ព័ត៌មានក្ដៅ

ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 20 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 10:19 នាទី ចំនួនអានៈ 3253

អ្នកសិក្សា​គ្រប់រូប​តែង​តែ​ចូល​ជួប​​នឹង​គ្រូ​បា​អា​ចារ្យ​ ដើម្បី​ក្រេប​ជញ្ជក់​យក​ចំណេះ​វិជ្ជា ឯការ​ដាំ​រុក្ខ​ជាតិ​ទាំង​ឡាយ​ក៏ដូច្នោះ​ដែរ ដើម្បី​ទទួល​បាន​ផ្លែ​ផ្កា​ត្រូវ​មើល​ថែ ស្រោក​ទឹក​ដាក់​ជី។ អា​ស្រ័យ​ហេតុ​នេះ​ហើយ​ទើប​មាន​សុភា​សិតមួយ​ឃ្លា​ពោល​ថា ”ចង់ចេះអោយ​សំលាប់អាចារ្យ ចង់បាន​ផ្លែផ្កាអោយ​យក​ភ្លើង​ដុត​គល់“ ។ តើ​សុ​ភា​សិត​ខាង​លើ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ដូច​ម្តេច?

ដើម្បី​កុំ​អោយ​យល់​ច្រ​ឡំ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ យើង​គួរ​យល់​អត្ថ​ន័យ​នៃ​ពាក្យ ”អាចារ្យ និង​ផ្លែ​ផ្កា“ ​ជា​មុន​សិន។ អាចារ្យ គឺអ្នក​បង្ហាត់​បង្រៀន ប្រៀន​ប្រ​ដៅ។ ឯពាក្យ​ ផ្លែ​ផ្កា វិញ គឺ​ផល​ដែ​ល​ទ​ទួល​​បាន​ពី​ការ​ដាំ​ដុះ​។ ប្រ​ធាន​ខាង​លើ​មាន​ន័យ​ថា ចំណេះ​ដឹង និង​បំ​និន​ល្អ​ៗ​ទាំង​ឡាយ​សុទ្ធ​សឹង​តែ ទទួល​បាន​ពី​ការ​បង្ហាត់​ បង្រៀន របស់​គ្រូ​អាចារ្យ ឯផ្លែ​ផ្កា​ទាំង​អស់ គឺទទួល​បាន​ពី​ការ​ដាំ​ដុះ និង​ការ​មើល​ថែទាំ។

ពាក្យថា ”ចង់ចេះអោយ​សំលាប់អាចារ្យ ចង់បាន​ផ្លែផ្កាអោយ​យក​ភ្លើង​ដុត​គល់“ នៅ​ទី​នេះ​បញ្ចាក់ថា សំលាប់​អា​ចារ្យ​ គឺមិនមែន​​អោយើង​សំលាប់​អាយុ​សង្ខារ​របស់​គ្រូ​អាចារ្យ ដែល​ជា​អ្នក​បង្ហាត់​បង្រៀន​នោះ​ទេ គឺ​អោយ​សំ​លាប់​ពេល​វេលា ភាព​ខ្ជិល​ច្រ​អូស សេចក្តី​ល្ងង់​ខ្លៅ និង​ការ​ងឿង​ឆ្ងល់​ផ្សេងៗ​ត្រូវ​សួរ​ដេញ​ដោល​ពី​​គ្រូ​បា​អាចារ្យទាំង​ឡាយ​នោះអោយ​បាន​ច្បស់​លាស់ អោយ​អស់​សេច​ក្តី  ប៉ុន្តែបើ​យើង​ខ្ជិល​ច្រ​អូស មិន​ចូល​ចិត្ត​ហ្វឹក​ហាត់ រៀន​សូត្រ​ស្តាប់​គ្រូ​អាចារ្យ នោះ​យើង​និង​ពុំ​មាន​ចំ​ណេះ​ដឹង អ្វី​បន្តិច​បន្តូច​ឡើយ។

