ព័ត៌មានក្ដៅ

លោក សោម ផល្លា អភិបាលរង​ស្រុក និង​លោក យន់ នី ក្រុមប្រឹក្សា​ឃុំ​ព្រែក​ដាច់ និង​លោក ឡូយ ជា​មេ​ឈ្មួញ​ត្រូវ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​លើកដែក ហែក​វាំងនន​ខ្មៅ​ដែល​បិទបាំង​ជា​យូរ​ឆ្នាំ​មកហើយ​

ដោយៈ Siem Reap ខេត្តកណ្ដាល ថ្ងៃទី 28 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 09:00 នាទី ចំនួនអានៈ 603

28/06/2021

ប្រភពពីប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​លើកដែក បានអោយដឹងថា លោក សោម ផល្លា ដែលជាអភិបាលរង​ស្រុក​លើកដែក និង​លោក យន់ នី ក្រុមប្រឹក្សា​ឃុំ​ព្រែក​ដាច់ និង​លោក ឡយ បាន​ឃុបឃិត​គ្នា​យក​ដី​បឹង​អតីត​ឡូត៍​លេខ 6 ដែល​ស្ថិត​នៅក្នុង​ឃុំ​ព្រែក​ដាច់​យក​មក​រៀប​លក់​ឲ្យ​ឈ្មួញអ្នកមានលុយ និង​ប្រើ​គ្រឿងចក្រ​ជាច្រេីនគ្រឿងដូចជា​ត្រាក់ទ័រ​មកវាយកំទេច​ព្រៃ​និង​ប្រើ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​មក​កាយ​ក្រវ៉ាត់​ហុំ​ព័ទ្ធ​យក​ដី​ព្រៃ​ដែលជា​សម្បត្តិ​របស់​រដ្ឋ​ទៅ​រៀប​ជា​ប្រព័ន្ធ​លក់​ឲ្យ​ឈ្មួញ​នេះ​ហើយ​ដែល​ប្រជាពលរដ្ឋ​មិន​នឹកស្មាន​ថា​លោក សោម ផល្លា និង លោក យន់ នី និង លោក ឡយ បាន​ធ្វើ​សកម្មភាពជារយូរ​ឆ្នាំ​មកហើយ គ្មាន​ប្រជាពលរដ្ឋ​ម្នាក់​ដឹង​ពីល្បិចកល ហើយ​ទើបតែ​ពេលនេះ ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ព្រែក​ដាច់​ស្រុក​លើក​ដែក​បាន​ទម្លាយ​រឿងអាស្រូវ​របស់​លោក សោម ផល្លា អភិបាលស្រុករង​ហើយ​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​ដែល​ប្រជាពលរដ្ឋ​មិន​អាច​ទទួលយក​បាន​នៅ​ថ្ងៃ​សៅរ៍​ទី 26 ខែ មិថុនា​ឆ្នាំ 2021 នេះ​អ្នកសារព័ត៌មាន​យើង​បាន​ទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ ។ សូមឲ្យ​អ្នកសារព័ត៌មាន​យើង​ចុះ​ទៅ​យក​រូបភាព​នៅ​ទីតាំង​ចំណុច​ចុង​ព្រែក​តំបាញ ។ ពេល​ដែល​អ្នកសារព័ត៌មាន​យើង​ចុះ​ទៅ​ដល់​ទីតាំង​ក៏​បាន​ឃើញ​អេស្កាវ៉ាទ័រ​ពីរ​គ្រឿង​កំពុងតែ​កាយ​ដី​ហុំ​ព័ទ្ធ​លើក​ជា​ទំនប់​យ៉ាងខ្ពស់ ដើម្បី​យក​ដី​ទៅ​ចាត់ចែង​ឱ្យ​ឈ្មួញ​បម្រើការ​តាម​តម្រូវការ​របស់​ឈ្មួញ ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​កណ្ដាល ឯកឧត្តម គង់ សោភ័ណ ជួយ​មាន​វិធានការ​ទៅលើ​បុគ្គល​៣រូប​នេះ​ផង សូម​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​ជួយ​មាន​វិធានការ​ទៅលើ​ឈ្មួញ​ជាច្រើន​ក្រុម​ទៀត​កំពុងតែ​បំផ្លាញ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​និង​ឈូសឆាយ​ដី​លើក​ជា​ក្រវ៉ាត់​ដើម្បី​ហ៊ំព័​ទ្ធយក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ហេតុនេះ​ហើយ​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​លើកដែក​ទាំងមូល​សូមឱ្យ​ឯកឧត្តម​មាន​វិធានការ​ទៅលើ​លោក​សោម​ផល្លា​និង​លោក​យន់​នី​និង​លោក​ឡយ​នេះ​ផង​។បឋម

ប្រភព៖ ខ្មែរ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      22911នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    169395នាក់
ខែនេះ    552675នាក់
ឆ្នាំនេះ   1934907នាក់
សរុប   51294833នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 17:45