ព័ត៌មានក្ដៅ

អតីតតារា K-Pop ៥​រូប​លា​ឈប់​ពី​ជីវិត​តារា​មក​រស់​នៅ​សាមញ្ញធម្មតា

ដោយៈ ផ្លុង រ៉េត ប្រទេសកូរ៉េ ថ្ងៃទី 17 ខែ 05 ឆ្នាំ 2022 វេលាម៉ោង 11:02 នាទី ចំនួនអានៈ 2331

ការក្លាយជាតារា K-Pop មិនមែនមានងាយស្រួលទាំងអស់នោះទេ ព្រោះជីវិតរវល់នឹងការងារច្រើនសឹងតែគ្មានពេលទំនេរ ឯជីវិតផ្ទាល់ខ្លួនត្រូវមានអ្នកឃ្លាំមើល តាមដានមិនលស់ថ្ងៃ ជាពិសេសប្រសិនជាមានទំនាក់ទំនងស្នេហាទៀតសោត មិនមានភាពឯកជនឡើយ ។ ដោយ​សារ​តែ​ហេតុផល​នេះ និង​ហេតុផល​ផ្សេង​ទៀត តារា​ចម្រៀង​ខាងក្រោមនេះបានសម្រេចចិត្តឈប់ពីជីវិតជាតារា ហើយសម្រេចចិត្តរស់នៅសាមញ្ញធម្មតាវិញ។

១. Sunye អតីតក្រុម Wonder Girls 

អតីតតារាចម្រៀងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុម Wonder Girls ក្នុងឆ្នាំ២០០៧  រហូតដល់ឆ្នាំ១០១៥ ទើបនាងសម្រេចចិត្តចេញពីក្រុម។ ត្រលប់ទៅឆ្នាំ ២០១៣ Sunye បានក្លាយជាតារាស្រីដំបូងគេដែលបានរៀបការខណៈពេលដែលនៅតែបន្តសកម្មភាពផ្សព្វផ្សាយក្នុងក្រុមនៅឡើយ។ ប៉ុន្តែដោយសារតែមានរឿងចម្រូងចម្រាស់ជុំវិញអាពាហ៍ពិពាហ៍ និងការមានផ្ទៃពោះរបស់នាង Sunye បានប្រកាសចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ដើម្បីផ្តោតលើការងារផ្សព្វផ្សាយសាសនា និងរស់នៅក្រៅប្រទេស។

២. G.O អតីតក្រុម MBLAQ

ក្នុងឆ្នាំ២០០៩ G.O បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុម MBLAQ ។ ភ្ជាប់ជាមួយគ្នានេះ G.O មិនដែលបានបញ្ជាក់ច្បាស់ពីមូលហេតុចាកចេញពីក្រុមឡើយខណៈក្រុមមិនទាន់រំសាយនៅឡើយ។ ងាកចេញពីជីវិតជាតារា លោកបានប្រើជីវិតធម្មតាដោយមានឆាណែលយូធូបផ្ទាល់ខ្លួន និងរីករាយជីវិតអាពាហ៍ពិពាហ៍របស់លោក និងតារាសម្តែង Choi Ye-seul ដែលបានរៀបការក្នុងឆ្នាំ២០១៩។ 

៣. Eunjin អតីតក្រុម DIA 

Eunjin បានចាកចេញពី DIA កាលពីខែឧសភា ឆ្នាំ២០១៨ តាមរយៈសំបុត្រសរសេរដោយដៃផ្ទាល់។ នៅក្នុងសំបុត្រ Eunjin បញ្ជាក់ថានាងមានអារម្មណ៍មិនល្អតាំងពីឆ្នាំ ២០១៧ ហើយបានបង្ហាញពីបំណងចង់ចាកចេញពីក្រុមទៅរស់នៅជាមួយជីវិតដែលមិនមែនជាតារា។ ទោះបីជាចាកចេញពីក្រុមក៏ដោយ Eunjin នៅតែមានសកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងដើម្បីមានទំនាក់ទំនងជាមួយអ្នកគាំទ្រ។

៤. Yulhee អតីតក្រុម ​LABOUM

អតីតតារា K-pop រូបនេះបានបង្ហាញខ្លួនក្នុងក្រុម LABOUM ក្នុងឆ្នាំ២០១៤ រហូតចាកចេញពីក្រុមក្នុងឆ្នាំ២០១៧។ ការចាកចេញរបស់នាងបានកើតឡើងបន្ទាប់ពីពាក្យចចាមអារ៉ាមថានាងទាក់ទងស្នេហាជាមួយ Minhwan សមាជិក FTISLAND ដែលត្រូវបានបញ្ជាក់ថាជាការពិត។ តាម​រយៈ​ផលិតកម្មរបស់នាងបានឱ្យដឹងថា នាង​មិន​មាន​បំណង​វិល​ចូល​វិស័យ​កម្សាន្ត​នោះ​ទេ។

នៅខែមករា ឆ្នាំ២០១៨  Minhwan បានប្រកាសភ្ជាប់ពាក្យជាមួយ Yulhee ហើយរៀបការជាមួយគ្នានៅខែតុលា ឆ្នាំដដែល។ នៅក្នុងខែឧសភា ឆ្នាំ២០១៨ Yulhee បានស្វាគមន៍កូនដំបូងរបស់នាង ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០  នាងបានស្វាគមន៍កូនស្រីភ្លោះទៀត។ 

៥. Kyla អតីតក្រុម PRISTIN

Kyla បានបង្ហាញខ្លួនលើកដំបូងជាមួយក្រុម PRISTIN ក្នុងខែមីនា ឆ្នាំ ២០១៧ ក្នុងនាមជាសមាជិកក្មេងជាងគេរបស់ក្រុម។ បន្ទាប់ពីការរំសាយក្រុមក្នុងខែឧសភា ឆ្នាំ២០១៩ Kyla បានសម្រេចចិត្តមិនបន្តអាជីពទោលក្នុងឧស្សាហកម្មកម្សាន្តឡើយ។ ផ្ទុយទៅវិញ នាងបានផ្លាស់ទៅស្រុកកំណើតនៅសហរដ្ឋអាម៉េរិកវិញ ដើម្បីបន្តការសិក្សាផ្នែកចិត្តវិទ្យា។

ក្រៅ​ពី​ការ​សិក្សា​របស់​នាង Kyla ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្វើ​ការ​នៅ​សួន​កម្សាន្ត​មួយកន្លែង និងមានឆាណែលយូធូបផ្ទាល់ខ្លួនផងដែរ៕ 

ប្រភព៖ SBM News

ស្លាក:  ព័ត៌មានថ្មីៗ  សិល្បៈ &កំសាន្ដ  តារា 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1461នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    40503នាក់
ខែនេះ    349671នាក់
ឆ្នាំនេះ   2360210នាក់
សរុប   51720136នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 02:58