អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី

ដោយៈ តារា ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:42 នាទី ចំនួនអានៈ 1519

តារា​សម្តែង​នាង អ៊ិន វរលក្ខណ៍ទេពី បាន​ឡើង​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី កាល​ពី​សប្តាហ៍​មុន​នេះ ហើយ​ការ​ទៅ​អូស្ត្រាលី​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្ងប់​ស្ងាត់​ទាំង​មន្ទិល ខណៈ​ទស្សនិកជន​តែង​សម្តែង​ការ​សង្ស័យ​ជុំវិញ​ចំណង​ស្នេហ៍​របស់​នាង​កន្លង មក​។

ជាប់​ជា​តារា​មិន​ទាន់​នឹង​បាន​លេច​មុខ​ស្រួល​បួល​ផង ស្រី​ស្អាត​ចំណាត់​ថ្នាក់​លេខ​មួយ របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន អ៊ិន វរលក្ខណ៍ទេពី ក៏​បាន​បាត់​មុខ​ទៅ​វិញ បន្ទាប់​ពី​តារា​រូប​នេះ បាន​ជួប​នូវ​រលក​ព្យុះ​រឿង​អាស្រូវ​បោក​ប្រាស់​ប្រាក់​កាស​ពី​បុរស​អាមេរិក ជាង​៣​ម៉ឺន​ដុល្លារ​។

ការ​លេច​មុខ​ជា​ថ្មី​ក្រោយ​សំងំ​លាក់​ខ្លួន​ក្រៅ​រង្វង់​សិល្បៈ​ជិត​៤​ឆ្នាំ ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា តារា​ស្រី​រូប​នេះ នៅ​តែ​មាន​សម្រស់​ស្រស់​ផូរ​ផង់​ និង​កាន់​តែ​មាន​ភាព​ហ៊ឺហា​ជាង​តារា​ប្រុស​ស្រី​នានា​ដែល​ខិតខំ​ធ្វើ​ការ​ ហូរ​ញើស​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​ទៀត​។ ភាព​មាន​បាន​នេះ នៅ​តែ​ជា​មន្ទិល​សម្រាប់​ក្រុម​អ្នក​សិល្បៈ​មួយ​ចំនួន និង​ទស្សនិកជន​នៅ​ឡើយ​។

ពួក​គេ​បាន​លើក​ឡើង​ថា តើ​នៅ​ពេល​នេះ​តារា​ស្រី​ដែល​តែង​ទៅ​ណា​មក​ណា​មាន​អ្នក​ហែហម​ជាមួយ​រថយន្ត ទំនើប​ម៉ាក Range Rover ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន​ម្នាក់​នេះ​មាន​អ្វី​ជា​អាថ៌​កំបាំង​? អ៊ិន វរលក្ខណ៍​ទេពី​ បាន​ហក់​ចូល​ប្រឡូក​ក្នុង​ជីវិត​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​កម្ម​វិធី​ស្រី​ ស្អាត​ប្រុស​ស្អាត​របស់​បណ្តាញ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន កាល​ពី​ឆ្នាំ​២០០៥​។

នៅ​ពេល​នោះ​ស្រី​ស្អាត​រូប​នេះ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ហើយ​នាង​ក៏​បាន​ទទួល​ការ​ងារ​ពី​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​ភ្លាមៗ​តែ​ម្តង ក្នុង​នាម​ជា​ពិធី​ការិនី​វ័យ​ក្មេង​។ ទើប​តែ​សាង​កេរ្តិ៍​ឈ្មោះ​លើ​ វិថី​សិល្បៈ​មិន​ទាន់​ក្តៅ​សាច់​ដុំ​ផង ស្រី​ស្អាត​ម្នាក់​នេះ​ក៏​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​បុរស អាណិក​ជន​អាមេរិក​ថា នាង​បាន​បោក​ប្រាស់​ប្រាក់​របស់​គេ​ជាង​៣​ម៉ឺន​ដុល្លារ តែ​តារា​រូប​នេះ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ភ្លាម​ៗ​មិន​ឲ្យ​ចាញ់​ចិត្ត​ការ​ ចោទ​ប្រកាន់​គ្មាន​មូល​ដ្ឋាន​នោះ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែរ។

កាល ​នោះ អ៊ិន វរលក្ខណ៍​ទេពី បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​របស់​បុរស​ម្នាក់​នោះ គឺ​ជា​មេរៀន​គួរ​ឲ្យ​ភ័យ​ខ្លាច​សម្រាប់​នាង នៅ​ពេល​តាម​ស្រឡាញ់​នាង​មិន​បាន​ ចុង​ក្រោយ​ក៏​មួល​បង្កាច់​បំផ្លាញ​កិត្តិ​យស​របស់​នាង​តែ​ម្តង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត   អាន1529ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1752ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1907ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន2022ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1641ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1702ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1587ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1543ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2506ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1737ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10414នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76492នាក់
ខែនេះ    824283នាក់
ឆ្នាំនេះ   3568587នាក់
សរុប   57167483នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:06