ព័ត៌មានក្ដៅ

ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 12 ឆ្នាំ 2022 វេលាម៉ោង 06:32 នាទី ចំនួនអានៈ 398

ជនរងគ្រោះក្នុងរឿងវិវាទដីធ្លីមួយរូប បានសរសេរលិខិតសុំឲ្យអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយ អំពីទង្វើដ៏អាក្រក់ និង ចរិតមិនទៀងត្រង់ ក្បត់កិច្ចសន្យា មិនរក្សាការព្រមព្រៀង របស់បុគ្គលឈ្មោះ ស្តើង សុខុម ដែលមានតួនាទី ជានាយកសាលាផង និង ជាអនុរដ្ឋលេខធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផង។ ខាងក្រោមនេះជាសំណេរទាំងស្រុករបស់ជនរងគ្រោះឈ្មោះ ហ៊ុយ ពិសិដ្ឋ៖

“ មានមុខងារជានាយកសាលា C.U.S សាខាខេត្តសៀមរាប និង ខេត្តកំពង់ធំ ព្រមទាំងមានឋានៈជអនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បែរជាមានចរិតថោកទាប មិនថ្លៃថ្នូរ មិនសមនឹងតួនាទី និង ឋានៈរបស់ខ្លួនទេ ដោយហេតុថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២១ លោក ស្តើង សុខុម បានលក់ដីស្រែមួយកន្លែង​នៅ ភូមិបល្លង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលដីនោះមានទំហំ ៤០១៧ ម៉ែត្រការ៉េ ទៅឲ្យលោក ហ៊ុយ ពិសិដ្ឋ ដែលមានតម្លៃ $2500 (ពីរពាន់ប្រាំរយដុល្លារ) ក្នុងមួយម៉ែត្រដើរ ហើយដីនោះមានក្បាលប្រវែង ៣៩.៨៨ម៉ែត្រ ដែលមានទឹកប្រាក់សុបចំនួន $៩៩៧០០(ប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំពីររយដុល្លារ)។ លោក ហ៊ុន ពិសិដ្ឋ បានកក់ប្រាក់​ឲ្យលោក ស្តើង សុខុម និង ប្រពន្ធឈ្មោះ ស ឃុនដារ៉ា អស់ចំនួន $40,000 (បួនម៉ឺនដុល្លារ) ស្មើនឹង ៤០% នៃប្រាក់​សរុបរួចរាល់ហើយ ដោយឈ្មោះ ស្តើង សុខុម សន្យារត់ការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិយ៉ាងយូរពីរខែរមកឲ្យលោក ហ៊ុយ ពិសិដ្ឋ ពេលបានប្លង់ហើយទើបលោក ហ៊ុយ ពិសិដ្ឋ ប្រគល់ប្រាក់បង្គ្រប់ទៅឲ្យលោកស្តើសុខុម។

ប៉ុន្តែកន្លងមកអស់រយៈពេលជាងមួយឆ្នាំមកហើយ លោក ស្តើង សុខុម ពុំបានអនុវត្តតាមកិច្ចព្រមព្រៀងទេ គឺគាត់គេចកែទៅជាមិនព្រមលក់ដីទៅវិញ។ យោងតាមប្រភពមិនផ្លូវការនិយាយថា លោក ស្តើង សុខុម មានគម្រោងលក់ដីនេះឲ្យទៅអតិថិជនថ្មីក្នុងតម្លៃ $3500 (បីពាន់ប្រាំរយដុល្លារ) ក្នុងមួយម៉េត្រដើរ ដូច្នេះហើយទើបគាត់ត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាតមិនគោរពតាមកិច្ចសន្យា ទិញ-លក់ ដែលខ្លួនបានព្រមព្រៀងដោយឆន្ទៈ។

ប៉ុន្តែគម្រៀងការរបស់គាត់ត្រូវបរាជ័យ ដោយហេតុថា ដីនោះត្រូវបានសាលាដំបូងខេត្តកំពង់ធំ បង្កកទុកមិនឲ្យលោក ស្តើង សុខុម ធ្វើការលក់ដូរ ជួលបញ្ចាំ បានឡើយ នេះបើតាមដីកាសម្រេចលេខៈ៨៨ ចុះថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០២១ និង លេខៈ៧៤ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកំពង់ធំ។

