ព័ត៌មានក្ដៅ

លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​ ហ៊ុន​ ប៉ូគា​ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប​ បាននាំយកអំណោយរបស់ លោក​ អ៊ុំ​ ភឿង​ និង​ អ្នកស្រី​ សួន​ មុលឡា​ ម្ចាស់ប៊ូទិក​ សម្បត្តិ​ ពន្លឺជ័យ​ ជូនដល់ប្រជាពលរដ្ឋ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 13 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 08:39 នាទី ចំនួនអានៈ 1684

ខេត្តសៀមរាប៖នៅថ្ងៃអាទិត្យ ៤កេីត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែ​ មិថុនា​ ឆ្នាំ២០២១ លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​ ហ៊ុន​ ប៉ូគា​ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប​ បាននាំយកអំណោយរបស់ លោក​ អ៊ុំ​ ភឿង​ និង​ អ្នកស្រី​ សួន​ មុលឡា​ ម្ចាស់ប៊ូទិក​ សម្បត្តិ​ ពន្លឺជ័យ​ ជូនដល់ប្រជាពលរដ្ឋ ​ទីទាល់ក្រដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន ២០គ្រួសារ​ និង​ ប្រជាការពារ​ ចំនួន ២០នាក់​ នៅភូមិស្ទឹងថ្មី​ សង្កាត់​ ស្វាយដង្គំ​ ខេត្តសៀមរាប​ ដោយមានការចូលរួមពី​ លោក​ នួន​ ពុទ្ធារ៉ា​ អភិបាលនៃគណៈអភិបាលក្រុងសៀមរាប​ និង លោក​ ស្រេន​ សុព្រី​ តំណាងលោក​ ទេព​ ប៊ុនឆាយ​ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប លោក​ ចៅសង្កាត់ស្វាយ​ដង្គំ​ និងលោក​ មេប៉ុស្តិ​ ស្វាយដង្គំផងដែរ។

+ អំណោយ ដែលត្រូវប្រគល់ជូន ២០គ្រួសារ ក្នុង​នោះ មួយគ្រួសារទទួលបាន៖

⁃ អង្ករ ២០គីឡូ

⁃ ទឹកសុទ្ធ ១កេស

⁃ មី​ ១កេស

⁃ ត្រីខ ១យួរ

⁃ ទឹកស៉ីអ៉ីវ ១យួរ

⁃ ទឹកត្រី ១យួរ

⁃ ប្រេងឆា ១ដប

⁃ ស្ករស ១គីឡូ

⁃ ប៊ីចេង កញ្ចប់

⁃ អំបិល ១គីឡូ

⁃ ថវិកា ២មុឺនរៀល

+ អំណោយសម្រាប់ប្រជាការពារ​ ២០នាក់​ ដោយក្នុង​មួយនាក់ទទួលបាន៖

⁃ ទឹកសុទ្ធ​ ១កេស

⁃ ម៉ាស់​ ៥០ ម៉ាស់

⁃ អាល់កុល​ ១ដប

⁃ ថវិកា ២មុឺនរៀល

+ អំណោយប្រគល់ជូនសាលាបឋមសិក្សាស្ទឹងថ្មី

⁃ ម៉ាស់ ១,០០០ ម៉ាស់

⁃ អាល់កុល​ ២០ដប

⁃ ទឹកសុទ្ធ​ ៥កេស

ក្នុងនោះផងដែរលោក សឹង្ហ សំរិទ្ធិ ក៏មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង បងប្អូនប្រជាការពារទាំងអស់សូមមេត្តារក្សាអនាម័យអោយបានល្អ ជាពិសេសមេត្តាចូលរួមអនុវត្តតាម ប្រសាសន៍របស់ សម្តេចតេជោ (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីជៀសផុតពីជំងឺ កូវីដ-១៩ ដ៏កាចសាហាវនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  មនុស្សធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      28741នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175225នាក់
ខែនេះ    558505នាក់
ឆ្នាំនេះ   1940737នាក់
សរុប   51300663នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:14