ព័ត៌មានក្ដៅ

កងទ័ព​ភូមា បន្ត​ទំលាក់​គ្រាប់បែក​ទៅលើ​រដ្ឋការ៉េន ជាប់​ព្រំដែន​ថៃ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 28 ខែ 04 ឆ្នាំ 2021 វេលាម៉ោង 08:58 នាទី ចំនួនអានៈ 1648

ពេញមួយថ្ងៃ២៧ និង ២៨ មេសា កងទ័ពជាតិភូមា បានប្រើយន្តហោះទំលាក់គ្រាប់បែក ជាច្រើនគ្រាប់ ទៅលើរដ្ឋការ៉េន ភាគខាងកើតភូមា ជាប់ព្រំដែនប្រទេសថៃ។ នេះគឺជាការឆ្លើយតប ទៅនឹងសកម្មភាពវាយប្រហារ របស់កងកម្លាំងសម្ព័ន្ធជាតិការ៉េន ដែលបានដុតបំផ្លាញបន្ទាយទាហានកងទ័ពភូមាមួយកន្លែង នៅក្នុងរដ្ឋនេះ។ ប្រជាជនជាច្រើនពាន់នាក់ បានរត់ភៀសខ្លួនទៅខាងទឹកដីថៃ។

លោក Sithichai Jindaluang​ អភិខេត្តមែហុងសន របស់ថៃ ដែលមានព្រំដែនជាប់រដ្ឋការ៉េន របស់ភូមា បានអះអាងប្រាប់អ្នកយក​ព័ត៌មានបារាំងថា យ៉ាងហោចណាស់ មានយន្តហោះ២គ្រឿង របស់កងទ័ពជាតិភូមា បានហោះមកទំលាក់គ្រាប់បែកជាច្រើនគ្រាប់ ទៅលើតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់​កងកម្លាំងសម្ព័ន្ធជាតិការ៉េន។ ដោយ​មិន​អាចបញ្ជាក់ អំពីចំនួន​មនុស្សស្លាប់ និងរបួស លោក​អភិបាលខេត្តថៃរូបនេះ បានបន្ថែមថា​សម្លេងកាំភ្លើងលាន់ឮសូរឥតដាច់ តាំងតែពីថ្ងៃទី​២៧មេសាមកម្លេះ​។

សូមរំលឹកថា កាលពីថ្ងៃអង្គារទី​២៧មេសា នៅវេលាព្រឹក​ព្រហាម កងកម្លាំង​សម្ព័ន្ជជាតិការ៉េន​ (KNU) បានវាយដណ្តើមបាន​ និងដុតបំផ្លាញចោល​ បន្ទាយ​ទាហានមួយ​​កន្លែង របស់​កងទ័ពជាតិភូមា។ កងទ័ពជាតិភូមា បាន​ប្រកាស ធ្វើការវាយ​បកវិញ នៅក្នុងថ្ងៃដដែលនោះ។ ដោយសារតែការបាញ់រះ និងការ​ទំលាក់គ្រាប់បែក ប្រជាជន​ជាច្រើនពាន់នាក់ បានរត់ភៀសខ្លួនទៅខាងទឹកដីថៃ។ អាជ្ញាធររដ្ឋាភិបាលថៃ បានអះអាងថា គឺមិន​លូកដៃ គាំទ្រភាគីខាងណាមួយឡើយ។ ក៏ប៉ុន្តែរដ្ឋាភិបាលថៃ បានត្រៀមជួយ​ផ្នែកមនុស្សធម៌ ប្រសិនបើចាំបាច់។ ទឹកដីថៃធ្លាប់បានទទួលជនភៀសខ្លួនការ៉េន ជាច្រើនម៉ឺននាក់រួចទៅហើយ នៅក្នុងសម័យ​របបផ្តាច់ការយោធាភូមា កាលពីជំនាន់មុន។