ឯពាក្យ ”ចង់​បាន​ផ្លែ​ផ្កា​យក​ភ្លើង​ដុត​គល់“ វិញ​នោះ​សំ​ដៅ​លើ រុក្ខ​ជាតិ​មួយ​ចំ​នួន ដូច​ជា​ដើម​ដូង ប្រ​សិន​បើ​វា​អន់​ខ្សោយ​ក្នុង​ការ​លូត​លាស់ ឬ​គ្មាន​ផ្លែ​ផ្កា​នោះ គឺ​បណ្តាល​មក​ពី​វា​ឡើង​គល់ និង​ខ្វះ​ជីវ​ជាតិ​ផ្សេង​ៗ ដូច​នេះ​យើង​គប្បី​ប្រ​មូល​សំ​រាម កំ​ទេច​ស្លឹក​ឈើ​ស្ថួត​ៗ មក​ដាក់​ដុត​ជុំ​វិញ​គល់​របស់​វា តែ​មិន​ដុះ​ច្រើ​ន​ ឬ យូ​ពេក​​នោះ​ទេ កាក​សំ​ណល់​ពី​ការ​ដុះ​គឺជា​ផេះ​ដែល​ជា​ជី សំ​រាប់​ដាក់​គ្រប់​រុក្ខ​ជាតិ។ ក្រោយ​ពេល​ដុះ​ហើយ​ត្រូវ​ភ្លៀង​ធ្លាក់ ឬ​ស្រោច​ទឹក​ ធ្វើ​អោយ​ដើម​ដូង​នោះ​មាន​ផ្លែ​ផ្កា​វិញ​ជា​ប្រ​ក្រ​តី ។

ឯដើម​ឬស្សី​វិញ កាល​ណា​វា​ស្មោគ ក្រិន​ មិន​មាន​ដើម​ធំ មាន​តែ​ដើម​តូចៗ ដែល​ជា​ហេតុ​បាត់​បង់​ប្រ​យោ​ជន៍ និង​តម្រូវ​ការ​ប្រើ​ប្រាស​របស់​មនុស្សនោះ​ ដើម្បី​ទទួល​បាន​ដើម​ឬស្សី​ធំៗ សំ​រាប់​បំ​ពេញ​តម្រូវ​ការ​ជា​ប្រ​យោណន៍ យើង​គប្បី​យក​ភ្លើង​ដុត​​រហូត​ដល់​ឆេះ​អស់​ឬស្សី​ទាំង​គុម្ព​ ហើយ​ការ​ដុះ​បែប​នេះ មិន​មែន​ជា​ការ​បំ​ផ្លិច​បំ​ផ្លាញ​នោះ​ទេ គល់​ឬស្សី​ទាំង​នោះ​និង​ដុះ​ជា​ទំ​ពាំង​ធំៗ ជា​ច្រើន​មក​វិញ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ក្នុង​រដូវ​វស្សា​ ដូច​នេះ​ការ​ដុះ​គល់​ពិត​ជា​បាន​ទទួល​ផ្លែ​ផ្កា​ពិត​មែន។

រី​ពាក្យ​ថា ចង់​ចេះ​អោយ​សំ​លាប់​អាចារ្យ​ ក្នុង​ន័យ​ធៀប​វិញគឺ សំ​ដៅ​លើ​ការ​ខិត​ខំ​តស៊ូព្យា​យាម​សិក្សា​រៀន​សូត្រ​ជំ​នះ​នូវ​ភាព​លំ​បាក​ និង​ជំ​នះ​លើ​កិច្ច​ការ​ទាំង​ឡាយ​ដែល​គ្រូ​អាចារ្យ​បាន​ដាក់​អោយ ហើយ​ទទួល​នូវ​ចំ​នេះ​វិជ្ជា​យ៉ាង​ពិត​ប្រា​កដ។ នេះ​ហើយ​គឺ​សំ​លាប់​អាចារ្យ។ ចំ​ណែក​ពាក្យ យក​ភ្លើង​ដុះ​គល់ វិញគឺ​សំ​ដៅ​លើ​ការ​ដាំ​ដុះដំ​ណាំបន្លែ​បង្កា​គ្រប់​ប្រ​ភេទ បើ​ចង់​បាន​ផល​ល្អ​ច្រើន​អ្នក​ដាំ​គប្បី​មើល​ថែ​គល់ ដោយ​ជ្រោយ​ដី​ស្រោច​ទឹក​ដាក់​ជី ទើប​ដំ​ណាំ​ទាំង​ឡាយ​នោះ លូត​លាស់​និង​ធំ​ធាត់​ឆាប់​រហ័ស ហើយ​ផ្តល់​នូវ​ផល​ប្រ​យោជន៍ ជា​ផ្លែ​ផ្កា​យ៉ា​ង​ច្រើន​សន្ធឹក​សន្ធាប់។ បើ​ដាំ​ដំណាំ​ហើយ តែ​បែ​ជា​ខ្ជិល​ច្រ​អូស មិន​មើល​ថែ​ដំ​ណាំ​ទាំង​នោះ វា​និង​អាច​ងាប់​បាត់​ជា​អសា​បង់ ធ្វើ​អោយ​យើង​ខាត​បង់​ពេល​វេលា និង​ដើម​ទុន។ ដូច​នេះ​ក្នុង​ការ​ដាំ​ដំ​ណាំ គឺ​ត្រូវ​តែ​មាន​ការ​មើល​ថែ​ជា​ដាច់​ខាត ទើប​អាច​ទទួល​បាន​ផល​ជា​ផ្លែ​ផ្កាបាន។

