ព័ត៌មានក្ដៅ

គណៈរដ្ឋមន្ត្រីថៃថ្មីស្បថនៅចំពោះមុខស្តេច

ដោយៈ សៀ វិចិត្រ ថៃ ថ្ងៃទី 03 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 03:29 នាទី ចំនួនអានៈ 1471

សមាជិក​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​ស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ធ្វើដំណើរ​ទៅ​ស្បថ​នៅ​​ចំពោះ​មុខ​ព្រះ​ភក្ត្រ​ស្តេច​ភូមិបុល អា​ឌុល​យ៉ាដេ​នៅ​មន្ទីរពេទ្យ​ស៊ីរី​រ៉ាច​កាលពី​ថ្ងៃ​ម្សិលមិញ​។​វា​ជា​ការរុះរើ​គណៈរដ្ឋមន្ត្រី​លើក​ទី​៣​របស់​នាយក​រដ្ឋមន្ត្រី​យី​ង​ឡាក់​ដោយ​ពាក់ព័ន្ធ​មុខតំណែង​២៣​។

​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​បាន​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​លោក​ស្រី​៣​លើក​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​មុន​ដោយ​បញ្ជូល​មុខ​​ថ្មីៗ​ខ្លះ​ក្នុង​ចំណាត់ការ​មួយ​ដើម្បី​ពង្រឹង​អំណាច​របស់​លោកស្រី​ថែម​ទៀត​និង​ដើម្បី​បិទមាត់​ពួក​អ្នក​រិះគន់​។​អ្វី​ដែល​អោយឈ្មោះ​ថា​"​គណៈរដ្ឋមន្ត្រី​យី​ង​ឡាក់​ទី​បី​"​ដែល​បាន​បញ្ជូន​ទៅ​អោយ​ព្រះមហាក្សត្រ​អនុម័ត​កាលពី​ចុង​សប្តាហ៍ ទំនងជា​​ការត្រៀម​ជាមុន​សំរាប់​ការសួរដេញដោល​និង​បោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​រដ្ឋាភិបាល​ពី​សំណាក់​គណបក្ស​ប្រជាធិបតេយ្យ​​នៅ​ចុងខែ​នេះ​។​

ដូច​ការរំពឹងទុក យី​ង​ឡា​ក់បាន​ច្រាន​ចោល​ការរិះគន់​ដែល​ថា​បងប្រុស​របស់​លោក​ស្រី គឺ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​បាន​ពាក់ព័ន្ធ​នឹង​ការរុះរើ​ចុងក្រោយ​នេះ​។​តែ​លោក​ស្រី​បាន​ព្យាយាម​រក្សា​សមាជិក​គណៈរដ្ឋមន្ត្រី​អោយ​ស្ថិត​ក្រោម​ការត្រួតត្រា​នៅពេល​លោកស្រី​បដិសេធ​មិន​ផ្តល់​តំណែង​រដ្ឋមន្ត្រី​ដល់​មនុស្ស​ជាច្រើន​ក្នុង​គណបក្ស​ភឿ​ថៃ​។

​ពួក​រដ្ឋមន្ត្រី​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​និង​ត្រូវ​បាន​ហាម​មិនអោយ​ធ្វើ​នយោបាយ​៥​ឆ្នាំក្រោយ​ការរំលាយ​គណបក្ស​ថៃ​រ៉ាក់​ថៃ​​កាលពី​ឆ្នាំ​២០០៧ រួម​មាន​ពង់​ថេប ថេប​កាន់​ចា​ណា ដែល​ទទួល​តំណែង​អនុរដ្ឋមន្ត្រី​អប់រំ លោក​ពង់​សាក់ រ៉ា​កតា​ពង់​ផាយ​សាល ជា​​រដ្ឋមន្ត្រី​ថាមពល លោក​សឺ​ម​សាក់ ពង់​ផានី​ត ជា​អនុរដ្ឋមន្ត្រី​អប់រំ​និង​វ៉ា​រ៉ា​ថេប រ៉ា​ត​តា​ណា​ខន​ជា​រដ្ឋមន្ត្រី​ប្រចាំ​ការិយាល័យ​នាយក​រដ្ឋ​​មន្ត្រី​។​

