ព័ត៌មានក្ដៅ

លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ្រួសារ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 06 ឆ្នាំ 2022 វេលាម៉ោង 03:41 នាទី ចំនួនអានៈ 1030

នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានដឹកនាំសមត្ថកិច្ចចុះអនុវត្តដីកាសម្រេចរក្សាកាពារ លើក្បាល ដីចំនួន៤ប្លង់ ស្ថិតក្នុង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ការសម្រេចចុះអនុវត្តដីកាបែបនេះ ក៏ព្រោះតែផ្តើមចេញពីការលោភលន់ ក្នុងរង្វង់គ្រួសារ ដោយភាគីខាងប្អូន ឃុបខិតលួចធ្វើប្លង់ដីផ្ទេរកម្មសិទ្ធិឲ្យទៅអ្នកដទៃ។ ម្ចាស់បំណុលមានឈ្មោះ អ៊ុក ឱសិល ភេទស្រី រស់នៅភូមិឃុំខាងលើត្រូវជា ម្តាយ និងមានកូនប្រុសឈ្មោះ ស្វាង សីហា តំណាងដើមបណ្តឹងរដ្ឋប្បវេណី។ ចំណែកសហកូនបំណុល ទី១ ឈ្មោះ តូច កត្តា ភេទស្រី . ទី២ ឈ្មោះ ស្វាង សេរីសុភា ភេទស្រី, ទី៣ ឈ្មោះ ស្វាង រស្មី ភេទប្រុស ។

ដីកាសម្រេចរក្សាការពារ របស់សាលាដំបូងខេត្តសៀមរាប លេខៈ៧៤.ពសរវ/ឈ បញ្ជាក់ថា ចាត់ចែងជាបណ្តោះអាសន្ន ដោយហាមឃាត់សហកូនបំណុលមិនអោយលក់ដូរ.ជួល.ផ្ទេរសិទ្ធិកម្មសិទ្ធិ.ដាក់បញ្ចាំ. ដាក់ធានា.ធ្វើប្រទានកម្ម.ធ្វើបណ្តាំមរតក អោយតតិយជនណាមួយផ្សេងទៀតឡើយ និងហាមចាក់ដីឈូសឆាយ សាងសង់សំណង់ផ្សេងៗ លើអចលនវត្ថុដូចខាងក្រោម ដីទំហំ ៣៩៩៧ ម៉ែត្រការ៉េ ក្បាលដីលេខ ៥៣១៥ , ដីទំហំ ៣៨៤០ ម៉ែត្រការ៉េ ក្បាលដីលេខ ៥៣១៦ ,ដីទំហំ៨៦៨ ក្បាលដីលេខ ៥៣១៧ និង ដីទំហំ ១៦៥៧ ម៉ែត្រការ៉េ ក្បាលដីលេខ ៣០២៩ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោក ឡុង សារ៉ាត់ អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប ដែលបានចុះអនុវត្តផ្ទាល់បានអោយដឹងថា ដោយសាក្បាលដីទាំង (បួន) ខាងលើ កំពុងដំណើរការប្តឹងផ្តល់នៅតុលាការ ហើយសហកូនបំណុល នាំគ្នាចាក់ដី ឈូសឆាយ សាងសង់ ទើបចៅក្រមសម្រេចចេញដីការក្សាការពារបែបនេះ។ លោកបន្តថា ការចុះមកអនុវត្តដីកាសម្រេចនេះ ថ្វីត្បិតយើងមិនអនុវត្តរុះរើដោយបង្ខំ តែក៍មិនអនុញាតិអោយធ្វើសកម្មភាពណាមួយបន្តទៀតដែរ លុះត្រាតែមានដីកាសម្រេចជាថ្មី ពីស្ថាប័នតុលាការ។

តំណាងដើមបណ្តឹង លោក ស្វាង សីហា បានបរិយាយថា ដើមចមដែលនាំអោយមានការប្តឹងផ្តល់រហូតតុលាការចេញដីការក្សាការពារបែបនេះគឺនៅចុង ឆ្នាំ២០១៧ ក្រោយរដ្ឋាភិបាលកាត់ឆ្វៀលដីមួយផ្នែកចេញពីតំបន់អប្សរា ។ ពួកគាត់ជាបងប្អូនបង្កើតទាំង៧នាក់ បានធ្វើកិច្ចសន្យាមួយ ដើម្បីបែងចែកដីធ្លីឲ្យស្មើៗគ្នា ដោយប្រគល់អោយឈ្មោះ ស្វាង សេរីសុភា និង ឈ្មោះ តូច កត្តា ជាអ្នករត់ច្បាប់ ។

ពេលកំពុងដំណើរការឈ្មោះ តូច កត្តា បានដឹកដៃម្តាយ(ចាស់ជរា)ទៅផ្តិតមេដៃបញ្ចាំដី១កន្លែងយកលុយ ១ម៉ឺនដុល្លារពីឈ្មោះ វង្ស ជិនឡាយ។ លោកបន្តថា លុះពេលក្បាលដីទាំងនោះចេញជាប្លង់កម្មសិទ្ធិ(ប្លង់រឹង)មិនមានឈ្មោះពួកគាត់ជាបងប្អូន បែជាមានតែឈ្មោះ តូច កត្តា ឈ្មោះអ្នកផ្សេងនិងឈ្មោះអ្នកទទួលបញ្ចាំទៅវិញ ហើយអ្នកផ្សេងទាំងនោះបានបំបែកជាឡូត៍សម្រាប់លក់បន្តថែមទៀត អីចឹងហើយទើបម្តាយ (សហដើមបណ្តឹង)ប្តឹង ហើយតុលាការចេញដីការក្សាការពារបែបនេះ។ លោកស្វាង សីហា បញ្ជាក់ថា ករណីនេះ ម្តាយរួមទាំងបងប្អូនក្នុងរង្វង់គ្រួសារ រំពឹងថា តុលាការនឹងជួយផ្តល់យុត្តធម៌ដល់ពួកគាត់៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1299ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1225ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន1279ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1105ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន1209ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន1164ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1250ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន1599ដង នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន1352ដង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1133ដង
ព័ត៌មានផ្សេងៗទៀត
ផ្សាយពាណិជ្ជកម្ម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      312នាក់
ម្សិលមិញ    5876នាក់
សប្ដាហ៍នេះ    60843នាក់
ខែនេះ    31918នាក់
ឆ្នាំនេះ   288847នាក់
សរុប   46252196នាក់
ថ្ងៃទី 05 ខែ 02 ឆ្នាំ 2023 ម៉ោង 05:16