ព័ត៌មានក្ដៅ

សមត្ថកិច្ចមិនតិចជា១០ស្ថាប័ន នៅច្រកចន្ទមូល បន្តបិទបារ៉ាស់ដើម្បីគាបយកលុយពីក្រុមអាជីវករនិងប្រជាពលរដ្ឋតាមអំពើចិត្ត?

ដោយៈ Siem Reap ត្បូងឃ្មុំ ថ្ងៃទី 24 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 09:56 នាទី ចំនួនអានៈ 1883

24/06/2021

ប្រភពពីក្រុមអាជីវករនិងប្រជាពលរដ្ឋបានឲ្យដឹងថា សមត្ថេកិច្ចដែលគាបយកលុយពីពួកគាត់មានដូចជា មន្រ្តីសាខាគយខេត្តត្បូងឃ្មុំ មន្រ្តីគយចល័ត មន្រ្តីគយប្រចាំច្រក នាយប៉ុស្តិ៍នគរបាលប្រចាំច្រក​និងប្រធានស្នាក់ការច្រកចន្ទមូល ផងដែរ។ ប្រការនេះបានធ្វើឲ្យអាជីវករដឹកជញ្ជូនកសិផលទៅស្រុកយួនតាមច្រកចន្ទមូល ក៏ដូចជាប្រជាពលរដ្ឋដឹកជញ្ជូនអុសដើមកៅស៊ូចេញទៅស្រុកយួននៅសល់កម្រៃតិចតួចបំផុត។ ផ្ទុយទៅវិញមន្រ្តីគយនិងសមត្ថកិច្ចនៅច្រកចន្ទមូល ឃុបឃិតគ្នាបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនយ៉ាងពេញបន្ទុក។

ប្រភពព័ត៌មានពីអាជីវករដឹកជញ្ជូនកសិផលចេញទៅស្រុកយួនតាមច្រកចន្ទមូល ឃុំកំពាន់ ស្រុកមេមត់ ក៏ដូចជាប្រជាពលរដ្ឋដែលដឹកអុសដើមកៅស៊ូចេញទៅស្រុកយួនតាមច្រកនេះបានលាតត្រដាងជាបន្តបន្ទាប់នូវអំពើពុករលួយរបស់សមត្ថកិច្ចជាច្រើនស្ថាប័ន។ ក្រុមអាជីវករនិងប្រជាពលរដ្ឋបានបញ្ជាក់ថា សមត្ថកិច្ចមិនតិចជាង១០ស្ថាប័ន បានគាបយកលុយពីពួកគាត់តាមអំពើចិត្តដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រត្រឹមត្រូវនោះទេ។ ហេតុនេះទើមមានសេចក្តីអំពាវនាវឲ្យលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ពិនិត្យឡើងវិញជាបន្ទាន់ព្រោះសមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកចន្ទមូល កំពុងប្រព្រឹត្តអំពើពុករលួយដោយរលួន។

តាមប្រភពមន្រ្តីនៅច្រកចន្ទមូលមួយចំនួនបានឲ្យដឹងថា នាយប៉ុស្តិ៍នគរបាលច្រកចន្ទមូល មានសិទ្ធិអំណាចធំធេងជាងគេក្នុងការបិទបារ៉ាស់ដើម្បីគាបយកលុយពីអាជីវករនិងប្រជាពលរដ្ឋដឹកជញ្ជូនកសិផលនិងដឹកជញ្ជូនអុសចេញទៅស្រុកយួន។ ដូច្នេះលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនគួរបណ្តោយឲ្យសមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកចន្ទមូល រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងតទៅទៀតឡើយ។ ដោយហេតុថា រហូតមកដល់ពេលនេះសមត្ថកិច្ចមិនតិចជា១០ស្ថាប័ន នៅច្រកចន្ទមូល បន្តបិទបារ៉ាស់ដើម្បីគាបយកលុយពីអាជីវករនិងប្រជាពលរដ្ឋតាមអំពើចិត្ត។បឋម

ប្រភព៖ ខ្មែរ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5063នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    32916នាក់
ខែនេះ    342084នាក់
ឆ្នាំនេះ   2352623នាក់
សរុប   51712549នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 10:08