ជាក់​ស្តែង​ក្នុង​ប្រ​វត្តិ​សាស្រ្ត​ខ្មែរ បាន​បញ្ជាក់​ប្រាប់​ថា ព្រះ​នាង​ឥន្រ្ទ​ទេវី និង​សម្តេច​ព្រះ​សង្ឃរាជ​ជូន​ណាត ដោយ​ការ​ចូល​ចិត្ត​សិក្សា​រៀន​សូត្រ ពី​គ្រូ​អាចារ្យ​ធ្វើ​អោយ​ព្រះ​អង្គ​ទាំង​ពីរអង្គ ទទួល​បាន​ចំ​ណេះ​ដឹង​យ៉ាង​ខ្ពង់​ខ្ពស់ ជា​ទី​បំ​ផុត។ ឯប្រ​ជា​កសិករ​ទាំង​អស់​ ដោយ​ការ​ឧស្សាហ៍​ព្យា​យាម​ដាំ​ដុះ​ និង​ធ្វើ​ស្រែ​ចំ​ការ ហើយ​ថែម​ទាំ​ងការ​ព្យា​យាម​មើល​ថែទាំ​ដំ​ណាំ​ទាំង​ឡាយនោះ ធ្វើ​អោយ​ពួក​គាត់ទទួល​បាន​នូវ​ភោគ​ផល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់សំ​រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​រស់​នៅ​ក្នុង​ជីវ​ភាព​គ្រួសារ។ ដូច្នេះ​បើ​ចង់​បាន​ចំ​ណេះ​ដឹង​ គ្រប់​អ្នក​សិក្សា​ទាំង​អស់​គប្បី​ចូល​ជិត​គ្រូបា​អាចារ្យ ដើម្បី​សាក់​សួរ​ សិក្សារៀន​សូត្រ អោយ​បាន​ច្បាស់​លាស់។

អ្នក​ដាំ​ដុះ​វិញ​គប្បី​ថែ​រក្សា គល់​ដំ​ណាំ​ទាំង​នោះទើប​ទទួល​បាន​ផ្លែ​ផ្កា។ សរុប​សេចក្តី​មក ការ​រៀន​សូត្រ​ពីគ្រូ​អាចារ្យ ធ្វើ​អោយ​យើង​មាន​ចំ​ណេះ​ដឹង​ ហើយ​ការ​ចេះ​ដាំ​ និង​ចេះ​ថែ​រក្សា​ដំ​ណាំធ្វើ​អោយ​យើង​ទទួល​បាន​ផល​ជា​ផ្លែ​ផ្កា។

ឆ្លង​តាម​​ការ​បកស្រាយ​ខាង​លើ ប្រ​ធាន​បទ​នេះ​ពិត​ជា​មាន​អត្ថ​ន័យ​ខ្លឹម​សារ ត្រឹម​ត្រូវ​សំ​រាប់​អប់​រំ ទូន្មាន ប្រៀន​ប្រ​ដៅ កូន​ចៅ​អោយ​មាន​ចរិត​ឧស្សាហ៍​ព្យាយាម រៀន​សូត្រ និង​ចេះ​ធ្វើ​ការ​ងារ​ដាំ​ដុះ​ផ្សេង​ៗ។ ដូចនេះ​កុល​បុត្រ​កុល​ធី​តា​ទាំង​ឡាយ គប្បី​ប្រឹង​ប្រែង​រៀន​សូត្រ ត្រង់​ត្រាប់​ស្តាប់គ្រូ​ពន្យល់ នែនាំ ដើម្បី​ទទួល​បាន​ផល​ប្រ​យោជន៍​ ជា​ទី​គាប់​ចិត្ត៕ ​ដោយ៖ លោកគ្រូ ជៀប-អង្គាវឌ្ឍនា

ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3999នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43041នាក់
ខែនេះ    352209នាក់
ឆ្នាំនេះ   2362748នាក់
សរុប   51722674នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 06:47