ហ្សា​រូព​ង់ រឿង​ស៊ូ​វ៉ាន ត្រូវបាន​ផ្ទេរ​ពី​រដ្ឋមន្ត្រី​គមនាគមន៍​ទៅជា​រដ្ឋ​មន្ត្រី​មហាផ្ទៃ​និង​ឆាត​ឆាត ស៊ីធិ​ផានពី​អនុរដ្ឋមន្ត្រី​គមនាគម​ន៍​ទៅជា​​រដ្ឋមន្ត្រី​គមនាគមន៍​។​បុរស​ទាំង​ពីរ​មាន​ការជឿ​ទុកចិត្ត​ទាំងស្រុង​ពីរ​គ្រួសារ​ស៊ីណាវ៉ាត្រា​។​រដ្ឋមន្ត្រី​ក្នុង​គណៈរដ្ឋមន្ត្រី​ម្នាក់​បាន​និយាយថា​"​ប្រធាន​ក្រុម អតីត​សមាជិក​ផ្ទះ​១១១​និង​អតីត​មេដឹកនាំ​ក្រុម​អាវ​ក្រហម​បាន​ស្វះស្វែង​​អោយ​មាន​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី​យី​ង​ឡាក់​ទី​បី​នេះ​។

​ពួកគេ​រង់ចាំ​ការ​ដល់​វេន​ពួកគេ តែ​នៅ​ទីបំផុត​ពួកគេ​ត្រូវបាន​បដិសេធ​និង​​ប្រាប់​អោយ​រង់ចាំ​ដល់​ការរុះរើ​នៅពេល​ក្រោយ​"​។​អតីត​រដ្ឋ​មន្ត្រី​ម្នាក់​បាន​និយាយ​ថា​យី​ង​ឡាក់​មិនមែន​ជា​ប្រភេទ​មេដឹកនាំ​ដែល​ត្រួតត្រា​រដ្ឋមន្ត្រី​ឬ​ចាត់ចែង​បញ្ហា​កំប៉ិកកំប៉ុក​លើ​ពួកគេ​​តែ​អនុញ្ញាតអោយ​ពួកគេ​ធ្វើ​កិច្ចការ​ដោយផ្ទាល់​បន្ទាប់មក​មើល​ទិដ្ឋភាព​ធំ​និង​វាយតម្លៃ​ការងារ​របស់​ពួក​គេ​ដោយ​ផ្អែក​លើ​លទ្ធផល​។​

យី​ង​ឡាក់​ក៏​ទំនង​ជា​គេចផុត​ការរិះគន់​ពី​គូប្រជែង​នយោបាយ​ដោយសារតែ​មិន​បាន​នាំ​សាច់ញាតិ​បងប្អូន​និង​ពួក​ដែល​មាន​ទំនាក់ទំនង​​ជិតដិត​ជាមួយ​គ្រួសារ​ស៊ីណាវ៉ាត្រា​មក​ចូល​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោកស្រី​។​ជា​ឧទាហរណ៍ អតីត​មេ​ប៉ូលិស​លោក​ព្រីវ​ផាន ដា​ម៉ា​ពង់ ដែល​ជា​សាច់ថ្លៃ​របស់​ថាក់ស៊ីន មិន​មាន​ឈ្មោះ​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​ទេ​​ទោះជា​នៅ​មុន​នេះ​មាន​ពាក្យ​លេចឮ​ថា​លោក​អាច​នឹង​ទទួល​តំណែង​ឧបនាយករដ្ឋមន្ត្រី​ឬ​រដ្ឋមន្ត្រី​ណាមួយ​ក្តី​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17119នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163603នាក់
ខែនេះ    546883នាក់
ឆ្នាំនេះ   1929115នាក់
សរុប   51289041នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:42