សូមរំលឹកថា កាលពីចុងខែមីនា កងកម្លាំង​សម្ព័ន្ធជាតិការ៉េន បាន​វាយកម្ទេច​​បន្ទាយកងទ័ពជាតិភូមាមួយ​កន្លែងរួចហើយ និងបានសម្លាប់ទាហានភូមា១០នាក់។ ជាការឆ្លើយតប កងទ័ពជាតិភូមា ក៏បានទំលាក់គ្រាប់បែកលើភូមិជនជាតិការ៉េន ហើយ​បានបណ្តាលឲ្យ​មនុស្ស​ប្រមាណ​២៤០០០នាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។

ដោយឡែក ក្រៅពី​ក្រុមសម្ព័ន្ធជាតិការ៉េន ដែល​បាន​ផ្ទុះអាវុធ ជាមួយ​កងទ័ពជាតិភូមា កងកម្លាំងដើម្បីឯករាជ្យរដ្ឋកាឈីន នៅភាគខាងជើងឯណោះ ក៏បាន​ចាប់ផ្តើ​មចេញប្រយុទ្ធ តទល់ជាមួយ​កងទ័ពជាតិភូមាដែរ។ លោក Naw Bu អ្នកនាំពាក្យ​របស់​កងកម្លាំង​ដើម្បីឯករាជ្យ​រដ្ឋកាឈីន (KIA) បានអះអាងប្រាប់អ្នកយកព័ត៌មានបារាំង នៅថ្ងៃពុធទី ២៨មេសាថា ការផ្ទុះអាវុធរវាងកងទ័ពទាំង២ បានបណ្តាលឲ្យ​មាន​ទាហានរបួសទាំងសងខាង តែមិនបានប្រាប់ចំនួនទេ។

សូមបញ្ជាក់ថា ក្រោយ​ពេល​កងទ័ពជាតិភូមា បាន​ធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលលោកស្រីអ៊ុងសាន ស៊ូជី ក្រុមកងកម្លាំងជនជាតិភាគតិចជាច្រើនក្រុម បានប្រកាសប្រឆាំង ហើយ​បានសន្យាថានឹងកាន់អាវុធចូលប្រយុទ្ធ ដើម្បីជួយ​ប្រជាជនភូមា។ ភ្លើងសង្គ្រាមស៊ីវីល ដែលគេបារម្ភខ្លាចថានឹងឆាបឆេះនោះ គឺពេលនេះបានចាប់ផ្តើមឆេះទៅ​ហើយ៕

ប្រភពព័ត៌មានៈ RFI

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាវាចម្បាំងអង្គការណាតូបំផ្លាញទូកចោរឯនាយសមុទ្រសូម៉ាលី   អាន1285ដង ប្រពន្ធមានសាហាយប្តីមកទាន់វាយទាំង២យ៉ាងដំណំ   អាន1378ដង លោក បារ៉ាកអូបាមា សម្រស់ទឹកភ្លែកខណៈមានការបាញ់សម្លាប់មនុស្ស២៨នាក់ នៅសាលាបឋមសិក្សានៅអាមេ?...    អាន1375ដង មន្ត្រីពុករលួយប្រចាំទីក្រុង Guangxi ម្នាក់ និងប្រពន្ធ ត្រូវបានឃាត់ខ្លួន   អាន1461ដង នាយករដ្ឋមន្រ្តីថៃ ចុះជួយឃោសនា បោះឆ្នោតជ្រើស រើសអភិបាលក្រុង បាងកក   អាន1376ដង ស្រាតខោអាវអស់រលីង នៅលើស្ពាន ព្រោះ​ចង់​ល្បី   អាន1388ដង ក្រុមហ៊ុន Samsung ដាក់ប្រកាសលក់ទូរស័ព្ទ​ Samsung Galaxy K Zoom ដែលមាន Camera ធំ   អាន1922ដង I​C​J​ ថា នឹង​ បន្ត​​ផ្ទាល់​​តាម​​អន​​ឡា​ញ ពី​​សវនាការ​ សំណុំ​រឿង ប្រាសាទ​​ព្រះ​វិហារ​   អាន1332ដង មនុស្ស១៩ស្លាប់ដោយធ្លាក់យន្តហោះនៅនេប៉ាល់   អាន1330ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35342នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    138513នាក់
ខែនេះ    521793នាក់
ឆ្នាំនេះ   1904025នាក់
សរុប   51263951នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 18:13