ព័ត៌មានក្ដៅ

គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 10 ឆ្នាំ 2022 វេលាម៉ោង 02:53 នាទី ចំនួនអានៈ 766

ក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ នរោត្តម​ ចក្រាវុធ ព្រះប្រធានគណបក្សហ្វុនស៊ិនប៉ិច និងក្រោមអធិបតីភាពរបស់ឯកឧត្តម អាំង សំបូ អគ្គលេខាធិការដ្ឋានគណបក្សហ្វុនស៊ិនប៉ិច ដោយមានការរៀបចំពីឯកឧត្តម លើម សុធាវី ប្រធានក្រុមការងារខេត្ត និងឯកឧត្តម សន សាត អគ្គលេខាធិការរងនិងជាធានប្រតិបត្តិខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមួយចំនួនទៀត នៅស្នាក់ការកណ្តាលគណបក្សហ្វុនស៊ិនប៉ិច ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលមួយថ្ងៃជូនដល់យុវជនយុវនារីដែលស្រលាញ់ និងគាំទ្រគណបក្សហ្វុនស៊ិនប៉ិច កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ។

ឯកឧត្តម អាំង សំបូ អគ្គលេខាធិការដ្ឋានគណបក្សហ្វុនស៊ិនប៉ិច បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ថា វគ្គបណ្តុះបណ្តាលនេះគឺបង្កើតឡើងជាលើកដំបូងនៅខេត្តសៀមរាប ហើយក៏នឹងបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៅទៀតក្នុងគោលបំណងបង្កើនចំណេះដឹង និងបង្កើនសមត្ថភាពដល់ យុវជន យុវនារី ជំនាន់ក្រោយឱ្យមានការយល់ដឹងអំពីគោលនយោបាយរបស់បក្ស និងយល់ដឹងអំពីការធ្វើនយោបាយទូទៅនៅកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា គ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលនេះ គឺបានឆ្លងកាត់ការ​សិក្សានៅឯបរទេសគឺនៅ សាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមួយធ្លាប់ជួយបណ្តុះបណ្តាល​ ការសិក្សាដល់សិក្ខាកាមជាច្រើន ដែលបានបញ្ជូនទៅពីគណបក្សហ្វុនស៊ិនប៉ិច ហើយក៏នៅតែបញ្ជូនសិក្ខាកាម​ឱ្យទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិននេះ​ជាបន្តបន្ទាប់ទៀត។ ឯកឧត្តមបានពន្យល់ដល់យុវជន​យុវនារី ក្នុងវគ្គបណ្តុះបណ្តាលនេះថា ការតាមដាននយោបាយ ការធ្វើនយោបាយ វាមិនមានទោស ឬមានកំហុសឆ្គងអ្វីនោះទេ ផ្ទុយទៅវិញវាធ្វើឱ្យកូនខ្មែរគ្រប់រូបបានយល់ដឹងអំពីអ្វីដែលហៅថា នយោបាយ អ្វីដែលហៅថាការចូលរួមធ្វើនយោបាយ និងការធ្វើនយោបាយ ម្យ៉ាងវិញទៀតវាធ្វើ​ឱ្យ​យុវជនយុវនារី ចេះស្រលាញ់ជាតិមាតុភូមិ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា មានតែគណបក្សហ្វុនស៊ិនប៉ិចទេ ដែលមានសាច់សាលោហិតរបស់អង្គព្រះមហាក្សត្រធ្វើជាប្រធានបក្ស ក្រៅពីនោះគ្មានទេ សូមកុំយល់ច្រឡំ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា គ្រប់វគ្គបណ្តុះ​បណ្តាលគឺមានចែកជូនវិញ្ញាបនប័ត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើនេះ ទាំងគណអធិបតី គ្រូបង្គោល យុវជនយុវនារី ដែលជាសិក្ខាកាមទំាងអស់បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាក្រោមទឹកមុខញញឹមញញែម សប្បាយរីករាយ ដូចក្រុមគ្រួសារតែមួយ ហើយសិក្ខាកាមដែលជាយុវជនយុវនារីខាងលើនេះ បានសន្យាថា នឹងយកចំណេះដឹងដែលខ្លួនបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្តដល់យុវជនយុវនារីផ្សេងៗទៀតដែល​មិន​បានចូលរួម៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន1163ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន1491ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន1516ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន1429ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន1386ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1251ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1269ដង លោក ​ខៀវ កញ្ញារីទ្ធ​ ព្រមាន​ដក​អាជ្ញា​ប័ណ្ណ​ពី​ស្ថាប័ន​ដែល​ផ្សព្វផ្សាយ​គ្រឿង​​ស្រវឹង​?...    អាន1122ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន1467ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1162ដង
ព័ត៌មានផ្សេងៗទៀត
ផ្សាយពាណិជ្ជកម្ម

 

 លិខិតមិត្តអ្នកអាន
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      384នាក់
ម្សិលមិញ    5876នាក់
សប្ដាហ៍នេះ    60915នាក់
ខែនេះ    31990នាក់
ឆ្នាំនេះ   288919នាក់
សរុប   46252268នាក់
ថ្ងៃទី 05 ខែ 02 ឆ្នាំ 2023 ម៉ោង 05:51