លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស

ដោយៈ ខេត្តរតនគីរី ថ្ងៃទី 10 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 09:45 នាទី ចំនួនអានៈ 1660

សកម្មភាពបទល្មើសមួយគួអោយស្អប់ខ្ពើម ហើយូរឆ្នាំមកហើយ ពុំមានសមត្ថកិច្ច ឫស្ថាប័នណាមួយហ៊ានចុះទៅបង្ក្រាបសោះឡើយ នៅប៉ុស្តិ៍អូសាថី ចំណុច៧០៧ នៃGPS ត្រង់ បង្គោល២៥(១) ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី ដែលគេតែងហៅថាប៉ុស្តិ៍(បាសាវ) ដែលមានលោកនីន ណា ហៅ ប៊ិច ជាប្រធាន និងមេឈ្មួញដែលមានអំណាចពេញទំហឹងកាងរកស៊ីខុសច្បាប់នៅទីនោះ។

តាមប្រភពពត៌មានពីប្រជាជន នៅតំបន់នោះបានអោយដឹងថា លោកប៊ិច បានប្រើ គំនៀបមកលើប្រជាពលរដ្ឋជនជាតិភាគតិចច្រាយនៅតំបន់នោះ ដោយប្រមូលទិញឈើធ្នុងពីបងប្អូនជនជាតិឌុបម៉ូតូ ឫឈ្មួញតូចៗ ដែលលួចដឹកឈើប្រណិតខុសច្បាប់យកទៅលក់នៅទីនោះត្រូវលោកប៊ិចទិញ ស្តុកទុកដោយអោយតំលៃទាប បើមិនលក់ក៏ត្រូវរឹបអូសយកដែរ ហើយលោកប៊ិចយកទៅលក់បន្តអោយឈ្មួញវៀតណាមនូវតំលៃខ្ពស់ដើម្បីចំណេញ ប្រាក់ដាក់ហោប៉ៅរបស់ខ្លួន ដោយមិនបាច់បង់ប្រាក់ជូនអ្នកណាឡើយ។មិនត្រឹមតែប៉ុណ្ណោះប្រភពពត៌ មានដដែល បានអោយដឹងទៀតថាលោកប៊ិចបានអោយឈ្មួញវៀតណាមឈ្មោះតឹង ដែលគេហៅថា(តឹងច)យកកម្លាំងវៀតណាមចូលមកដីខ្មែរ អាឈើកកោះ ជក្រំ តាមអំពើចិត្ត ហើយយកឡានកាម៉ង់កាកែច្នៃរបស់លោកប៊ិច ដឹកចេញ រួចតម្រូវអោយមេឈ្មួញវៀតណាម(តឹងច) បង់អោយលោកប៊ិចក្នុងមួយម៉ែតគូប មួយរយដុល្លាទៅមួយរយហាសិបដុល្លា លោកប៊ិចបានចាត់ចែងអោយជនជាតិវៀតណាមនោះសង់រោងនៅខាងក្រោយប៉ុស្តិ៍ចំងាយ ប្រហែល៤០ម៉ែត្រដើម្បីងាយស្រួលលោកប៊ិចការពារ។0

តាមប្រភពព័ត៌មានដដែរបានអោយដឹងទៀតថា នៅក្នុងបន្ទប់ប៉ុស្តិ៍របស់លោកប៊ិច ផ្ទាល់ជាកន្លែងស្តុកឈើធ្នុង ដែលលោកប៊ិចទិញបានហើយទើបនាំទៅលក់អោយឈ្មួញវៀតណាមបន្ត រីឯឈ្មួញដែលដឹកឈើធ្នុងមកលក់នៅតំបន់នេះត្រូវឆ្លងកាត់ការបង់ជូនលោកប៊ិច ឫលោកប៊ិចតម្រូវអោយឈ្មួញវៀតណាម កាត់លុយពីឈ្មួញខ្មែរយកមកបង់អោយប៉ុស្តិ៍វិញ ក្នុងមួយម៉ែត្រគូប២០០ដុល្លា។

លោកប៊ិច ជាមេកន្ទ្រាញប៉ុស្តិ៍ដុះស្លែដែលមិនអាចមានអ្នកណាធ្វើអ្វីគេបាន មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ អ្នកណាក៏ខ្លាច លោកប៊ិចដែរជួនកាលទៀតលោកប៊ិច បានផឹកស្រាស្រវឹង ហើយស្រែកឡូឡាក្អេងក្អាងទៀតថា អញ់មានលុយ មានខ្នង គ្មានអ្នកណាហ៊ានធ្វើអីអាញ់ទេនៅក្នុងខេត្តរតនគីរី និងគ្មានអ្នកណាហ៊ានដកអាញ់ចេញពីប៉ុស្តិ៍នេះទេ នៅក្នុងខេត្តនេះលើកលែងតែចេញបញ្ជាពីក្រសួងមហាផ្ទៃ ទើបអាចដកអាញ់ចេញពីប៉ុស្តិ៍នេះបាន។ចំពោះបុគ្គលឈ្មោះប៊ិចនេះ អ្នកសារព័ត៌មានជ័យជំនះថ្ងៃ៧មករាយើងមិនអាចរកការបំភ្លឺបានទេ ព្រោះពេលទៅដល់បុស្តិ៍មិនជួបលោកសោះគឹជួបតែកូនចៅថាមេឡើងទៅខេត្តបា ត់ហើយពីរបីថ្ងៃទៀតទើបមក សួរអ្វីក៏មិនដឹងដែរបានឱ្យតែលេខទូរសព្ទ័ តែលេខនោះមិនអាចទាក់ទងបានទេ ប៉ុន្តែក្រោយពេលអ្នកសារព័ត៌មានយើងចេញផុតមួយសន្ទុះមកក៏មាន ប្រភពគេខលប្រាប់យើងថា ឈ្មោះនេះបានឡូឡាប្រទោសារយា់ងខ្លាំងថាសារព័ត៌មានឯងចុះអីក៏ចុះទៅ។ ដូច្នេះតួនាទីដែលលោកប៊ិចមកនៅព្រំដែននេះមិនមែនជាបុព្វហេតុការពាព្រំដែន ការពារទឹកដី ការពារប្រជាជន និងកំចាត់សកម្មភាពបទល្មើសផ្សេងៗ មកលើព្រំដែនកម្ពុជាទេ គឺលោក នីន ណា ហៅប៊ិចធ្វើប្រធានប៉ុស្តិ៍នេះដើម្បីធ្វើមេកន្ទ្រាញ រកស៊ីបទល្មើសខុសច្បាប់ និងកាងការពារជនជាតិវៀតណាមដែលចូលមករកស៊ីបទល្មើសផ្សេងៗ លើទឹកដីកម្ពុជាដូចជាទិញឈើ អាឈើលើដីខ្មែរ និងទិញសត្វព្រៃ។ បើតាមសំដីក្អេងក្អាងរបស់លោកថា លោកមានខ្នងក្នុងខេត្តនោះប្រហែលជា គ្មានមេៗណានៅក្នុងខេត្តហ៊ានដកលោកចេញទេ ។
ដោយ ភួង ផុន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន2103ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1697ដង រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន1597ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1678ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1726ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1455ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1639ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1723ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1694ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន1960ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3321នាក់
ម្សិលមិញ    10381នាក់
សប្ដាហ៍នេះ    33935នាក់
ខែនេះ    314297នាក់
ឆ្នាំនេះ   314297នាក់
សរុប   53913193នាក់
ថ្ងៃទី 29 ខែ 01 ឆ្នាំ 2025 ម៉ោង 09:46