ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 09:44 នាទី ចំនួនអានៈ 1680

លោក​ សំរិទ្ធ​សុខុន ព្រះ​រាជ​អាជ្ញា​រង​ តំ​ណាង​អយ្យ​ការ ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី០៦ ខែ​មករា​ ឆ្នាំ២០១៣នេះថា លោក​ ឆាយ​គង់ ចៅក្រម​ស៊ើប​សួរ​​សម្រេច​មិន​ឃុំ​ខ្លួនជា​បណ្តោះ​អា​សន្តទៅ លើក​លោក សមតារា ជា​មន្រ្តី​បរិស្ថាន​ក្រសួង និង​លោក ផល​ចន្នី អ្នក​យក​ព័ត៌មាន​អោយ​កា​សែត​ក្រុង​សៀម​រាប។

លោក សំរិទ្ធសុខុន បាន​បន្ត​ថា តុលាការ​បាន​ដាក់​អោយ​អ្នក​ទាំង​២​ស្ថិត​នៅ​ក្រោម ការ​តាម​ដាន​របស់​តុលាការ ដោយ​តម្រូវ​អោយ​ចូល​ខ្លួន​រាល់​ពេលមាន​ការ​កោះ​ហៅ​ពី​តុលាការ មិន​អនុ​ញ្ញាត​អោយ​ឆ្លង​ដែន និង​ត្រូវ​ទៅ​បំ​ភ្លឺ​នៅ​អធិការ​ស្រុក​វ៉ារិន​ជា​រៀង​រាល់​ខែ។

លោក សំរិទ្ធសុខុន បាន​បន្ថែម​ថា លោក​ចៅក្រម ឆាយគង់ គាត់​តែ​ង​តែ​ផ្តល់​យុត្តិធម៌ដល់​អ្នក​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ក្តី ក្រោម​ការ​ស៊ើប​អង្កេត​ ដ៏យក​ចិត្ត​ទុកដាក់​បំផុត។ លោក​សំរិទ្ធសុខុនថ្លែង​ទាំង​រីករាយ​ថា លោក​ក៏ជួយ​អទៅ​ចុះ ព្រោះ​មើល​ទៅ​​​អ្នក​ទាំង​២នាក់​នេះទំនង​មិន​សូវ​ជា​អ្នក​ចេះ​ច្បាប់អី​ទេ ណាមួយដូច​ជា​ក្រលំ​បាក​ផង​៕

jou

អ្នក​កាសែត​ម្នាក់និង​មន្រ្តី​បរិស្ថាន​ម្នាក់ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃ​ឈើ

អ្នក​កាសែត​ម្នាក់ និង​មន្រ្តី​បរិស្ថាន​ក្រ​សួង​ម្នាក់ត្រូវ​បានអ​ធិ​ការ​ស្រុក​វ៉ារិន​​ចាប់​ខ្លួន​ កាល​ពី​ម៉ោង​៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី០៤ ខែ​មករា​ឆ្នាំ២០១៣ នៅ​ចំ​ណុច​ភូមិ​វត្ត​ ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន ខេត្ត​សៀម​រាប ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​។

បើ​យោង​តាម​សម្តី​​សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​មនុស្ស​២នាក់ ម្នាក់​​ឈ្មោះ សម តារា ភេទ​ប្រុស​ អាយុ៤២ឆ្នាំ រស់​នៅ​ភូមិ​ឈូគ ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប មាន​មុខ​ងារ​ជា​មន្រ្តី​បរិស្ថាន​ក្រ​សួង។ រី​ឯម្នាក់​ទៀតឈ្មោះ ផល​ចន្នី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ខ្នា​សណ្តាយ​ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប​ដូច​គ្នា និង​ដក​ហូត​បាន​រថ​យន្ត​កាម​រី ពណ៍​ស​១គ្រឿង​។

លោក​ ត្រី ណុបសារ៉ាក់ អធិការ​ស្រុក​វ៉ារិន​បាន​អោយ​ដឹង​ថា ដំ​បូង​ឡើ​ង​លោក​បាន​ទទួល​បណ្តឹង​ពី​ប្រ​ជា​ពល​រដ្ឋ​អ្នក​ដឹក​ឈើ​យក​ធ្វើ​ផ្ទះថា មាន​គេ​ឃាត់​គោ​យន្ត​កន្ត្រៃ​របស់​ពួក​គាត់ជំ​រិត​ទាប្រាក់ ទើប​លោក​ទៅ​មើល​ឃើញ​ដូច​ការ​រាយ​ការ​នោះ​មែន​ ហើយ​លោកបាន​ឃាត់​ខ្លួន​​​ជន​ទាំង​២​រូប​នេះទៅ​អធិការ​ដើម្បី​សាកសួរ។ លោក​អធិការ​បន្តថា លោក​បាន​រាយ​ការ​ជូន​ព្រះ​រាជ​អាជ្ញាសាលាដំ​បូង​ខេត្ត​សៀមរាប ហើយ​ខាង​ប៉ូលីស​បាន​កសាង​សំណុំ​រឿង​​ ​ចោទ​ពី​បទ​កំ​ហែង​ទា​ប្រាក់។ លោក​អធិការ​បន្ថែម​ថា ទាំង​មនុស្ស​ និង​រថយន្ត​បាន​បញ្ជូន​ទៅ​ស្នង​ការ​ខេត្ត​សៀម​រាប​នៅ​រសៀល​ថ្ងៃទី៥មករាម្សិល​មិញ​នេះ។

