ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 08 ឆ្នាំ 2024 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 558

ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណីផ្ទះអ្នកជិតខាងត្រូវបានអគ្គីភ័យឆេះខ្ទិច ហើយឆ្លងមកឆេះដល់ផ្ទះរបស់គាត់ (ម៉ាប់ លីហឺ) បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិនិងផ្ទះ ដែលមានចំនួនរាប់សិបម៉ឺនដុល្លារអាមេរិក។

ម៉ាប លីហឺ បានរៀបរាប់ក្នុងពាក្យបណ្តឹងថា “កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៣:៣០នាទី            ចុងចម្លើងឈ្មោះ គង់ សុខជ័យ ដែលរស់នៅខាងលិចជាប់របងផ្ទះ បានដុតធូបនៅលើរានអសនៈរបស់គាត់ ហើយគាត់បានបិតទ្វារផ្ទះចេញទៅប្រកបអាជីវកម្មលក់ចាប់ហួយនៅតូបរបស់គាត់ឯទីផ្សារស្រុកស្ទោង ដោយភ្លើងធូបមិនទាន់រលត់អស់នៅឡើយ ទើបបណ្តាលឲ្យអគ្គីភ័យឆាបឆេះផ្ទះរបស់គាត់អស់រលីង ហើយបានរាលដាលមកឆេះដល់ផ្ទះនាងខ្ញុំ ធ្វើឲ្យខូចខាតដំបូលខាងលើទាំងស្រុង ឆេះជញ្ជាំងផ្ទះមួយចំហៀង ឆេះសំយ៉ាបខាងមុខដែលដាក់សម្ភារៈលក់ដូរទាំងស្រុង ព្រមទាំងខូចខាតសម្ភារៈលក់ដូរ (ឧបករណ៍នេសាទ និងគ្រឿងឡាន) សរុបទឹកប្រាក់ $៤០,០០០ (បួនម៉ឺនដូល្លារអាមេរិក) និង ថ្លៃជួសជុលផ្ទះឡើងវិញចំនួន $១៥,០០០ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក) សរុជាទឹកប្រាក់ ចំនួន $៥៥,០០០ (ប្រាំម៉ឺនប្រាំពាន់ដុល្លារអាមេរិក)។

តុលាការខេត្តកំពង់ធំបានកោះហៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ម៉ាប់ លីហឺ និង ចុងចម្លើយឈ្មោះ គង់ សុខជ័យ ទៅសម្របសម្រួលគ្នាពីរលើករួមមកហើយតែមិនត្រូវរ៉ូវគ្នា ព្រោះឈ្មោះ គង់ សុជ័យ មិនព្រមផ្តល់សំណងការខូចខាតជូនខាង ម៉ាប លីហឺ សូម្បីកម្រិតណាក៏ដោយ។

ពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ និងអ្នកជិតខាងមួយចំនួនបាននិយាយថា នៅក្នុងផ្ទះរបស់ឈ្មោះ គង់ សុជ័យ គឺមានដាក់ធាតុសាច់ញាតិ ហើយមានហឹងសការៈបូជា ដែលតែងតែដុតធូប ដុតទៀនគោរពបូជាចោលរួចទៅលក់ដូរបាត់ ដែលជាការធ្វេសប្រហែសបណ្តាលឲ្យឆេះខូចខាតដល់ទ្រព្យសម្បត្តិរបស់អ្នកជិតខាង។ អ្នកភូមិបន្ថែមទៀតថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ បើយើងធ្វេសប្រហែសធ្វើឲ្យខូចខាតព្រព្យសម្បត្តិគេ យើងគួរតែទទួលខុសត្រូវចំពោះមុខ​ច្បាប់ ជៀសវាងអ្នកផ្សេងធ្វើគម្រូតាម ម្យ៉ាងទៀតបើឆេះរួចខ្លួនៗអញ្ចឹង ជនរងគ្រោះដោយសាអ្នកធ្វេសប្រហែសនៅកម្ពុជាច្បាស់ជាធំហើយ។

ពលរដ្ឋនៅស្រុកស្ទោងកំពុងរងចាំតាមដានសាច់រឿងនេះយ៉ាង​យកចិត្តទុកដាក់ ថាតើតុលាការខេត្តកំពង់ធំ អាចមាននីតិវិធី ឲ្យឈ្មោះ គង់ សុជ័យ ផ្តល់សំណង់ដល់ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ បានដែរឬយ៉ាងណា? នៅពេលដែលនីតិវិធីទាញហេតុផលផ្ទាល់មាត់ (សវនាការ) ចាប់ផ្តើមដំណើរការនៅថ្ងៃខាងមុខ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1777ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1928ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន2140ដង លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1718ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1543ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1765ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1833ដង គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជ?...    អាន2213ដង រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប   អាន2405ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន2004ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39858នាក់
ម្សិលមិញ    19948នាក់
សប្ដាហ៍នេះ    125895នាក់
ខែនេះ    873686នាក់
ឆ្នាំនេះ   3617990នាក់
សរុប   57216886នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2025 ម៉ោង 21:59