លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់

ដោយៈ សៀមរាប ថ្ងៃទី 09 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 05:49 នាទី ចំនួនអានៈ 1602

តាមការ​រាយ​ការណ៍​ពី​អ្នក​ឃ្លាំ​មើ​ល​បទ​ល្មើស​ឈើ​ក្រ​ញូង​បាន​អោយ​ដឹង​ថា ជា​រៀង​រាល់​យប់​មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់ ដឹក​ឈើ​ឆ្លង​កាត់​ខេត្ត​សៀម​រាប​រាប់​សឹប​គ្រឿង​ តែគ្មាន​ឃើញ​មាន​មន្រ្តី​ជំ​នាញ​ ឬ​សមត្ថ​កិច្ច​ណា​គេ​ចាត់​វិធាន​ការ​បង្រ្កាប​អោយ​​បាន​ជា​ដុំ​កំ​ភូន​នោះទេ គឺ​ពួកជំ​នាញ​ទាំង​នេះ​ចាប់​បាន​តែ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​លោត​ឆ័ត្រមិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ។

ប្រ​ភព​ព័ត៌មាន​បាន​រាយ​ការណ៍ថា ឆ្លៀត​ក្នុង​ឱ​កាស​រដ្ឋា​ភិបាល​ភ្លេច​ខ្លួន និង​កំ​ពុង​ជាប់​រវល់​រៀប​ចំ​ការ​បោះ​ឆ្នោត ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ដែល​មាន​ឈ្មោះ​ លោក​ប្រុញ លោកតឿ លោកពុំ លោកចូច លោក​ត្រ​គួន កំពុង​សំ​រុក​ដឹក​ឈើ​ក្រ​ញូង​ពី​ខេត្ត ​ឧត្តរ​មាន​ជ័យ​ឆ្ពោះ​ទៅ ខេត្ត​កំពង់ចាម ដោយ​ឆ្លង​កាត់​ខេត្ត​សៀម​រាប និង​ខេត្ត​កំ​ពង់ធំ ជា​រៀង​រាល់​យប់​ ដោយ​ប្រើ​រថ​យន្ត​បាឡែន ហៃ​ប្រីដ ចាប់ពី​២គ្រឿង​ឡើង​ទៅក្នុង​ខ្សែ​រថ​យន្ត​នីមួយៗ បាន​ដោយ​រលួន​មិន​មាន​ការ​បង្រ្កាប​នោះ​ទេ។

ពាក់​ព័ន្ធ​និង​ករណី​ការ​ដឹក​ជញ្ជួន​ឈើ​ក្រ​ញូង​យ៉ាង​គគ្រឹគគគ្រេង​ខាង​លើ​នេះ​ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ទាគឹមសុទ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បានទេ​ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល តែ​លោក​ប្រាក់​ម៉ារីណា នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងខ្សឹបៗ​​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ២០១៣​នេះ​ថា លោក​ដឹង​ពី​ករណី​ដឹក​ឈើ​ក្រញូអ​ខាង​លើតើ​ តែ​លោក​មិន​បាន​ធ្វើ​អី​ផង ហើយ​លោក​កំ​ពុង​ជាប់​ចូល​រួម​កម្ម​វិធី​រុក្ខ​ទេ​វា​នៅ​ខេត្ត​កំ​ពត រួច​ក៏​បិត​ទូរស័ព្ទ​បាត់​ទៅ។

ឯកឧត្ត​ម​ ឃឹម-ប៊ុន​សុង ​អភិបាល​ខេត្ត​សៀម​រាប​ទើប​តែ​ឡើង​ថ្មី បាន​មាន​​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០៩​ដដែលនេះ​ថា រឿង​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញូង​មិន​មែន​​ជា​តួនាទី​របស់គាត់​នោះ​ទេ ជា​តួ​នាទីរបស់​​មន្រ្តី​ជំ​នាញ និង​សមត្ថ​កិច្ចពាក់​ព័ន្ធ​ក្នុង​ខេត្ត​សៀម​រាប។ ឯកឧត្តម​បាន​បន្តថា កន្លង​មក​ខេត្ត​សៀម​​រាប​ក៏ធ្លាប់​ចាប់​បាន​រថ​យន្ត​ដឹ​ឈើ​ក្រ​ញូង​ខ្លះៗ​ដែរ។

