ព័ត៌មានក្ដៅ

អាមេរីកបញ្ជូន​នាវាផ្ទុកយន្ដហោះចូលទៅកៀកប្រជុំកោះសេនកាគូ

ដោយៈ ជខ អាមេរីក ថ្ងៃទី 03 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 05:32 នាទី ចំនួនអានៈ 1399

ក្នុង​ពេល​នេះ​កងពល​ទាហានជើងទឹក​អា​មេ​រិ​ក​ ដែល​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្ដហោះ​ និង​ទាហានជើងទឹក​វាយ​ឡើង​ គោក​ប្រមាណ​២.៥០០​នាក់​ បាន​ចូល​ មក​កៀក​តំបន់​សមុទ្រ​ប្រជុំ​កោះ​សេន​កា​គូ​ ក្នុង​ពេល​ដែល​កម្លាំង​ទាហានជើងទឹក​ចិន​ ធ្វើ​សមយុទ្ធ​ដណ្ដើម​យក​កោះ​ដោយ​ហិង្សា​ ហើយ​នាវាចម្បាំង​កោះ​តៃវ៉ាន់​ក៏​ចូល​ទៅ​ កៀក​ប្រជុំ​កោះ​នោះ​ផង​ដែរ​ ។​

​កងកម្លាំង​ការពារ​ដែនសមុទ្រ​ជប៉ុន​ បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១​ តុលា​ ពួក​គាត់​បាន​មើលឃើញ​នាវា​យាមល្បាត​ កោះ​តៃវ៉ាន់​ ចូល​ទៅ​កៀក​កោះ​សេន​កា​គូ​ ។​ ទោះបី​ទាហានជើងទឹក​បាន​ប្រកាស​អាសន្ន​ ឱ្យ​ឃ្លាតឆ្ងាយ​ពី​កោះ​នោះ​ ប៉ុន្ដែ​នាវា​ទាំងនោះ​នៅ​តែ​បន្ដ​ចូល​កៀក​ដដែល​ ។​ ដល់​ថ្ងៃត្រង់​នាវា​យាមល្បាត​របស់​ចិន​ ក៏​បាន​បង្ហាញខ្លួន​ក្បែរ​នោះ​ផង​ដែរ​ ។​

​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​នាវា​ ណាមួយ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​ សមុទ្រ​នោះ​ឡើយ​ ប៉ុន្ដែ​ចិន​នៅ​តែ​បន្ដ​ បញ្ជូនទាហាន​ទៅ​យាមល្បាត​តំបន់​សមុទ្រ​ ទាំងនោះ​ ចំណែក​ជប៉ុន​ក៏​បាន​បង្កើន​ការ​ ការពារ​ប្រជុំ​កោះ​គ្មាន​មនុស្ស​នៅ​ផង​ដែរ​ ។​

​ទោះបី​អា​មេ​រិ​ក​ធ្លាប់​បាន​ប្រកាស​ថា​ នឹង​មិន​គាំទ្រ​ភាគី​ណាមួយ​នោះ​ឡើយ​នៅ​ ក្នុង​វិវាទ​អធិបតេយ្យភាព​ដែន​កោះ​ ប៉ុន្ដែ​ អា​មេ​រិ​កបាន​ប្រកាស​ថា​ សេន​កា​គូ​ ស្ថិត​ ក្នុង​សន្ធិសញ្ញា​សន្ដិសុខ​រួម​អា​មេ​រិ​ក​-​ជប៉ុន​ ដែល​អា​មេ​រិ​ក​ចាំបាច់​ត្រូវ​តែ​ការពារ​ក្នុង​ ករណី​រង​ការ​វាយប្រហារ​ពី​ភាគី​ណា​    មួយ​នោះ​ ។​

​វត្ដមាន​របស់​នាវា​ផ្ទុក​យន្ដហោះ​ USS​ វ៉ា​ស៊ី​ន​តោន​ចាប់ផ្ដើម​ដំណើរការ​ ចល័ត​នៅ​តំបន់​សមុទ្រ​ខាងកើត​ជិត​   កោះ​សេន​កា​គូ​ ចំណែក​នាវា​ផ្ទុក​យន្ដហោះ​ មួយ​ផ្សេង​ទៀត​ USS​ John​ C.​ Stennis​ ក៏​មាន​វត្ដ​មាននៅ​សមុទ្រ​ខាងត្បូង​មិន​ ឆ្ងាយ​ពី​ទីនោះ​ប៉ុន្មាន​ផង​ដែរ​ ។​ នាវា​ផ្ទុក​ យន្ដហោះ​នីមួយៗ​ ផ្ទុក​យន្ដហោះ​៨០​គ្រឿង​ និង​មាន​នាវាចម្បាំង​អម​ការពារ​ជា​ ច្រើន​គ្រឿង​រួម​ទាំង​នាវាមុជទឹក​ផង​ដែរ​ ។​

​ការ​បង្ហាញ​វត្ដមាន​របស់​នាវា​ផ្ទុក​យន្ដហោះ​អា​មេ​រិ​ក​ ចំ​ពេល​ដែល​ចិន​ កំពុង​តែ​ធ្វើ​សមយុទ្ធ​ដណ្ដើម​យក​ប្រជុំ​កោះ​សេន​កា​គូ​ ឬ​ដាវ​យូ​ ដែល​ចិន​អះអាង​ ថា​ ស្ថិត​ក្នុង​អធិបតេយ្យភាព​របស់​ខ្លួន​ ។​

​កងពល​ប្រចាំ​ដែនសមុទ្រ​ខាងកើត​ នៃ​កម្លាំង​ទាហានជើងទឹក​ចិន​ ទើបតែ​ បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដើម្បី​ បង្កើន​សមត្ថភាព​វាយលុក​ទៅ​លើ​គោល​ ដៅ​នៅ​ប្រជុំ​កោះ​ដែល​មាន​វិវាទ​ ។​