បើ​យោង​តាម​សម្តី​ចាង​ហ្វាង​កាសែត ក្រុង​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៦នេះ​ថា កូន​ចៅ​របស់​លោក​ (ផល​ចន្នី) បាន​បដិសេធថា ពុំ​បានទា​លុយ​ពី​ឈ្មួញ​ដឹក​ឈើ​ខាង​លើ​ដូច​ការ​ចោទ​ប្រ​កាន់​នោះ​ទេ។ មូល​ហេតុ​ដែល​ពួកគេ​ចុះ​ទៅ​កាក់​គោយន្ត​កន្រ្តៃ​ខាង​លើ​គឺ​ដើម្បី​សួរនាំ រក​ម្ចាស់ ​រក​ច្បាប់​ទំលាប់​ក្នុង​ការ​ដឹង​ជញ្ជួន​ឈើ​ខាង​លើ។ តែ​មិន​ទាន់​បាន​សួរ​នាំ​ចប់​ផង​ស្រាប់​តែ​ឃើញ​ប៉ូលីស​ជិះ​រថ​យន្ត​ទៅ​ដល់​ចាប់​ខ្លួន​​ពួក​គេតែ​ម្តង។ លោក​ចាង​ហ្វាង​នេះ​បន្តថា ខាង​ប៉ូលីស​បាន​ដាក់​ខ្នោះឃុំ​ខ្លួន​កូន​ចៅ​លោក និង​មន្រ្តី​បរិស្ថាន មិន​អោយ​អ្នក​ណា​ជួប​សាក​សួរ​អ្វី​ទាំង​អស់​ ដែល​ទង្វើ​នេះ​ហាក់​ដូច​កូន​ចៅ​របស់​លោក​ជា​ជន​ក្បត់​ជាតិ​អញ្ចឹង។

លោក​ សំ រិទ្ធសុខុន ព្រះ​រាជ​អាជ្ញារង​ និង​ជា​តំ​ណាង​អេយ្យការ​ មាន​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៦​នេះថា លោក​​កំពុង​សាកសួរ​ ពុំ​ទាន់​បាន​ចោទ​ប្រ​កាន់ជន​សង្ស័យ​ទាំង​២​នាក់​នេះ​​នៅ​ឡើយ​ទេ។ លោក​បន្ថែមថា លទ្ធផល​យ៉ាង​ណា​មិន​ទាន់​ដឹង​ទេ លោក​នឹង​ផ្តល់​ព័ត៌​មាន​បន្ថែម​នៅ​ពេល​ក្រោយទៀត។ ចំ​ណែក​ឯ​ម្ចាស់​គោ​យន្ត​ដឹក​ឈើ​ លោក​បាន​អោយ​ខាង​ប៉ូលីស​ ហៅ​ម្ចាស់​ឈើ យកឈើ និង​គោយន្ត​កន្រ្តៃ ដែល​ជា​មធ្យោ​បាយ​ដឹក​ជញ្ជូន​មក​ពិន័យ​តាម​ផ្លូវ​ច្បាប់។

ពាក់​ព័ន្ធ​នឹក​ការ​ចាប់​ខ្លួន​អ្នក​កាសែត​នៅ​ក្នុង​ខេត្ត​សៀម​រាប​ជា​បន្ត​បន្ទាប់​នោះ ត្រូប​បានមជ្ឈ​ដ្ឋាន​ទូទៅ​​គេ​សង្កេត​ឃើញ​ថា វា​ហាក់​មាន​ភាព​អយុ​ត្តិ​ធម៌ ព្រោះ​គេ​ពុំ​ដែល​ឃើញ​សមត្ថ​កិច្ច​ចាប់​ខ្លួន​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ទាល់​តែ​សោះ តើ​នេះ​វាបណ្តាល​មក​​ពី​មូល​ហេតុ​អ្វីដែរ? តើ​ឈ្មួញ​ដឹក​ឈើ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដែល​ដាក់​បន្ទុកថា អ្នក​កាសែត​ជំរិត​ទាប្រាក់? ឬមួយ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រ​កាន់​ដោយ​អណ្តាត​អត់​ឆ្អឹង​ដើម្បី​យក​រួច​ខ្លួន​ពី​ការ​ដឹក​ឈើ​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ​ទេ? តុលាការ​គួរ​តែ​ផ្តល់​យុត្តិ​ធម៌ដល់​ពលរដ្ឋ​ខ្មែរ​អោយ​បាន​ស្មើ​ភាព​គ្នាផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1726ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1738ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1708ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1819ដង កូនប្រុសបាញ់សម្លាប់ប៉ាៗខ្លួនឯងព្រោះ​ទឹកប្តូរនិស្ស័យ   អាន1657ដង បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន2122ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1719ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន2621ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន1173ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1298ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5742នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71820នាក់
ខែនេះ    819611នាក់
ឆ្នាំនេះ   3563915នាក់
សរុប   57162811នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:41