មហា​ជន​ទូទៅ​បាន​និយាយ​រិះ​គន់ថា បើ​មន្រ្តី​ជំ​នាញ​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​គេ​ចង់​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើ​ស​ឈើ​ក្រ​ញូង​វា​គ្មាន​អ្វី​ពិបាក​នោះ​ទេ គឺ​ស្រួល​ជាង​បក​ចេក​ទៅ​ទៀត តែ​មន្រ្តី​ជំ​នាញ​ទាំង​នេះ​ គឺ​ត្រូវ​បាន​គេ​យក​តា​ស្រ​មូម​ចុក​មាត់​ចុក​ត្រ​ចៀក​បាំង​ភ្នែក​អស់​ហើយ ម្យ៉ាង​ទៀត​ក្រុម​ជំ​នាញ​ទាំង​នេះ  ពូកែ​ឆ្លៀត​ឱ​កាស​​ដូច​ត្រី​ងៀត​ឆ្លៀត​ពង នៅ​ពេល​ថ្នាក់​ដឹក​នាំ​​ជាប់​រវល់​កិច្ច​ការ​អ្វី​មួយ​។

សូម​បញ្ជាក់ថា អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ជូន មេ​ប៉េអឹម​ខេត្ត​សៀម​រាប មេព្រៃ​ខេត្ត​សៀម​រាប ទាំង​តូច​ទាំង​ធំ អភិបាល​ខេត្ត​កំ​ពង់ធំ និង​លោក​ តុង-យី​ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្ទោ​ង ខេត្ត​កំ​ពុងធំ ស្ទើ​ជា​រៀង​រាល់​យប់​នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ឆ្លង​កាត់​ពី​ខេត្ត​សៀម​រាប​ទៅ​ខេត្ត​កំ​ពុង​ធំ តែ​មិន​ឃើញ​មាន​ការ​បង្រ្កាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ទាំង​នោះ​ទេ នេះ​ស​បញ្ជាក់​អោយ​ឃើញ​ថា ជំ​នាញ​ និង​សមត្ថ​កិច្ច​ហាក់​មាន​ការ​រើស​មុខ​ក្នុង​ការ​បង្រ្តាប​បទ​ល្មើស​ឈើ​ក្រញូង ព្រោះ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ទៅ​ដោយ​រលូន​តែ​រហូត តែ​សមត្ថ​កិច្ច​ឆ្លើយ​ថា មិន​ឃើញ​តែ​រហូត​ដែរ។

ក្រុម​​អ្នក​ស្រលាញ់ព្រៃ​ឈើ និង​ជា​អ្នក​មាន​ចិត្ត​ការ​ពារ​ព្រៃ​ឈើ​ ​សូម​អំ​ពាវ​នាវ​ដល់​ អង្គការ​សង្គម​ស៊ីវិល ដែល​ពាក់​ព័ន្ធ​និង​បទ​ល្មើស​ព្រៃ​ឈើ​មេត្តា​ចាត់​វិធានការ​ អោយ​បាន​ទាន់​ពេល​វេលា​​ក្នុង​ការ​បង្រ្កាប​ការកាប់​ រុករាន និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ខាង​ជើង​បឹង​ទន្លេ​សាប​នេះ​ផង​៕  ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន3344ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1570ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន1754ដង ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់   អាន1648ដង លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1593ដង លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1568ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1744ដង ជន​ជា​តិ​ថៃ​២នាក់​ប្រើ​​អាវុធ​បាញ់​ប្រ​ហា​ពេល​សមត្ថកិច្ចចុចាប់​គ្រឿង​ញៀន   អាន1737ដង កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន2205ដង ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1779ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12591នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    78669នាក់
ខែនេះ    826460នាក់
ឆ្នាំនេះ   3570764នាក់
សរុប   57169660នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 17:37