ព័ត៌មានក្ដៅ

ឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះ(ហេង គឿង)អាងខ្លួនជាមន្ត្រីយោធា រកស៊ីបើករោងម៉ាស៊ីនរ៉ៃ មួយថ្ងៃៗឈូសជ្រៀកឈើដូចព្យុះ !!!

ដោយៈ Siem Reap ខេត្តឧត្ដរមានជ័យ ថ្ងៃទី 04 ខែ 10 ឆ្នាំ 2021 វេលាម៉ោង 04:03 នាទី ចំនួនអានៈ 1885

ខេត្តឧត្តរមានជ័យ៖ ថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង ៣០ នាទីព្រឹក រោងម៉ាស៊ីនរ៉ៃឈូសជ្រៀកឈើប្រណិតអត់ច្បាប់ដ៏ធំមួយកន្លែង ដែលត្រូវបានគេស្គាល់ថាជាកន្លែងរបស់បុរសជើងខ្លាំងឈ្មោះ(ហេង គឿង)ដែលមានតួនាទីជាទាហានកងពលលេខ(០៦)ផង និងជាមេឈ្មួញរកស៊ីបើករោងម៉ាស៊ីនរ៉ៃឈូសជ្រៀកឈើប្រណិតផង ដែលមានទីតាំងស្ថិតនៅគៀនខាងក្រោយហ្គារ៉ាសសាំងផ្ទះរបស់មេឈ្មួញរូបនេះផ្ទាល់ ចូលទៅតាមផ្លូវលំគៀនផ្ទះចម្ងាយប្រហែលជាងពីររយម៉ែត្របត់ឆ្វេងហាសិបម៉ែត្រ ក្នុងភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជាក់ស្ដែងសារព័ត៌មានយើងបានចុះទៅដល់ទីកន្លែងរោងម៉ាស៊ីនរ៉ៃ នោះផ្ទាល់ និងបានថតផ្ដិតយករូបភាពគំនរឈើប្រណិតជាច្រើនគំនរ ដោយមួយថ្ងៃៗគេឃើញមានរថយន្តជាច្រើនគ្រឿង និងគោយន្តកន្រ្តៃ ដឹកជញ្ជូនឈើចេញចូលយ៉ាងអនាធិបតេយ្យ ក្នុងមួយថ្ងៃៗ រាប់ម៉ែត្រគីបគ្មាន អាជ្ញាធរ សមត្ថកិច្ច និងមន្ដ្រីជំនាញ នៅក្នុងមូលដ្ឋាននោះបើកភ្នែកមើលឃើញ និងធ្វើការចាប់បង្ក្រាបឡើយ បណ្ដោយឲ្យបុរសមេឈ្មួញឈ្មោះ(ហេង គឿង)ដ៏ល្បីល្បាញខាងបំផ្លាញព្រៃឈើរូបនេះ រកស៊ីបើករោងម៉ាស៊ីនរ៉ៃឈូសជ្រៀកឈើអត់ច្បាប់បានយ៉ាងរលូនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

សូមបញ្ជាក់ផងដែរថាៈ ជារៀងរាល់ថ្ងៃមេឈ្មួញជើងខ្លាំងរូបនេះ តែងតែធ្វើសកម្មភាពឈូសជ្រៀកឈើយ៉ាងសកម្ម ដោយមិនគិតពីភាពវិនាសសកម្មរលាយហិនហោចព្រៃឈើធនធានធម្មជាតិរបស់រដ្ឋ ដែលជាសម្បត្តិរួម និងមិនគិតពីហានិភ័យនៃគ្រោះមហន្តរាយកើតឡើងពីគ្រោះធម្មជាតិដោយសារតែការអស់ព្រៃឈើឡើយ។

ប្រជាពលរដ្ឋស្លូតត្រង់ក៏ដូចជាមហាជនជាច្រើន បានធ្វើការអំពាវនាវទៅដល់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូម ឯកឧត្តម មានចំណាត់ការណ៍ក្ដៅចំពោះ មន្ត្រីជំនាញក្រោមឱវាទ ឲ្យធើ្វការចុះចាប់បង្ក្រាបទីតាំងរោងម៉ាស៊ីនរ៉ៃអត់ច្បាប់របស់ជនបំផ្លាញព្រៃឈើឈ្មោះ(ហេង គឿង) ដែលជាទាហាននៅក្នុងកងពលលេខ(០៦)ផងទាន ហើយជាពិសេសសូមជួយដុសក្អែល លោក ជៀល សុផល នាយសង្កាត់រដ្ឋាភិបាលព្រៃឈើស្រុកត្រពាំងប្រាសាទចេញផង ព្រោះលោកមេព្រៃរូបនេះមិនសូវយកចិត្តទុកដាក់ធ្វើការចាប់បង្ក្រាបបទល្មើសព្រៃឈើនោះទេ ថែមទាំងបណ្ដោយឲ្យកើតមានសារាចរណ៍មានដូចជា រោងម៉ាស៊ីនរ៉ៃឈូសជ្រៀកឈើ និងរោងសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើអត់ច្បាប់ ជាច្រើនរាប់សិបន្លែង យ៉ាងអនាធិបតេយ្យក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បើកធ្វើតាមតែអំពើចិត្តទៀតផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      24104នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    170588នាក់
ខែនេះ    553868នាក់
ឆ្នាំនេះ   1936100នាក់
សរុប   51296026នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 18:55