ជម្លោះស្នេហារវាង ស្វែង សុជាតា និងអតីតសង្សាររបស់នាងនៅមិនទាន់បញ្ចប់នៅឡើយ ផ្ទុយទៅវិញបែរជាកាន់តែឆេះងំ ហើយនៅពេលនេះនាងបានដាក់ពេលកំណត់ឲ្យលោក គង់ សុផារ៉ា ធ្វើការសរសេរលិខិតសុំទោសនាងជាសាធារណៈតាមការសន្យា បើមិនដូច្នេះទេ នាងនឹងធ្វើឲ្យលោក គង់ សុផារ៉ា ខ្មាសគេនៅតុលាការ។
បន្ទាប់ ពីធ្លាយចំណងស្នេហ៍ផ្អែមល្ហែមបានបន្តិច តារាសម្តែងនាង ស្វែង សុជាតា និងលោក សុផារ៉ា ក៏បានបញ្ចប់វិញភ្លាមៗជាមួយនឹងរឿងអាស្រូវបរិហារកេរ្តិ៍មួល បង្កាច់គ្នាយ៉ាងអាម៉ាស់ ខណៈតារាសម្តែងស្វែង សុជាតា សុខចិត្តទម្លាក់កូនចេញ ស្របពេលលោក សុផារ៉ា បានដាក់ពាក្យបណ្តឹងនាង និងសម្តែងទង្វើមិនទទួលខុសត្រូវចំពោះនាងនោះ។
ឆ្លើយតបនឹងការ បរិហារកេរ្តិ៍របស់អតីតគូស្នេហ៍ ភ្លាមនោះ ស្វែង សុជាតា ក៏គ្រោងនឹងដាក់ពាក្យបណ្តឹងភ្លាមដែរ ប៉ុន្តែលោក គង់ សុផារ៉ា ក៏ចេញមុខសន្យាថានឹងធ្វើការសុំទោសនាងជាសាធារណៈចំពោះការកាឡៃ រឿងរបស់ខ្លួនបង្ខូចកេរ្តិ៍ឈ្មោះនាង ប៉ុន្តែមកទល់នឹងពេលនេះ គេនៅមិនទាន់ឃើញការសុំទោសរបស់លោក គង់ សុផារ៉ា នៅឡើយ។ ដូច្នេះហើយបានជាតារាសម្តែង ស្វែង សុជាតា ក្តៅស្លឹកត្រចៀក ហើយបានទាមទារឲ្យលោក សុផារ៉ា ធ្វើតាមការសន្យា។ នាងបានដាក់ពេលកំណត់ឲ្យលោក គង់ សុផារ៉ា កន្លះខែដើម្បីសុំទោសនាងជាសាធារណៈ បើមិនដូច្នេះទេ នាងនឹងដាក់ពាក្យបណ្តឹង ហើយនឹងធ្វើឲ្យមន្ត្រីក្រសួងមហាផ្ទៃលោក គង់ សុផារ៉ា ខ្មាសគេនៅតុលាការមិនខាន។
តារាដែលមានទេពកោសល្យ សម្តែងឆ្នាសឆ្នើមរូបនេះបាននិយាយថា៖«ខ្ញុំកំពុងចាត់ចែងឲ្យ មេធាវីខ្ញុំសើរើបណ្តឹងលោក គង់ សុផារ៉ា វិញ។ ខ្ញុំមិនបញ្ចប់ត្រឹមហ្នឹងទេ បើលោក សុផារ៉ា មិនចេញមុខសុំទោសខ្ញុំជាសាធារណៈតាមការសន្យានោះ។ គេបានវាយប្រហារខ្ញុំ និងបរិហារកេរ្តិ៍ខ្ញុំខ្លាំងណាស់»៕
ថ្ងៃនេះ | 1737 | នាក់ |
ម្សិលមិញ | 4201 | នាក់ |
សប្ដាហ៍នេះ | 21061 | នាក់ |
ខែនេះ | 107955 | នាក់ |
ឆ្នាំនេះ | 3446474 | នាក់ |
សរុប | 52806400 | នាក់ |
ថ្ងៃទី 10 ខែ 10 ឆ្នាំ 2024 ម៉ោង 07:51 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net