​សារព័ត៌មាន​ស៊ី​ន​ហួ​បាន​ផ្សព្វផ្សាយ​ថា​ កងពល​ទាហានជើងទឹក​ប្រចាំ​ដែន​ សមុទ្រ​ខាងត្បូង​ មាន​គោលដៅ​ការពារ​ អធិបតេយ្យភាព​តំបន់​សមុទ្រ​ខាងកើត​ដោយ​ មាន​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ទំនើបៗ​ជា​ ច្រើន​បញ្ជា​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ។​ ការ​ធ្វើ​ សមយុទ្ធ​ធ្វើ​ឡើង​តាម​រូបភាព​ជួយ​សង្គ្រោះ​ ជំនួយ​បន្ថែម​ពីក្រោយ​ ក្នុង​ពេល​ដែល​ វាយលុក​ដណ្ដើម​យក​កោះ​នៅ​លើ​ដែន​ សមុទ្រ​ទាំងនោះ​ ។​

​ខ្សែអាត់​វី​ដេ​អូ​ដែល​បាន​ផ្សព្វផ្សាយ​ តាម​កញ្ចក់​ទូរទស្សន៍​ CCTV​ បង្ហាញ​ឱ្យ​ឃើញ​ថា​ កិច្ច​សហប្រតិបត្ដិការ​រវាង​ យន្ដហោះ​ចម្បាំង​ នាវាចម្បាំង​ នៅ​តំបន់​ សមុទ្រ​ខាងកើត​បាន​យ៉ាង​ល្អ​ប្រសើរ​ ។​ ជើង​ទម្រ​បាញ់​កាំំ​ជ្រួ​ច​មី​ស៊ី​ល​ក៏​ចាប់ផ្ដើម​ បាញ់​ចេញពី​តំបន់​មួយ​ឆ្ពោះទៅ​កាន់​កោះ​ ទាំងនោះ​នៅ​លើ​ដែនសមុទ្រ​ ។​ CCTV​ មិន​ប្រកាស​ថ្ងៃ​ណា​ពិតប្រាកដ​ដែល​ចាប់​ ផ្ដើម​ធ្វើ​សមយុទ្ធ​នោះ​ឡើយ​ ។​

​មេបញ្ជាការ​កងពល​ប្រចាំ​សមុទ្រ​ខាងកើត​ លោក​ Han​ Xiaohu​ បានឱ្យ​ដឹង​ថា​ សមត្ថភាព​ធ្វើសង្គ្រាម​របស់​កម្លាំង​ ទាហានជើងទឹក​ និង​សព្វាវុធ​ស្វ័យប្រវត្ដិ​ ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​បំផុត​ ។​ សមត្ថភាព​បណ្ដា​មេបញ្ជាការ​ក្នុង​កិច្ច​ សហការ​វាយលុក​ ក៏​បាន​ត្រៀមលក្ខណៈ​ រួចរាល់​ ។​ 
​នេះ​មិនមែន​ជា​សកម្មភាព​ធ្វើ​សម​ យុទ្ធ​បាញ់​គ្រាប់​ពិត​ថ្មី​បំផុត​របស់​ទាហាន​ ចិន​នោះ​ឡើយ​ ។​ ក្នុង​ពេល​ដែល​ទីក្រុង​ ប៉េ​កាំ​ង​ និង​ទីក្រុង​តូ​ក្យូ​ កំពុង​ប្រឈម​មុខ​ នឹង​វិវាទ​អធិបតេយ្យភាព​ប្រជុំ​កោះ​ សេន​កា​គូ​ ដែល​ចិន​ហៅ​ថា​កោះ​ដាវ​យូ​នៅ​សមុទ្រ​ខាងកើត​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កុមារមហាកម្លាំង អាយុ៧ឆ្នាំតែអាចអូសឡានមួយបាន   អាន1579ដង អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ​ថា​ នឹង​ទទួល​យក​ទោស​ប្រហារជីវិត​​បើ​រក​ឃើញ​​ថា ​បាន​ធ្វើ​ឃា...    អាន1343ដង សភាអឺរ៉ុបឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង ម៉ម សូណង់ដូ   អាន1329ដង អាមេរិកដាក់ពង្រាយ កម្លាំងយោធា ខណៈការខឹងសម្បា របស់ពួកម៉ូស្លីម កាន់តែខ្លាំង    អាន1327ដង ចិនបញ្ជូននាវាទៅកាន់កោះមានជម្លោះជាមួយជប៉ុន    អាន1681ដង ថ្ងៃខួប​អាពាហ៍ពិពាហ៍២០​ឆ្នាំ បែជាកំពុង​ប្រ​កួត​ជាមួយដៃគួទៅវិញ   អាន1449ដង សហរដ្ឋអា​មេរិក​សមយុទ្ធ​យោធានៅ​ឈូងសមុទ្រ​ពែក្យ​ បង្ក​អ​សន្តិ​សុខ ក្នុងតំបន់   អាន1304ដង អាមេរីកថា ការវាយប្រហារនៅលីប៊ី ជាប់ទាក់ទងនឹង អាល់កៃដា   អាន1334ដង កងទ័ព​ភូមា បន្ត​ទំលាក់​គ្រាប់បែក​ទៅលើ​រដ្ឋការ៉េន ជាប់​ព្រំដែន​ថៃ   អាន1661ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4234នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    32087នាក់
ខែនេះ    341255នាក់
ឆ្នាំនេះ   2351794នាក់
សរុប   51711720នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 08:32