនជារបស់ខ្ញុំមែន តែវាជាទ្រព្យសម្បត្តិ​របស់ម៉ាក់ខ្ញុំ និងប៉ាខ្ញុំ ហើយខ្ញុំជាកូនរស់នៅទីនេះយូរហើយ ហាងដែលខ្ញុំធ្វើគឺជាឃ្លាំង​ចាស់ បើអតិថិជន​ចង់បានផ្ទះយកលុយទៅបង់នៅធនាគារទៅបានផ្ទះហើយ ម្យ៉ាងវិញទៀត រឿងរ៉ាវដីផ្ទះនេះជាប់បណ្តឹង​នៅតុលាការ មានទាំងដីការក្សាការពារ ពុំទាន់ដាច់ស្រេចទេ គ្មានអ្នកណាអាចមកទាមទារបាន​ឡើយ។

យោតាមមាត្រា ២១៧ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បទហឹង្សាដោយចេតនា បាបចែងថាៈ អំពើហឹង្សា​ប្រព្រឹត្ត​ដោយចេតនាទៅលើអ្នក​ដទៃ ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ៦ ០០០​ ០០០ (ប្រាំមួយលាន)​ រៀល៕ ដោយៈ ផ្លុងរ៉េត (រក្សាសិទ្ធិគ្រប់យ៉ាងដោយ កាសែតកម្ពុជាសុវណ្ណភូមិ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1430ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន4248ដង រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1615ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1322ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1342ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន2416ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន1940ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន2405ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន1553ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1501ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      393នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    11969នាក់
ខែនេះ    41043នាក់
ឆ្នាំនេះ   3226071នាក់
សរុប   49189420នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 04:58