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោក ស្តើង​សុខុម បានមកសុំចរចាប្រគល់ប្រាក់កក់ចំនួន $40000 (បួនម៉ឺនដុល្លារ) មកឲ្យអ្នកទិញវិញ គឺលោក ហ៊ុយ ពិសិដ្ឋ តែលោក ហ៊ុយ ពិសិដ្ឋ មិនព្រម ព្រោះវាខុសពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀង (កិច្ចសន្យា ទិញ-លក់) ដែលបានចែងនៅក្នុងប្រាការ ៦-២ ថា “ប្រសិនបើអ្នកលក់ ត្រឡប់ជាមិនលក់ដីវិញ ត្រូវគុណពីរដងនៃប្រាក់កក់ គឺស្មើ $40000X2=$80000 (ប្រាំបីម៉ឺនដុល្លារ)។ មហាជនរងចាំតាមដានមើលថា តើអនាគត បុគ្គលមានចរិតមិនថ្លៃថ្នូរឈ្មោះ ស្តើង សុខុម នេះនឹងត្រូវប្រឈមយ៉ាងណាចំពោះមុខច្បាប់៕ ”

យោងតាមក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិអំពី ការលក់ទិញ ក្នុងមាត្រាដូចខាងក្រោម៖

មានត្រា ៥១៥-និយមន័យនៃការលក់ទិញ

          ការលក់ទិញសំដៅទៅលើកិច្ចសន្យមួយដែលភាគីម្ខាងហៅថា អ្នកលក់មានករណីកិច្ចត្រូវផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិផ្សេង​ទៀតលើទ្រព្យសម្បត្តិ ឲ្យទៅភាគីម្ខាងទៀតហៅថា អ្នកទិញ ហើយអ្នកទិញមានករណីកិច្ចត្រូវចេញថ្លៃ​ជាប្រាក់ឲ្យអ្នកលក់។

មាត្រា ៥១៦-ការបង្កើតកិច្ចសន្យាលក់ទិញ

          កិច្ចសន្យាលក់ទិញអាចត្រូវបានបង្កើតឡើង ដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាងតែប៉ុណ្ណោះ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់។ ប៉ុន្តែភាគីអាចកំណត់ធ្វើលិខិតយថាភូត ឬ លិខិតឯកជន ជាល័ក្ខខ័ណ្ឌសម្រាប់ការបង្កើតកិច្ចសន្យាបាន។

មាត្រា ៥១៨-ប្រាក់កក់

          បើអ្នកទិញបានបង់ប្រាក់កក់ឲ្យទៅអ្នកលក់ អ្នកទិញអាចរំលាយកិច្ចសន្យាលក់ទិញ ដោយបោះបង់ចោលប្រាក់កក់នោះបាន រីឯអ្នកលក់អាចរំលាយកិច្ចសន្យលក់ទិញ ដោយសងប្រាក់ស្មើនឹងពីរដងនៃប្រាក់កក់នោះមកវិញបានដែរ។​ ប៉ុន្តែភាគីមិនអាចរំលាយកិច្ចសន្យាបានឡើយ ក្រោយពេលភាគីម្ចាងទៀតបានចាប់ផ្តើមអនុវត្តកិច្ចសន្យាហើយ។

ជនរងគ្រោះឈ្មោះ ហ៊ុយ ពិសិដ្ឋ ដែលជាអ្នកទិញដី (ហៅថាជាភាគីខ) ស្នើសុំឲ្យលោក ស្តើង​ សុខុម និងលោកស្រី ស ឃុនដារ៉ា (ហៅថាភាគី ក) មេត្តាអនុវត្តទៅតាមកិច្ចសន្យាលក់ទិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកក្កា ឆ្នាំ២០២១ ដោយការព្រមព្រៀងគ្នាដោយឆន្ទៈ ហើយលោកក៏ស្នើសុំទៅតុលាការខេត្តកំពង់ធំ មេត្តាផ្តល់ភាពយុត្តិធម៌ដល់រូបលោកផងព្រោះលោកខាតបង់ទាំងពេលវាលា ខាតបង់ទាំងទ្រព្យសម្បត្តិ ដោយសារការមិនគោរពកិច្ចសន្យាលិកទិញរបស់បុគ្គលឈ្មោះ ស្តើង សុខុម និង លោកស្រី ស ឃុនដារ៉ា។

អ្នកយកព័ត៌មានយើងពុំអាចសុំការពន្យល់អំពីលោក ស្តើង សុខុម និង លោកស្រី ស ឃុនដារ៉ា បានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន1859ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1275ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1190ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1294ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1276ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1105ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1190ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន1467ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1117ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1204ដង
ព័ត៌មានផ្សេងៗទៀត
ផ្សាយពាណិជ្ជកម្ម

 

 លិខិតមិត្តអ្នកអាន
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      384នាក់
ម្សិលមិញ    5876នាក់
សប្ដាហ៍នេះ    60915នាក់
ខែនេះ    31990នាក់
ឆ្នាំនេះ   288919នាក់
សរុប   46252268នាក់
ថ្ងៃទី 05 ខែ 02 ឆ្នាំ 2023 ម៉ោង 05:56